ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 41:18 - ព្រះគម្ពីរខ្មែរសាកល

យើង​នឹង​បើកឲ្យមាន​ទន្លេ​នៅលើ​ទីទួលត្រងិល ក៏​នឹង​បើកឲ្យមាន​រន្ធទឹក​នៅកណ្ដាល​ជ្រលងភ្នំ យើង​នឹង​ធ្វើឲ្យ​ទីរហោស្ថាន​ទៅជា​ស្រះ​ទឹក ក៏​នឹង​ធ្វើឲ្យ​ដី​ហួតហែង​ទៅជា​ប្រភពទឹក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល ហើយ​នឹង​ទឹក​ផុស​នៅ​កណ្ដា​ជ្រលង​ភ្នំ យើង​នឹង​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន​ត្រឡប់​ទៅ​ជា​ត្រពាំង​ទឹក ហើយ​ឲ្យ​ដី​ហួត‌ហែង​មាន​រន្ធ​ទឹក​ហូរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ធ្វើ​ឲ្យ​មាន​ទន្លេ ផុស​ចេញ​ពី​ផ្នូក​ខ្សាច់ ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ។ យើង​នឹង​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន ប្រែ​ទៅ​ជា​បឹង‌បួ ឲ្យ​ដី​ហួត‌ហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល ហើយ​នឹង​ទឹក​ផុស​នៅ​កណ្តាល​ច្រក​ភ្នំ អញ​នឹង​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន​ត្រឡប់​ទៅ​ជា​ត្រពាំង​ទឹក ហើយ​ឲ្យ​ដី​ហួត‌ហែង​មាន​រន្ធ​ទឹក​ហូរ

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​ធ្វើ​ឲ្យ​មាន​ទន្លេ ផុស​ចេញ​ពី​ផ្នូក​ខ្សាច់ ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ។ យើង​នឹង​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន ប្រែ​ទៅ​ជា​បឹង‌បួ ឲ្យ​ដី​ហួត‌ហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។

សូមមើលជំពូក



អេសាយ 41:18
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ប្រភពទឹក​ផុសឡើង​ក្នុង​ជ្រលងភ្នំ​នានា វា​ក៏​ហូរ​នៅចន្លោះ​ភ្នំ​ទាំងឡាយ


ព្រះអង្គ​បាន​បើក​ថ្មដា នោះ​ទឹក​ក៏​បាញ់ចេញមក ហើយ​ហូរ​ទៅក្នុង​ទីហួតហែង​ដូចជា​ទន្លេ​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​ទៅជា​ស្រះ​ទឹក ហើយ​ធ្វើឲ្យ​ដី​ហួតហែង​ទៅជា​ប្រភពទឹក​។


ព្រះយេហូវ៉ា​អើយ សូម​បង្វែរ​យើងខ្ញុំ​ដែលជា​ឈ្លើយសឹក​មកវិញ ដូចជា​ជ្រោះទឹក​នៅ​ណេកិប​ផង​!


មាន​ទន្លេ​មួយ ដែល​ដៃទន្លេ​របស់វា​ធ្វើឲ្យ​ទីក្រុង​របស់​ព្រះ​អរសប្បាយ​; ទីក្រុងនោះជា​ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​។


ដោយហេតុនេះ អ្នករាល់គ្នា​នឹង​ដងទឹក​ពី​អណ្ដូង​នៃ​សេចក្ដីសង្គ្រោះ​ដោយ​អំណរ​។


នៅ​ថ្ងៃ​មហា​ពិឃាត នៅពេល​ប៉ម​នានា​រលំ នឹង​មាន​ជ្រោះ​ហូរ​ដោយ​ទឹក​នៅលើ​គ្រប់ទាំង​ភ្នំ​ខ្ពស់ និង​គ្រប់ទាំង​ទីទួល​ខ្ពស់​។


ម្នាក់ៗ​នឹង​បាន​ដូចជា​ទីលាក់ខ្លួន​ពី​ខ្យល់ និង​ទីលាក់កំបាំង​ពី​ព្យុះ ដូចជា​ផ្លូវទឹក​នៅ​កន្លែងហួតហែង និង​ដូចជា​ម្លប់​ថ្មដា​ដ៏ធំ​នៅ​ទឹកដី​រីងស្ងួត​។


ផ្ទុយទៅវិញ ព្រះយេហូវ៉ា​ដ៏ធំឧត្ដម​គង់នៅ​ទីនោះ​សម្រាប់​ពួកយើង ជា​កន្លែង​ដែល​មាន​ទន្លេ និង​ព្រែក​ធំទូលាយ ដែល​គ្មាន​សំពៅ​មាន​ច្រវា​ទៅមក​នៅ​ទីនោះ ក៏​គ្មាន​នាវា​ដ៏រុងរឿង​ឆ្លងកាត់​ទីនោះ​ដែរ​។


ទីរហោស្ថាន និង​ទីហួតហែង​នឹង​រីករាយ វាលខ្សាច់​នឹង​ត្រេកអរ ហើយ​ចេញផ្កា​ដូចជា​ផ្កាកំភ្លឹង


ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅលើ​អ្នកដែល​ស្រេក ព្រមទាំង​ស្ទឹង​ទៅលើ​ដីហួតហែង​ផង​; យើង​នឹង​ចាក់​វិញ្ញាណ​របស់យើង​ទៅលើ​ពូជពង្ស​របស់អ្នក ព្រមទាំង​ពរ​របស់យើង​ទៅលើ​កូនចៅ​របស់អ្នក​ដែរ​។


នៅពេល​ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ដើរ​កាត់​ទីរហោស្ថាន ពួកគេ​មិន​បាន​ស្រេកទឹក​ឡើយ ព្រះអង្គ​បាន​បង្ហូរ​ទឹក​ចេញពី​ថ្មដា​សម្រាប់​ពួកគេ គឺ​ព្រះអង្គ​បាន​បំបែក​ថ្មដា ហើយ​ទឹក​ក៏​ហូរចេញមក​។


ព្រះយេហូវ៉ា​នឹង​នាំផ្លូវ​អ្នក​ជានិច្ច ហើយ​ចម្អែត​ព្រលឹង​របស់អ្នក​នៅក្នុង​ទីហួតហែង ក៏​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាំមួន​; អ្នក​នឹង​បាន​ដូចជា​សួនច្បារ​ដែលត្រូវបាន​ស្រោចស្រព ក៏​បាន​ដូចជា​ប្រភពទឹក​ដែល​មាន​ទឹក​មិនដែល​ខាន​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ហូប ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ឃ្លាន​! មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ផឹក ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្រេក​! មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​អរសប្បាយ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​អាម៉ាស់មុខ​!


នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹករស់​ហូរចេញ​ពី​យេរូសាឡិម ពាក់កណ្ដាល​នៃ​ទឹកនោះ​នឹងហូរ​ទៅ​សមុទ្រ​នៅ​ទិសខាងកើត ហើយ​ពាក់កណ្ដាល​ទៀត​នឹងហូរ​ទៅ​សមុទ្រ​នៅ​ទិសខាងលិច វា​នឹង​បាន​ដូច្នោះ​ទាំង​ក្នុង​រដូវក្ដៅ និង​ក្នុង​រដូវរងា​។


បន្ទាប់មក ទូតសួគ៌នោះ​បាន​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​នៃ​ទឹក​ជីវិត​ដ៏ភ្លឺចិញ្ចាច​ដូច​កែវចរណៃ ហូរចេញមក​ពី​បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម


ដ្បិត​កូនចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក​នោះ នឹង​ឃ្វាល​ពួកគេ ហើយ​នាំ​ពួកគេ​ទៅកាន់​ប្រភព​ទឹក​នៃ​ជីវិត​។ ព្រះ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ”៕