Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 41:19 - ព្រះគម្ពីរខ្មែរសាកល

19 យើង​នឹង​ដាក់​ដើមស៊ីដា ដើមអាកាស្យា ដើមមឺថល និង​ដើម​អូលីវ​នៅ​ទីរហោស្ថាន យើង​នឹង​ដាក់​ដើមស្រល់ ដើមស្រល់ក្រហម និង​ដើមស្រល់ធំ​ជាមួយគ្នា​នៅ​វាលខ្សាច់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 យើង​នឹង​ធ្វើ​ឲ្យ​ដើម​តា‌ត្រៅ ដើម​នាង‌នួន ដើម​ពពាល​ខែ និង​ដើម​សំរោង ដុះ​នៅ​ទី​រហោ‌ស្ថាន យើង​នឹង​ដាំ​ដើម​កកោះ ដើម​ស្រល់ និង​ដើម​ស្រឡៅ ជា‌មួយ​គ្នា​នៅ​ទី​សមុទ្រ​ខ្សាច់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេង នាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដើម​កកោះ ស្រល់ ស្រឡៅ ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 អញ​នឹង​ធ្វើ​ឲ្យ​ដើម​តាត្រៅ ដើម​នាង‌នួន ដើម​ពពាល​ខែ នឹង​ដើម​សំរោង ដុះ​នៅ​ទី​រហោ‌ស្ថាន អញ​នឹង​ដាំ​ដើម​កកោះ ដើម​ស្រល់ ហើយ​នឹង​ដើម​ស្រឡៅ ជា​មួយ​គ្នា​នៅ​ទី​សមុទ្រ​ខ្សាច់

សូមមើលជំពូក ចម្លង

អាល់គីតាប

19 យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេង នាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដើម​កកោះ ស្រល់ ស្រឡៅ ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។

សូមមើលជំពូក ចម្លង




អេសាយ 41:19
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅគ្រាដែលនឹងមកដល់ យ៉ាកុប​នឹង​ចាក់ឫស អ៊ីស្រាអែល​នឹង​ចេញពន្លក ហើយ​ចេញផ្កា ព្រមទាំង​បំពេញ​ផ្ទៃ​ផែនដី​ដោយ​ផលផ្លែ​ផង​។


រហូតដល់​ព្រះវិញ្ញាណ​ត្រូវបាន​ចាក់បង្ហូរ​មកលើ​ពួកយើង​ពី​ស្ថានដ៏ខ្ពស់ ហើយ​ទីរហោស្ថាន​បាន​ត្រឡប់ជា​ចម្ការសម្បូរផល រីឯ​ចម្ការសម្បូរផល​នឹង​ត្រូវបាន​ចាត់ទុក​ជា​ព្រៃឈើ​វិញ​។


ទីរហោស្ថាន និង​ទីហួតហែង​នឹង​រីករាយ វាលខ្សាច់​នឹង​ត្រេកអរ ហើយ​ចេញផ្កា​ដូចជា​ផ្កាកំភ្លឹង


មើល៍! យើង​នឹង​ធ្វើ​ការថ្មី​មួយ​; ឥឡូវនេះ វា​នឹង​លេចឡើង​! តើ​អ្នករាល់គ្នា​មិន​ស្គាល់​វា​ទេ​ឬ​? យើង​នឹង​ធ្វើឲ្យមាន​ផ្លូវ​មួយ​នៅ​ទីរហោស្ថាន យើង​នឹង​ធ្វើឲ្យមាន​ទន្លេ​នៅ​វាលខ្សាច់​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​កម្សាន្តចិត្ត​ស៊ីយ៉ូន ព្រះអង្គ​ទ្រង់​កម្សាន្តចិត្ត​អស់ទាំង​ទីបាក់បែក​របស់នាង ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​របស់នាង​បាន​ដូចជា​អេដែន ក៏​ធ្វើឲ្យ​វាលខ្សាច់​របស់នាង​បាន​ដូចជា​សួនច្បារ​របស់​ព្រះយេហូវ៉ា​ដែរ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​ត្រូវបាន​រកឃើញ​នៅក្នុង​នាង ព្រមទាំង​ការអរព្រះគុណ និង​សូរ​ទំនុកភ្លេង​ផង​។


ដើមស្រល់​នឹង​ដុះឡើង​ជំនួស​គុម្ពបន្លា ដើមមឺថល​នឹង​ដុះឡើង​ជំនួស​អញ្ចាញ ការនេះ​នឹង​បាន​សម្រាប់​ជា​កេរ្តិ៍ឈ្មោះ​ដល់​ព្រះយេហូវ៉ា និង​សម្រាប់​ជា​សញ្ញាសម្គាល់​ដ៏អស់កល្ប ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ”៕


សិរីរុងរឿង​នៃ​លីបង់ គឺ​ដើមស្រល់ ដើមស្រល់ក្រហម និង​ដើមស្រល់ធំ នឹង​មក​ឯ​អ្នក​ជាមួយគ្នា ដើម្បី​តុបតែង​កន្លែង​នៃ​ទីវិសុទ្ធ​របស់យើង ហើយ​យើង​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​កន្លែង​នៃ​ជើង​របស់យើង​។


ពេលនោះ អស់ទាំង​ប្រជាជន​របស់អ្នក​នឹងបាន​សុចរិត ពួកគេ​នឹង​ទទួល​ទឹកដី​នេះ​ជាមរតក​រហូតតទៅ​; ពួកគេ​ជា​មែក​ចេញពី​ការដាំដុះ​របស់យើង ជា​កិច្ចការ​នៃ​ដៃ​របស់យើង ដើម្បីឲ្យ​យើង​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


ដ្បិត​ដូចដែល​ផែនដី​ធ្វើឲ្យ​ចេញ​ពន្លក ហើយ​សួនច្បារ​ធ្វើឲ្យ​អ្វីដែលព្រោះ​នៅ​ទីនោះ​ដុះឡើង​យ៉ាងណា ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​ក៏​នឹង​ធ្វើឲ្យ​សេចក្ដីសុចរិត និង​សេចក្ដីសរសើរតម្កើង​ដុះឡើង នៅចំពោះ​ប្រជាជាតិ​ទាំងអស់​យ៉ាងនោះដែរ​៕


ដើម្បី​ចែក​ដល់​ពួកអ្នកដែល​កាន់ទុក្ខ​នៃ​ស៊ីយ៉ូន គឺ​ឲ្យ​គ្រឿងតែងសក់​ដល់​ពួកគេ​ជំនួស​ផេះ ប្រេង​នៃ​អំណរ​ជំនួស​ការកាន់ទុក្ខ ព្រមទាំង​សម្លៀកបំពាក់​នៃ​ការសរសើរតម្កើង​ជំនួស​វិញ្ញាណ​ខ្សោយល្វើយ ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ហៅថា “ដើមអូក​នៃ​សេចក្ដីសុចរិត” ដែលចេញពី​ការដាំដុះ​របស់​ព្រះយេហូវ៉ា ដើម្បីឲ្យ​ព្រះអង្គ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


ខ្ញុំ​បាន​សង្កេតមើល​នៅ​ពេលយប់ នោះ​មើល៍! មាន​បុរស​ម្នាក់​ជិះ​សេះ​សម្បុរក្រហម ឈរ​នៅកណ្ដាលចំណោម​ដើមមឺថល​ដែល​នៅក្នុង​ជ្រលងភ្នំ ហើយ​ខាងក្រោយ​អ្នកនោះ​មាន​សេះ​សម្បុរក្រហម សម្បុរត្នោត និង​សម្បុរស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម