ក្រោយពីហេតុការណ៍ទាំងនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់អាប់រ៉ាមក្នុងនិមិត្តថា៖ “អាប់រ៉ាមអើយ កុំខ្លាចឡើយ! យើងជាខែលដល់អ្នក។ រង្វាន់របស់អ្នកធំណាស់”។
អេសាយ 40:10 - ព្រះគម្ពីរខ្មែរសាកល មើល៍! ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងយាងមកប្រកបដោយព្រះចេស្ដា ហើយព្រះពាហុរបស់ព្រះអង្គនឹងគ្រប់គ្រងឲ្យព្រះអង្គ! មើល៍! រង្វាន់របស់ព្រះអង្គនៅជាមួយព្រះអង្គ ហើយសំណងរបស់ព្រះអង្គក៏នៅចំពោះព្រះអង្គដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃព្រះអង្គនឹងកាន់កាប់ត្រួតត្រាឲ្យព្រះអង្គ ព្រះអង្គនាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលព្រះអង្គសងដល់គេក៏នៅចំពោះព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មើលហ្ន៎ ព្រះជាអម្ចាស់យាងមក ប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមី ដើម្បីគ្រងរាជ្យ។ ព្រះអង្គនាំអស់អ្នកដែលព្រះអង្គបានលោះ មកជាមួយ ពួកគេនាំគ្នាដើរនៅខាងមុខព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់ មើល ទ្រង់នាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលទ្រង់សងដល់គេក៏នៅចំពោះទ្រង់ អាល់គីតាប មើលហ្ន៎ អុលឡោះតាអាឡាជាម្ចាស់មក ប្រកបដោយអំណាច ទ្រង់មកប្រកបដោយកម្លាំង ដើម្បីគ្រងរាជ្យ។ ទ្រង់នាំអស់អ្នកដែលទ្រង់បានលោះ មកជាមួយ ពួកគេនាំគ្នាដើរនៅខាងមុខទ្រង់។ |
ក្រោយពីហេតុការណ៍ទាំងនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់អាប់រ៉ាមក្នុងនិមិត្តថា៖ “អាប់រ៉ាមអើយ កុំខ្លាចឡើយ! យើងជាខែលដល់អ្នក។ រង្វាន់របស់អ្នកធំណាស់”។
ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោមប្រជាជាតិនានា ទាំងបំពេញទីនោះដោយសាកសព; ព្រះអង្គនឹងវាយកម្ទេចមេដឹកនាំលើផែនដីទាំងមូល។
ចូរទូលដល់ព្រះថា៖ “កិច្ចការរបស់ព្រះអង្គគួរឲ្យស្ញែងខ្លាចយ៉ាងណាហ្ន៎! ដោយសារតែឫទ្ធានុភាពដ៏លើសលប់របស់ព្រះអង្គ ពួកខ្មាំងសត្រូវរបស់ព្រះអង្គក៏ខ្លាចរួញខ្លួននៅចំពោះព្រះអង្គ។
មើល៍! ព្រះអម្ចាស់ទ្រង់មានអ្នកខ្លាំងពូកែ និងខ្លាំងក្លាម្នាក់ អ្នកនោះនឹងទម្លាក់ពួកគេទៅដីដោយផ្ទាល់ដៃ ដូចជាព្យុះដុំទឹកកក ដូចជាព្យុះសង្ឃរានៃការបំផ្លាញ និងដូចជាព្យុះនៃទឹកដ៏ខ្លាំងក្លាដែលជន់លិច។
ព្រះយេហូវ៉ាអើយ សូមមេត្តាដល់យើងខ្ញុំផង យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ។ សូមធ្វើជាដើមដៃដល់យើងខ្ញុំរៀងរាល់ព្រឹក សូមធ្វើជាសេចក្ដីសង្គ្រោះដល់យើងខ្ញុំនៅក្នុងគ្រានៃទុក្ខវេទនាផង!
ប៉ុន្តែខ្ញុំបានពោលថា៖ “ខ្ញុំបាននឿយហត់ជាឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងរបស់ខ្ញុំជាឥតបានការ និងឥតប្រយោជន៍; យ៉ាងណាក៏ដោយ សេចក្ដីយុត្តិធម៌របស់ខ្ញុំនៅជាមួយព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅជាមួយព្រះរបស់ខ្ញុំដែរ”។
សេចក្ដីសុចរិតយុត្តិធម៌របស់យើងនៅជិតបង្កើយ សេចក្ដីសង្គ្រោះរបស់យើងបានចេញទៅ ដើមដៃរបស់យើងនឹងជំនុំជម្រះជាតិសាសន៍ទាំងឡាយ។ កោះនានានឹងទន្ទឹងរង់ចាំយើង ក៏នឹងរំពឹងចាំដើមដៃរបស់យើងផង។
ដោយហេតុនេះ យើងនឹងឲ្យគាត់មានចំណែកជាមួយពួកអ្នកធំ ហើយគាត់នឹងចែកជ័យភណ្ឌជាមួយពួកមនុស្សខ្លាំងពូកែ ពីព្រោះគាត់បានច្រូចព្រលឹងរបស់ខ្លួនចេញរហូតដល់មរណភាព។ គាត់ត្រូវគេរាប់បញ្ចូលជាមួយមនុស្សបំពាន ប៉ុន្តែគាត់ផ្ទុកបាបរបស់មនុស្សជាច្រើន ហើយបានទូលអង្វរជំនួសមនុស្សបំពានវិញ”៕
មែនហើយ នៅខ្វះសេចក្ដីពិត ហើយអ្នកដែលបែរចេញពីការអាក្រក់ក៏ក្លាយជារំពា។ ព្រះយេហូវ៉ាបានទតឃើញ ហើយការដែលគ្មានសេចក្ដីយុត្តិធម៌ដូច្នេះ ជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះអង្គ។
ព្រះអង្គទតឃើញថា គ្មានអ្នកណាម្នាក់ឡើយ ព្រះអង្គទ្រង់នឹកឆ្ងល់ថា គ្មានអ្នកណាអង្វរជំនួស ដូច្នេះព្រះពាហុរបស់ព្រះអង្គបាននាំមកនូវសេចក្ដីសង្គ្រោះដល់ព្រះអង្គ ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គក៏ទ្រទ្រង់ព្រះអង្គ។
ដូចដែលទង្វើរបស់ពួកគេជាយ៉ាងណា ព្រះអង្គនឹងតបសងយ៉ាងនោះដែរ គឺសេចក្ដីក្រេវក្រោធដល់បច្ចាមិត្តរបស់ព្រះអង្គ ហើយសំណងដល់សត្រូវរបស់ព្រះអង្គ; ព្រះអង្គនឹងតបសងសំណងដល់កោះនានាដែរ។
មើល៍! ព្រះយេហូវ៉ាបានប្រកាសដល់ចុងបំផុតនៃផែនដីថា៖ “ចូរប្រាប់កូនស្រីស៊ីយ៉ូនថា: ‘មើល៍! សេចក្ដីសង្គ្រោះរបស់អ្នកកំពុងតែមកហើយ! មើល៍! រង្វាន់របស់ព្រះអង្គនៅជាមួយព្រះអង្គ ហើយសំណងរបស់ព្រះអង្គក៏នៅចំពោះព្រះអង្គដែរ!’។
យើងក៏រំពៃមើល ប៉ុន្តែគ្មានអ្នកណាជួយទេ យើងក៏នឹកឆ្ងល់ដែលគ្មានអ្នកណាគាំទ្រសោះ ដូច្នេះដើមដៃរបស់យើងបាននាំមកនូវសេចក្ដីសង្គ្រោះដល់យើង ហើយសេចក្ដីក្ដៅក្រហាយរបស់យើងក៏ទ្រទ្រង់យើង។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដែលនឹងរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលមកក្នុងព្រះវិហាររបស់ព្រះអង្គក្នុងមួយរំពេច។ រីឯទូតនៃសម្ពន្ធមេត្រីដែលអ្នករាល់គ្នាចង់បាននោះ មើល៍! កំពុងយាងមកហើយ”។
ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។
ពួកគេក៏យកធាងលម៉ើ ចេញទៅទទួលព្រះអង្គ ហើយស្រែកថា៖ “ហូសាណា! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់ គឺព្រះមហាក្សត្រនៃអ៊ីស្រាអែល!”។
ដូច្នេះ ដោយព្រោះកូនៗមានចំណែកក្នុងសាច់ និងឈាម ព្រះអង្គក៏ទទួលចំណែកក្នុងសាច់ និងឈាមដូចគ្នាដែរ ដើម្បីតាមរយៈការសុគត ព្រះអង្គអាចបំផ្លាញអ្នកដែលកាន់អំណាចនៃសេចក្ដីស្លាប់ (នោះគឺមារ)
អ្នកដែលបន្តប្រព្រឹត្តបាប ជារបស់មារ ពីព្រោះមារបានប្រព្រឹត្តបាបតាំងពីដើមដំបូងមក។ ហេតុនេះហើយបានជាព្រះបុត្រារបស់ព្រះលេចមក ដើម្បីបំផ្លាញកិច្ចការរបស់មារ។
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសដ៏ធំមួយ ព្រមទាំងឃើញព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្ត្ររបស់ព្រះអង្គ ហើយលែងមានកន្លែងសម្រាប់ផែនដី និងផ្ទៃមេឃទៀតឡើយ។
“មើល៍! យើងនឹងមកក្នុងពេលឆាប់ៗ ទាំងយករង្វាន់របស់យើងមកជាមួយ ដើម្បីតបសងម្នាក់ៗតាមអំពើរបស់ខ្លួន!