Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 63:5 - ព្រះគម្ពីរខ្មែរសាកល

5 យើង​ក៏​រំពៃមើល ប៉ុន្តែ​គ្មានអ្នកណា​ជួយ​ទេ យើង​ក៏​នឹកឆ្ងល់​ដែល​គ្មានអ្នកណា​គាំទ្រ​សោះ ដូច្នេះ​ដើមដៃ​របស់យើង​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​យើង ហើយ​សេចក្ដីក្ដៅក្រហាយ​របស់យើង​ក៏​ទ្រទ្រង់​យើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 យើង​រក​មើល តែ​គ្មាន​អ្នក​ណា​ជួយ​សោះ យើង​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់ ដូច្នេះ ដើម​ដៃ​របស់​យើង​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​បាន​ទប់‌ទល់យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 យើង​រំពៃ​មើល តែ​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ទេ យើង​អស់​សង្ឃឹម ព្រោះ​គ្មាន​នរណា​ម្នាក់​គាំទ្រ​យើង​ឡើយ ដូច្នេះ យើង​ក៏​ប្រើ​ឫទ្ធិ‌បារមី​របស់​យើង ដើម្បី​សង្គ្រោះ​ខ្លួន​យើង ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំទ្រ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អញ​ក៏​រក​មើល តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ អញ​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់ ដូច្នេះ​ដើម​ដៃ​របស់​អញ​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក​ឯ​អញ ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​បាន​ទប់‌ទល់​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យើង​រំពៃ​មើល តែ​គ្មាន​នរណា​ម្នាក់​មក​ជួយ​ទេ យើង​អស់​សង្ឃឹម ព្រោះ​គ្មាន​នរណា​ម្នាក់​គាំទ្រ​ឡើយ ដូច្នេះ យើង​ក៏​ប្រើ​អំណាច​របស់​យើង ដើម្បី​ឈ្នះ ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំទ្រ​យើង។

សូមមើលជំពូក ចម្លង




អេសាយ 63:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះអង្គ​បាន​បន្ទាប​ចិត្ត​របស់ពួកគេ​ដោយ​ការនឿយហត់​; ពួកគេ​បាន​ជំពប់ ហើយ​គ្មានអ្នកណា​ជួយ​ឡើយ​។


សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ ដ្បិត​ទុក្ខវេទនា​មកជិត​ទូលបង្គំ ហើយ​គ្មានអ្នកណា​ជួយ​ឡើយ​!


ជាការពិត ពួកគាត់​ចាប់យក​ទឹកដី មិនមែន​ដោយ​ដាវ​របស់ខ្លួន​ទេ ហើយ​ដើមដៃ​របស់ពួកគាត់​ក៏​មិន​បាន​សង្គ្រោះ​ពួកគាត់​ដែរ គឺ​ព្រះហស្តស្ដាំ និង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​វិញ ដ្បិត​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​នឹង​ពួកគាត់​។


ការត្មះតិះដៀល​បាន​ធ្វើឲ្យ​ចិត្ត​ទូលបង្គំ​បែកខ្ទេច នោះ​ទូលបង្គំ​ពេញដោយភាពអស់សង្ឃឹម​។ ទូលបង្គំ​ទន្ទឹងរង់ចាំ​ការ​អាណិតអាសូរ ប៉ុន្តែ​គ្មានសោះឡើយ ក៏​ទន្ទឹងរង់ចាំ​អ្នក​សម្រាលទុក្ខ ប៉ុន្តែ​រកមិនឃើញ​ដែរ​។


តើ​នរណា​ក្រោកឡើង​សម្រាប់​ខ្ញុំ ទាស់នឹង​អ្នកដែល​ធ្វើអាក្រក់​? តើ​នរណា​ឈរឡើង​សម្រាប់​ខ្ញុំ ទាស់នឹង​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​?


ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ពីព្រោះ​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ​; ព្រះហស្តស្ដាំ និង​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​សម្រាប់​ព្រះអង្គ​។


មើល៍! ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​យាង​មក​ប្រកបដោយ​ព្រះចេស្ដា ហើយ​ព្រះពាហុ​របស់ព្រះអង្គ​នឹង​គ្រប់គ្រង​ឲ្យ​ព្រះអង្គ​! មើល៍! រង្វាន់​របស់ព្រះអង្គ​នៅជាមួយ​ព្រះអង្គ ហើយ​សំណង​របស់ព្រះអង្គ​ក៏​នៅចំពោះ​ព្រះអង្គ​ដែរ​!


ប៉ុន្តែ​នៅពេល​យើង​សង្កេតមើល គ្មាន​នរណា​ឡើយ​; ក្នុងចំណោម​ពួកវា គ្មាន​ទីប្រឹក្សា​ដែល​អាច​ផ្ដល់​ចម្លើយ​មកវិញ​បាន​ឡើយ នៅពេល​យើង​សួរ​ពួកវា​។


កាល​យើង​មក​ដល់ ម្ដេចក៏​គ្មាន​អ្នកណា​សោះ​? កាល​យើង​ហៅ ម្ដេចក៏​គ្មានអ្នកណា​ឆ្លើយ​? តើ​ដៃ​របស់យើង​បាន​រួញខ្លី មិនអាច​លោះ​បាន​ឬ​? តើ​យើង​គ្មាន​អំណាច​នឹង​រំដោះឲ្យរួច​ឬ​? មើល៍! យើង​ធ្វើឲ្យ​សមុទ្រ​រីងស្ងួត​ដោយ​ការស្ដីបន្ទោស​របស់យើង យើង​ធ្វើឲ្យ​ទន្លេ​ទៅជា​ទីរហោស្ថាន នោះ​ត្រី​ក៏​ធុំក្លិនស្អុយ​ដោយសារ​គ្មាន​ទឹក ហើយ​ងាប់​ដោយ​ស្រេកទឹក​។


សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​នៅជិតបង្កើយ សេចក្ដីសង្គ្រោះ​របស់យើង​បាន​ចេញទៅ ដើមដៃ​របស់យើង​នឹង​ជំនុំជម្រះ​ជាតិសាសន៍​ទាំងឡាយ​។ កោះ​នានា​នឹង​ទន្ទឹងរង់ចាំ​យើង ក៏​នឹង​រំពឹងចាំ​ដើមដៃ​របស់យើង​ផង​។


តើនឡើង​! តើនឡើង​! ព្រះពាហុ​របស់​ព្រះយេហូវ៉ា​អើយ សូម​បំពាក់​ឫទ្ធានុភាព​! សូម​តើនឡើង​ដូច​ក្នុង​គ្រា​ពីបុរាណ ក្នុង​ជំនាន់​ដើម​។ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​កាប់កម្ទេច​រ៉ាហាប់ ដែល​ចាក់ទម្លុះ​សត្វសមុទ្រធំសម្បើម​នោះ​?


ព្រះយេហូវ៉ា​បាន​លាត់​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​ទាំងអស់​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


“យើង​បាន​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​តែម្នាក់ឯង គ្មាន​អ្នកណា​ក្នុងចំណោម​ប្រជាជាតិ​នានា​នៅជាមួយ​យើង​ឡើយ​។ យើង​បាន​ជាន់​ពួកគេ​ដោយ​កំហឹង​របស់យើង ហើយ​បាន​ជាន់ឈ្លី​ពួកគេ​ដោយ​សេចក្ដីក្ដៅក្រហាយ​របស់យើង នោះ​ឈាម​របស់ពួកគេ​បាន​ខ្ទាត​មកលើ​សម្លៀកបំពាក់​របស់យើង ហើយ​អាវវែង​ទាំងមូល​របស់យើង​ក៏​ប្រឡាក់​។


មើល៍! ពេលវេលា​នឹង​មក គឺ​បាន​មក​ដល់​ហើយ ដែល​អ្នករាល់គ្នា​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ ម្នាក់ៗ​ទៅ​កន្លែង​របស់ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​តែម្នាក់ឯង​។ តាមពិត ខ្ញុំ​មិន​នៅ​តែម្នាក់ឯង​ទេ ពីព្រោះ​ព្រះ​បិតា​គង់នៅ​ជាមួយ​ខ្ញុំ​។


ប៉ុន្តែ​ចំពោះ​ពួកអ្នក​ដែល​ត្រូវបានត្រាស់ហៅ គឺ​ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក ព្រះ​គ្រីស្ទ​ជា​ព្រះចេស្ដា​របស់​ព្រះ និង​ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម