Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 40:9 - ព្រះគម្ពីរខ្មែរសាកល

9 ស៊ីយ៉ូន​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​អ្នក​ឡើងទៅ​លើ​ភ្នំ​ខ្ពស់​ចុះ​! យេរូសាឡិម​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​បន្លឺ​សំឡេង​របស់អ្នក​ឡើង​ជាខ្លាំង​ចុះ​! ចូរ​បន្លឺឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ទីក្រុង​ទាំងឡាយ​នៃ​យូដា​ថា​៖ “មើល៍! ព្រះ​របស់អ្នករាល់គ្នា​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឱ​ក្រុង​ស៊ីយ៉ូន ជា​អ្នក​នាំ​ដំណឹង​ល្អ​អើយ ចូរ​ឡើង​ទៅ​ប្រកាស​ប្រាប់​ពី​លើ​ភ្នំ​ខ្ពស់​ចុះ ឱ​យេរូសាឡិម ជា​អ្នក​នាំ​ដំណឹង​ល្អ​អើយ ចូរ​បន្លឺ​សំឡេង​ឡើង​ជា​ខ្លាំង ចូរ​បន្លឺ​ឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ថា "មើល៍ ព្រះ​នៃ​អ្នក​រាល់​គ្នា!"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ក្រុង​ស៊ីយ៉ូន​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់! ក្រុង​យេរូ‌សាឡឹម​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ! ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា: មើល​ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ មក​ដល់​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឡើង​ទៅ​ប្រកាស​ប្រាប់​ពី​លើ​ភ្នំ​ខ្ពស់​ចុះ ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក​ដល់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង​ជា​ខ្លាំង ចូរ​បន្លឺ​ឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ថា មើល​ន៏ ព្រះ​នៃ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ក្រុង​ស៊ីយ៉ូន​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់! ក្រុង​យេរូ‌សាឡឹម​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ! ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា: មើល​ហ្ន៎ ម្ចាស់​របស់​អ្នក​រាល់​គ្នា!

សូមមើលជំពូក ចម្លង




អេសាយ 40:9
31 ការដាក់ឲ្យឆ្លើយតបគ្នា  

និមិត្ត​របស់​អេសាយ​កូន​របស់​អ័ម៉ូស ដែល​គាត់​បាន​ឃើញ​ទាក់ទងនឹង​យូដា និង​យេរូសាឡិម នៅ​សម័យ​អូសៀស យ៉ូថាម អ័ហាស និង​ហេសេគា ជា​ស្ដេច​នៃ​យូដា​:


មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


នៅ​ថ្ងៃ​នោះ គេ​នឹង​ពោលថា​៖ “មើល៍! នេះ​ហើយជា​ព្រះ​របស់យើង យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​យើង​! នេះ​ហើយជា​ព្រះយេហូវ៉ា យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ចូរឲ្យ​យើង​ត្រេកអរ ហើយ​អរសប្បាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!”។


គឺ​ចេញផ្កាយ៉ាងសន្ធឹក ហើយ​ត្រេកអរ​ដោយ​អំណរ ព្រមទាំង​ស្រែកហ៊ោសប្បាយ​ផង​។ សិរីរុងរឿង​របស់​លីបង់​នឹង​ត្រូវបាន​ប្រទាន​ដល់​វា ព្រមទាំង​អានុភាព​របស់​កើមែល និង​វាល​សារ៉ូន​ផង​; គេ​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា ជា​អានុភាព​របស់​ព្រះ​នៃយើងរាល់គ្នា​។


គឺយើងទេតើ ដែលប្រាប់​ស៊ីយ៉ូន​មុនគេ​ថា​៖ “មើល៍! ន៏ ពួកគេ​!” ហើយ​ផ្ដល់​អ្នក​ប្រកាសដំណឹងល្អ​ម្នាក់​ដល់​យេរូសាឡិម​។


យើងជា​អ្នកដែល​បញ្ជាក់​ពាក្យ​របស់​អ្នកបម្រើ​យើង ហើយ​បំពេញឲ្យសម្រេច​តាម​ផែនការ​របស់​អ្នកនាំសារ​យើង​; យើងជា​អ្នកដែល​និយាយ​អំពី​យេរូសាឡិម​ថា​: ‘នាង​នឹង​មាន​គេ​រស់នៅ’ ហើយ​និយាយ​អំពី​ទីក្រុង​នានា​នៃ​យូដា​ថា​: ‘នាង​នឹង​ត្រូវបាន​សង់ឡើងវិញ ហើយ​យើង​នឹង​ស្ដារ​ទីបាក់បែក​របស់នាង​ឡើងវិញ’។


“យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​ដែល​កម្សាន្តចិត្ត​អ្នករាល់គ្នា​។ តើ​អ្នក​ជា​នរណា បានជា​អ្នក​ខ្លាច​មនុស្ស​ដែល​រមែងតែងតែ​ស្លាប់ និង​មនុស្សលោក​ដែល​នឹងត្រូវ​បោះចោល​ដូច​ស្មៅ


ពួកអ្នកដែល​ស្គាល់​សេចក្ដីសុចរិតយុត្តិធម៌ ជា​ប្រជាជន​ដែល​ក្រឹត្យវិន័យ​របស់យើង​នៅ​ក្នុងចិត្ត​អើយ ចូរ​ស្ដាប់តាម​យើង​ចុះ​! កុំ​ខ្លាច​ការត្មះតិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ពាក្យជេរប្រមាថ​របស់គេ​ដែរ​។


“យ៉ាងណាមិញ ប្រជារាស្ត្រ​របស់យើង​នឹង​ស្គាល់​នាម​របស់យើង​។ ដូច្នេះ​នៅ​ថ្ងៃ​នោះ ពួកគេនឹងដឹង​ថា គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ ដែល​បាន​និយាយ​។ មើល៍! គឺ​យើង​ហ្នឹងហើយ​!”។


មើល៍! អ្នករាល់គ្នា​តមអាហារ​ដើម្បី​ការទាស់ទែង និង​ជម្លោះ ហើយ​ដើម្បី​វាយ​ដោយ​កណ្ដាប់ដៃ​ដ៏អាក្រក់​។ អ្នករាល់គ្នា​តមអាហារ​ដូច​សព្វថ្ងៃនេះ មិនមែន​ដើម្បីឲ្យ​សំឡេង​របស់អ្នករាល់គ្នា​បាន​ឮ​ដល់​ស្ថានដ៏ខ្ពស់​ឡើយ​!


ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះយេហូវ៉ា​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្ស​តូចទាប​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​រុំរបួស​ឲ្យ​មនុស្សដែល​បែកខ្ទេច​ក្នុង​ចិត្ត ដើម្បី​ប្រកាស​សេរីភាព​ដល់​ពួក​ឈ្លើយសឹក និង​ការដោះលែង​ដល់​ពួកអ្នកដែល​ជាប់គុក


រួច​ការកែប្រែចិត្ត​សម្រាប់​ការលើកលែងទោស​បាប​នឹង​បាន​ប្រកាស​ដល់​ប្រជាជាតិ​ទាំងអស់ ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយ​ចាប់ផ្ដើម​ពី​យេរូសាឡិម​។


ពេលនោះ ពេត្រុស​ក្រោកឈរ​ជាមួយ​សាវ័ក​ទាំង​ដប់មួយ​នាក់ ហើយ​បន្លឺ​សំឡេង​និយាយ​ទៅ​បណ្ដាជន​ថា​៖ “អស់លោក​ដែលជា​ជនជាតិយូដា និង​អស់លោក​ដែល​រស់នៅ​យេរូសាឡិម​អើយ! ចូរ​ឲ្យ​អ្នករាល់គ្នា​ដឹង​ការនេះ ហើយ​ចូរ​ស្ដាប់​ពាក្យ​របស់ខ្ញុំ​ចុះ


នៅពេល​ពួកគេ​ឃើញ​ភាពក្លាហាន​របស់​ពេត្រុស និង​យ៉ូហាន ទាំង​យល់ឃើញ​ថា​អ្នកទាំងពីរ​ជា​មនុស្ស​សាមញ្ញ និង​មិនបានរៀនសូត្រ ពួកគេ​ក៏​ភ្ញាក់ផ្អើល ហើយ​មើលស្គាល់​ថា​អ្នកទាំងពីរ​ធ្លាប់​នៅ​ជាមួយ​ព្រះយេស៊ូវ


ព្រះអម្ចាស់​អើយ! ឥឡូវនេះ សូម​ទត​មើល​សេចក្ដីគំរាមកំហែង​របស់​ពួកគេ ហើយ​ប្រទាន​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​ប្រកាស​ព្រះបន្ទូល​របស់ព្រះអង្គ​ដោយ​ភាពក្លាហាន​ដ៏ពេញលេញ​ផង


ក៏ប៉ុន្តែ​ខ្ញុំ​សូម​សួរថា ពួកគេ​មិនដែល​ឮ​ទេ មែនទេ​? ពួកគេ​ប្រាកដជា​ឮ ដ្បិត “សំឡេង​របស់​គេ​ចេញទៅ​ពាសពេញ​ផែនដី ហើយ​ពាក្យ​របស់​គេ​ក៏​ចេញទៅ​ដល់​ចុងបំផុត​នៃ​ពិភពលោក”។


ព្រមទាំង​សម្រាប់​ខ្ញុំ​ដែរ ដើម្បីឲ្យ​មាន​ពាក្យសម្ដី​ប្រទាន​មក​ខ្ញុំ​នៅពេល​ខ្ញុំ​បើក​មាត់​និយាយ ធ្វើឲ្យខ្ញុំ​បាន​ប្រកាស​អាថ៌កំបាំង​នៃ​ដំណឹងល្អ​ដោយ​ភាពក្លាហាន​។


ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕


ប៉ុន្តែ​ទោះបីជា​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​ដោយសារតែ​សេចក្ដីសុចរិត​ក៏ដោយ ក៏​អ្នករាល់គ្នា​មានពរ​ហើយ​។កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏កុំ​មានអំពល់​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម