អេសាយ 32:14 - ព្រះគម្ពីរខ្មែរសាកល ដ្បិតបន្ទាយត្រូវបានបោះបង់ចោល ទីក្រុងអ៊ូអែត្រូវបានចោលទទេ ទីទួល និងប៉មចាំយាមបានទៅជារូងជារៀងរហូត គឺទៅជាសេចក្ដីរីករាយដល់លាព្រៃ និងជាវាលស្មៅសម្រាប់ហ្វូងចៀម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់ នឹងត្រូវចោលទទេ ឯបន្ទាយ និងប៉មចាំយាម នោះនឹងបានសម្រាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងសត្វ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិមានដ៏ស្កឹមស្កៃនឹងត្រូវគេបោះបង់ចោល ក្រុងដែលធ្លាប់អ៊ូអរនឹងក្លាយទៅជាស្ងាត់ជ្រងំ កំពែងខ្ពស់ៗ និងប៉មរបស់ទីក្រុង នឹងក្លាយទៅជាជម្រករបស់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងចៀម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់នឹងត្រូវចោលទទេ ឯបន្ទាយ នឹងប៉មចាំយាម នោះនឹងបានសំរាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសំរាប់ហ្វូងសត្វ។ អាល់គីតាប វិមានដ៏ស្កឹមស្កៃនឹងត្រូវគេបោះបង់ចោល ក្រុងដែលធ្លាប់អ៊ូអរនឹងក្លាយទៅជាស្ងាត់ជ្រងំ កំពែងខ្ពស់ៗ និងប៉មរបស់ទីក្រុង នឹងក្លាយទៅជាជំរករបស់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងចៀម។ |
អ្នកដែលពេញដោយភាពអ៊ូអរ ជាទីក្រុងអ៊ូអែ ជាតំបន់រីករាយអើយ អ្នកដែលត្រូវគេសម្លាប់របស់អ្នក មិនមែនត្រូវគេសម្លាប់ដោយមុខដាវទេ ក៏មិនបានស្លាប់ក្នុងចម្បាំងដែរ។
នៅក្នុងទីក្រុងសល់តែការហិនវិនាស ហើយខ្លោងទ្វារក្រុងក៏ត្រូវបានបុកកម្ទេចជាគំនរបាក់បែក។
ដ្បិតព្រះអង្គបានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ក៏ធ្វើឲ្យទីក្រុងដ៏រឹងមាំទៅជាទីបាក់បែក; បន្ទាយរបស់សាសន៍ដទៃលែងជាទីក្រុងទៀត វានឹងមិនត្រូវបានសង់ឡើងវិញឡើយ គឺជារៀងរហូត។
ដ្បិតទីក្រុងដ៏រឹងមាំនឹងទៅជាកណ្ដោចកណ្ដែង លំនៅនឹងត្រូវទុកចោល ហើយត្រូវបោះបង់ចោល ដូចទីរហោស្ថាន នៅទីនោះកូនគោនឹងស៊ីស្មៅ ហើយដេក ព្រមទាំងបំផ្លាញមែកឈើនៅទីនោះ។
ទ្វារក្រុងទាំងឡាយរបស់ស៊ីយ៉ូននឹងទួញសោក ព្រមទាំងកាន់ទុក្ខ ហើយនាងនឹងអង្គុយកណ្ដោចកណ្ដែងនៅលើដី៕
ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលនឹងត្រចៀកខ្ញុំថា៖ “ប្រាកដមែន ផ្ទះជាច្រើននឹងទៅជាទីហិនហោច គឺផ្ទះធំ ហើយល្អផង នឹងគ្មានអ្នកណារស់នៅឡើយ។
ខ្ញុំក៏ទូលសួរថា៖ “ព្រះអម្ចាស់នៃទូលបង្គំអើយ តើរហូតដល់ពេលណា?”។ ព្រះអង្គមានបន្ទូលថា៖ “រហូតដល់ពេលដែលទីក្រុងនានាត្រូវបានបំផ្លាញ គ្មានអ្នកណារស់នៅ ហើយផ្ទះទាំងឡាយគ្មានមនុស្ស គឺទឹកដីនេះត្រូវបានបំផ្លាញ ហើយស្ងាត់ជ្រងំ
នៅថ្ងៃនោះ កន្លែងទាំងអស់ដែលធ្លាប់មានដើមទំពាំងបាយជូរមួយពាន់ដើម ដែលមានតម្លៃជាកាក់ប្រាក់មួយពាន់ នឹងត្រឡប់ជាអញ្ចាញ និងបន្លាវិញ។
“កាលណាអ្នករាល់គ្នាឃើញយេរូសាឡិមត្រូវកងទ័ពឡោមព័ទ្ធ ពេលនោះចូរដឹងថាការហិនវិនាសរបស់ទីក្រុងនោះជិតដល់ហើយ។
គេនឹងដួលដោយមុខដាវ ហើយត្រូវនាំទៅជាឈ្លើយសឹកក្នុងប្រជាជាតិទាំងអស់ រីឯយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់សាសន៍ដទៃបានគ្រប់កំណត់។