Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 5:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បានមានបន្ទូល​នឹង​ត្រចៀក​ខ្ញុំ​ថា​៖ “ប្រាកដមែន ផ្ទះ​ជាច្រើន​នឹង​ទៅជា​ទីហិនហោច គឺ​ផ្ទះ​ធំ ហើយ​ល្អ​ផង នឹង​គ្មានអ្នកណា​រស់នៅ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ​ថា៖ ពិត​ប្រាកដ​ជា​ផ្ទះ​ជា​ច្រើន​នោះ​នឹង​ត្រូវ​ចោល​ទទេ គឺ​ជា​ផ្ទះ​ធំ​ល្អ ឥត​មាន​អ្នក​ណា​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ខ្ញុំ​បាន​ឮ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ផ្ទះ​ទាំង​នេះ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​អស់ ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​ទាំង​នេះ នឹង​គ្មាន​មនុស្ស​នៅ​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​ផ្ទះ​ជា​ច្រើន​នោះ​នឹង​ត្រូវ​ចោល​ទទេ គឺ​ជា​ផ្ទះ​ធំ​ល្អ​ផង ឥត​មាន​អ្នក​ណា​នៅ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ខ្ញុំ​បាន​ឮអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ផ្ទះ​ទាំង​នេះ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​អស់ ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​ទាំង​នេះ នឹង​គ្មាន​មនុស្ស​នៅ​ទៀត​ទេ។

សូមមើលជំពូក ចម្លង




អេសាយ 5:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​លោភចង់បាន​កម្រៃទុច្ចរិត នាំទុក្ខ​មកលើ​ផ្ទះ​របស់ខ្លួន រីឯ​អ្នកដែល​ស្អប់​សំណូក​នឹង​មានជីវិតរស់​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​បើកសម្ដែង​ដល់​ត្រចៀក​ខ្ញុំ​ថា​៖ “សេចក្ដីទុច្ចរិត​នេះ​នឹង​មិន​ត្រូវបាន​លុបលាង​ឲ្យ​អ្នករាល់គ្នា​ឡើយ រហូតដល់​អ្នករាល់គ្នា​ស្លាប់​!”។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ហើយ​។


ដ្បិត​ទីក្រុង​ដ៏រឹងមាំ​នឹងទៅជា​កណ្ដោចកណ្ដែង លំនៅ​នឹង​ត្រូវ​ទុកចោល ហើយ​ត្រូវ​បោះបង់ចោល ដូច​ទីរហោស្ថាន នៅ​ទីនោះ​កូនគោ​នឹង​ស៊ីស្មៅ ហើយ​ដេក ព្រមទាំង​បំផ្លាញ​មែកឈើ​នៅទីនោះ​។


យើង​នឹង​ធ្វើឲ្យ​វា​ហិនហោច​។ វា​នឹង​មិន​ត្រូវបាន​លួសកាត់ ក៏​មិន​ត្រូវបាន​ជ្រួយដី​ដែរ នោះ​អញ្ចាញ និង​បន្លា​នឹង​ដុះឡើង ហើយ​យើង​នឹង​បង្គាប់​ពពក​មិនឲ្យ​បង្អុរ​ភ្លៀង​លើ​ចម្ការនោះ​ឡើយ​។


ដូច្នេះ ធ្វើឲ្យ​ស្ដេច​ខ្ញាល់​ទ្រង់​ក៏​ចាត់​កងទ័ព​ឲ្យទៅ​បំផ្លាញជីវិត​ឃាតករ​ទាំងនោះ ហើយ​ដុត​ទីក្រុង​របស់​ពួកគេ​ចោល​។


មើល៍! ផ្ទះរបស់អ្នករាល់គ្នា​នឹង​ត្រូវ​ទុកចោល​ឲ្យ​នៅ​ស្ងាត់ជ្រងំ​។


មើល៍! ប្រាក់ឈ្នួល​របស់​កម្មករ​ដែល​ច្រូតកាត់​ក្នុង​វាលស្រែ​របស់អ្នក ដែល​អ្នក​បាន​កេងបំបាត់​កំពុង​ស្រែកឡើង ហើយ​សម្រែក​របស់​អ្នក​ច្រូត​ក៏‍ឮដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពលបរិវារ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម