ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 30:28 - ព្រះគម្ពីរខ្មែរសាកល

រីឯ​ខ្យល់ដង្ហើម​របស់ព្រះអង្គ​ប្រៀបដូចជា​ទឹកជ្រោះ​ជន់លិច​ដែល​ឡើង​ដល់​ក ដើម្បី​រែង​ប្រជាជាតិ​នានា​ដោយ​កន្ត្រង​នៃ​សេចក្ដីវិនាស ហើយ​បំពាក់​បង្ហៀរ​ដែល​នាំឲ្យ​វង្វេង​នៅនឹង​ថ្គាម​របស់​ជាតិសាសន៍​ទាំងឡាយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អស្សា‌សៈ​របស់​ព្រះ‌អង្គ នោះ​ដូច​ជា​ផ្លូវ​ទឹក​ដែល​ជន់​លិច​ឡើង​ដល់​ត្រឹម​ក ដើម្បី​នឹង​រែង​អស់​ទាំង​សាសន៍ ដោយ​កញ្ច្រែង​ជា​សេចក្ដី​វិនាស ហើយ​ដាក់​បង្ហៀរ​បង្ខាំ​ដែល​នាំ​ឲ្យ​វង្វេង ទៅ​ក្នុង​មាត់​នៃ​សាសន៍​ទាំង‌ឡាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្យល់​ដែល​ចេញ​ពី​ព្រះអង្គ​ប្រៀប​បាន​នឹង ទឹក​ជ្រោះ ដែល​ជន់​ឡើង​រហូត​ដល់​ច្រមុះ។ ព្រះអង្គ​នឹង​រែង​ប្រជា‌ជាតិ​ទាំង​នោះ ឲ្យ​វិនាស​បាត់​បង់ ព្រះអង្គ​ដាក់​ដែក​បង្ហៀរ​នៅ​មាត់​ប្រជា‌ជន​នេះ ដើម្បី​នាំ​គេ​ទៅ​កន្លែង​ដែល​គេ​មិន​ចង់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អស្សាសៈ​របស់​ទ្រង់ នោះ​ដូច​ជា​ផ្លូវ​ទឹក​ដែល​ជន់​លិច​ឡើង​ដល់​ត្រឹម​ក ដើម្បី​នឹង​រែង​អស់​ទាំង​សាសន៍ ដោយ​កញ្ច្រែង​ជា​សេចក្ដី​វិនាស ហើយ​នឹង​ដាក់​បង្ហៀរ​បង្ខាំ​ដែល​នាំ​ឲ្យ​វង្វេង ទៅ​ក្នុង​មាត់​នៃ​សាសន៍​ទាំង‌ឡាយ

សូមមើលជំពូក

អាល់គីតាប

ខ្យល់​ដែល​ចេញ​ពី​ទ្រង់​ប្រៀប​បាន​នឹង ទឹក​ជ្រោះ ដែល​ជន់​ឡើង​រហូត​ដល់​ច្រមុះ។ ទ្រង់​នឹង​រែង​ប្រជា‌ជាតិ​ទាំង​នោះ ឲ្យ​វិនាស​បាត់​បង់ ទ្រង់​ដាក់​ដែក​បង្ហៀរ​នៅ​មាត់​ប្រជា‌ជន​នេះ ដើម្បី​នាំ​គេ​ទៅ​កន្លែង​ដែល​គេ​មិន​ចង់​ទៅ។

សូមមើលជំពូក



អេសាយ 30:28
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ បាតផ្លូវទឹក​បាន​លេចឡើង ហើយ​គ្រឹះ​នៃ​ផែនដី​ត្រូវបាន​លាតត្រដាង ដោយសារតែ​ការស្ដីបន្ទោស​របស់ព្រះអង្គ និង​សន្ទុះ​ដង្ហើម​នៃ​ព្រះនាសា​របស់ព្រះអង្គ​។


កុំ​ធ្វើ​ដូចជា​សេះ ឬ​ដូចជា​លាកាត់ ដែល​មិន​យល់​អ្វី​ឡើយ បើ​មិន​បញ្ជា​ដោយ​បង្ខាំ និង​បង្ហៀរ​ទេ វា​មិន​មកជិត​អ្នក​ឡើយ​។


ខ្សែតី​សម្រាប់​សេះ បង្ហៀរ​សម្រាប់​លា ហើយ​រំពាត់​សម្រាប់​ខ្នង​របស់​មនុស្សល្ងង់​។


គឺ​លោក​នឹង​ជំនុំជម្រះ​អ្នកក្រខ្សត់​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​សម្រេចសេចក្ដី​ឲ្យ​មនុស្ស​តូចទាប​នៅ​ផែនដី​ដោយ​សេចក្ដីទៀងត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់ ព្រមទាំង​សម្លាប់​មនុស្ស​អាក្រក់​ដោយ​ខ្យល់ដង្ហើម​នៃ​បបូរមាត់​ផង​។


ជាតិសាសន៍​នានា​នឹង​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ច្រើន ប៉ុន្តែ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​ពួកគេ នោះ​ពួកគេ​នឹង​រត់គេច​ទៅ​ឆ្ងាយ ក៏​នឹង​ត្រូវបាន​ដេញតាម​ដូចជា​អង្កាម​លើ​ភ្នំ​នៅមុខ​ខ្យល់ និង​ដូចជា​ដុំស្មៅ​នៅមុខ​ខ្យល់កួច​។


នៅ​ពេល​ល្ងាច មើល៍! មាន​សេចក្ដីគួរឲ្យខ្លាច​! មុន​ពេលព្រឹក គ្មាន​ពួកគេ​ឡើយ​! នេះ​ហើយ​ជា​ចំណែក​របស់​អ្នកដែល​រឹបជាន់យក​ពី​យើង ជា​វាសនា​របស់​អ្នកដែល​ប្លន់យក​ពី​យើង​៕


ជនជាតិអេហ្ស៊ីប​នឹង​បាត់​ស្មារតី ហើយ​យើង​នឹង​បំភាន់​ផែនការ​របស់ពួកគេ​។ ពួកគេ​នឹង​សួររក​រូបបដិមាករឥតប្រយោជន៍ ព្រលឹងខ្មោច គ្រូអន្ទងខ្មោច និង​គ្រូខាបព្រលឹង​។


ដ្បិត​អ្នករាល់គ្នា​បាន​និយាយថា​៖ “យើង​បាន​តាំង​សម្ពន្ធមេត្រី​ជាមួយ​សេចក្ដីស្លាប់ ហើយ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ស្ថានមនុស្សស្លាប់​ហើយ​; កាលណា​ខ្សែតី​ដ៏លើសលប់​ឆ្លងកាត់មក វា​នឹង​មិន​មកដល់​យើង​ឡើយ ពីព្រោះ​យើង​បាន​យក​សេចក្ដីភូតភរ​ជា​ជម្រក​របស់យើង ក៏​បាន​លាក់ខ្លួន​ក្នុង​សេចក្ដីកុហក”។


មើល៍! ព្រះអម្ចាស់​ទ្រង់​មាន​អ្នក​ខ្លាំងពូកែ និង​ខ្លាំងក្លា​ម្នាក់ អ្នកនោះ​នឹង​ទម្លាក់​ពួកគេ​ទៅ​ដី​ដោយផ្ទាល់ដៃ ដូចជា​ព្យុះ​ដុំទឹកកក ដូចជា​ព្យុះសង្ឃរា​នៃ​ការបំផ្លាញ និង​ដូចជា​ព្យុះ​នៃ​ទឹក​ដ៏ខ្លាំងក្លា​ដែល​ជន់លិច​។


នាង​នឹង​ត្រូវ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដាក់ទោស ដោយ​ផ្គរលាន់ រញ្ជួយផែនដី សំឡេង​យ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ​។


អ្នករាល់គ្នា​នឹង​មាន​ចម្រៀង ដូច​នៅ​យប់​ដែល​តម្កើង​ពិធីបុណ្យ​ជាវិសុទ្ធ ក៏​មាន​អំណរ​នៃ​ចិត្ត ដូច​ពេល​ចេញដំណើរ​ដោយមាន​ខ្លុយ ដើម្បី​ទៅ​ឯ​ភ្នំ​របស់​ព្រះយេហូវ៉ា គឺ​ទៅ​ឯ​ថ្មដា​នៃ​អ៊ីស្រាអែល​។


ជាការពិត កន្លែងបូជា​ត្រូវបាន​រៀបចំ​តាំងពីបុរាណមក មែនហើយ ទីនោះ​ត្រូវបាន​ត្រៀមទុក​សម្រាប់​ស្ដេច​។ ព្រះអង្គ​បាន​ធ្វើឲ្យ​គំនរភ្លើង​នោះ​ជ្រៅ ហើយ​ធំទូលាយ ទាំង​មាន​ភ្លើង និង​អុស​ជាច្រើន គឺ​ខ្យល់ដង្ហើម​របស់​ព្រះយេហូវ៉ា បញ្ឆេះ​ទីនោះ​ដូចជា​ទន្លេ​ស្ពាន់ធ័រ​៕


ដោយព្រោះ​អ្នក​ខឹង​នឹង​យើង ហើយ​ភាពព្រហើន​របស់អ្នក​បាន​ឡើងមក​ដល់​ត្រចៀក​របស់យើង ដូច្នេះ​យើង​នឹង​ដាក់​កន្លុះ​របស់យើង នៅ​ច្រមុះ​របស់អ្នក ក៏​នឹង​ដាក់​បង្ខាំបង្ហៀរ​របស់យើង​នៅ​មាត់​របស់អ្នក ហើយ​ធ្វើឲ្យ​អ្នក​ត្រឡប់ទៅវិញ​តាម​ផ្លូវ​ដែល​អ្នក​បាន​មក’។


នោះ​ពួកគេ​នឹង​កោតខ្លាច​ព្រះនាម​របស់​ព្រះយេហូវ៉ា​ពី​តំបន់ថ្ងៃលិច ក៏​នឹង​កោតខ្លាច​សិរីរុងរឿង​របស់ព្រះអង្គ​ពី​តំបន់ថ្ងៃរះ​; ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូចជា​ទឹកជំនន់​ដែល​ជន់លិច ដែល​ខ្យល់​របស់​ព្រះយេហូវ៉ា​រុញ​វា​មក​។


ព្រះយេហូវ៉ា​អើយ ហេតុអ្វីបានជា​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​វង្វេង​ចេញពី​មាគ៌ា​របស់ព្រះអង្គ ក៏​ធ្វើឲ្យ​ចិត្ត​របស់យើងខ្ញុំ​រឹងរូស​គ្មាន​ការកោតខ្លាច​ដល់​ព្រះអង្គ​ដូច្នេះ​? សូម​ព្រះអង្គ​យាង​ត្រឡប់មកវិញ​ដោយយល់ដល់​បាវបម្រើ​របស់ព្រះអង្គ ដែលជា​កុលសម្ព័ន្ធ​នៃ​មរតក​របស់ព្រះអង្គ​ផង​!


រួច​វា​នឹង​គំហុក​ទៅក្នុង​យូដា ព្រមទាំង​ជន់លិច ហើយ​ហូរកាត់ ក៏​ឡើង​រហូតដល់​ក​។ អេម៉ាញូអែល​អើយ ស្លាប​ដែល​លាតសន្ធឹង​របស់វា នឹង​បាន​ពេញ​ទទឹង​របស់​ទឹកដី​អ្នក​!”។


លោក​កាន់​ចង្ហាយ​ក្នុង​ដៃ ហើយ​លោក​នឹង​សម្អាត​លានបោកស្រូវ​របស់​លោក រួច​ប្រមូល​ស្រូវ​របស់​លោក​ដាក់​ក្នុង​ជង្រុក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន”។


ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា​៖“ស៊ីម៉ូន ស៊ីម៉ូន​អើយ មើល៍! សាតាំង​បាន​ទាមទារចង់បាន​អ្នករាល់គ្នា ដើម្បី​រែង​អ្នករាល់គ្នា​ដូច​ស្រូវសាលី​។


ហេតុនេះហើយបានជា​ព្រះ​ផ្ដល់​ការបោកប្រាស់​យ៉ាងខ្លាំង​ដល់​ពួកគេ ធ្វើឲ្យ​ពួកគេ​ជឿ​សេចក្ដីកុហក


បន្ទាប់មក មនុស្សនៃការឥតច្បាប់​នឹង​លេចមក ហើយ​ព្រះអម្ចាស់​យេស៊ូវ​នឹង​សម្លាប់​វា​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ទាំង​បំផ្លាញ​វា​ដោយ​រស្មី​នៃ​ការយាងមកវិញ​របស់​ព្រះអង្គ​។


ព្រះបន្ទូល​របស់​ព្រះ​មានជីវិតរស់ មានប្រសិទ្ធភាព ហើយ​មុត​ជាង​អស់ទាំង​ដាវ​មុខពីរ ទាំង​ចាក់ទម្លុះ​រហូតដល់​ទីខណ្ឌចែក​នៃ​ព្រលឹង និង​វិញ្ញាណ រហូតដល់​ទីខណ្ឌចែក​នៃ​សន្លាក់ និង​ខួរឆ្អឹង ព្រមទាំង​វិនិច្ឆ័យ​គំនិត និង​បំណង​នៃ​ចិត្ត​ផង​។


លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​របស់​លោក ហើយ​មាន​ដាវ​មុខពីរ​ដ៏មុត ចេញ​ពី​មាត់​របស់​លោក​; មុខ​លោក​ដូចជា​ព្រះអាទិត្យ​ដែល​បញ្ចេញពន្លឺ​ពេលពេញកម្ដៅ​។


ដូច្នេះ ចូរ​កែប្រែចិត្ត បើមិនដូច្នោះទេ យើង​នឹង​មក​រក​អ្នក​ភ្លាម ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ពី​មាត់​របស់យើង​។