ព្រះយេហូវ៉ាអើយ តើដល់ពេលណា? តើព្រះអង្គនឹងក្រេវក្រោធជាដរាបឬ? តើសេចក្ដីប្រច័ណ្ឌរបស់ព្រះអង្គនឹងនៅតែឆេះដូចភ្លើងឬ?
អេសាយ 30:27 - ព្រះគម្ពីរខ្មែរសាកល មើល៍! ព្រះនាមរបស់ព្រះយេហូវ៉ាមកពីចម្ងាយ! ព្រះពិរោធរបស់ព្រះអង្គឆេះឡើង ក៏មានផ្សែងយ៉ាងក្រាស់ ព្រះរឹមរបស់ព្រះអង្គពេញដោយសេចក្ដីក្រេវក្រោធ ព្រះជិវ្ហារបស់ព្រះអង្គដូចជាភ្លើងដែលស៊ីបំផ្លាញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ព្រះនាមព្រះយេហូវ៉ាមកពីចម្ងាយ កំពុងតែឆេះ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយមានទាំងផ្សែងយ៉ាងក្រាស់ហុយឡើង ព្រះរឹមព្រះអង្គមានពេញដោយសេចក្ដីគ្នាន់ក្នាញ់ ហើយព្រះជិវ្ហារបស់ព្រះអង្គក៏ដូចជាភ្លើងឆេះបន្សុស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មើល ព្រះអម្ចាស់ផ្ទាល់នឹងយាងមកពីចម្ងាយ ទាំងខ្ញាល់ ដូចខ្យល់បក់បោកយ៉ាងខ្លាំង ព្រះអង្គមានព្រះបន្ទូលដោយព្រះពិរោធ ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ព្រះនាមព្រះយេហូវ៉ាមកពីចំងាយ កំពុងតែឆេះដោយសេចក្ដីខ្ញាល់របស់ទ្រង់ ហើយមានទាំងផ្សែងយ៉ាងក្រាស់ហុយឡើង ព្រះរឹមទ្រង់មានពេញដោយសេចក្ដីគ្នាន់ក្នាញ់ ហើយព្រះជិវ្ហារបស់ទ្រង់ក៏ដូចជាភ្លើងឆេះបន្សុស អាល់គីតាប មើល អុលឡោះតាអាឡាផ្ទាល់នឹងមកពីចម្ងាយ ទាំងខឹង ដូចខ្យល់បក់បោកយ៉ាងខ្លាំង ទ្រង់មានបន្ទូលដោយខឹង បន្ទូលរបស់ទ្រង់ប្រៀបបាននឹងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ |
ព្រះយេហូវ៉ាអើយ តើដល់ពេលណា? តើព្រះអង្គនឹងក្រេវក្រោធជាដរាបឬ? តើសេចក្ដីប្រច័ណ្ឌរបស់ព្រះអង្គនឹងនៅតែឆេះដូចភ្លើងឬ?
“វេទនាហើយ! អាស្ស៊ីរី ដែលជារំពាត់នៃកំហឹងរបស់យើង! ឈើច្រត់ក្នុងដៃពួកគេ គឺជាសេចក្ដីក្រេវក្រោធរបស់យើង។
ពួកគេមកពីស្រុកឆ្ងាយ ពីចុងបំផុតនៃផ្ទៃមេឃ គឺព្រះយេហូវ៉ា និងអាវុធនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គនឹងមក ដើម្បីបំផ្លាញផែនដីទាំងមូល។
ជាតិសាសន៍ទាំងឡាយនឹងត្រូវបានដុតជាផេះ គឺដូចជាបន្លាដែលត្រូវគេកាប់ ហើយដុតក្នុងភ្លើង។
ពួកមនុស្សបាបនៅស៊ីយ៉ូនភ័យខ្លាច ការញ័ររន្ធត់បានចាប់ពួកមនុស្សមិនគោរពព្រះ។ ពួកគេពោលថា៖ “តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយភ្លើងដែលស៊ីបំផ្លាញបាន? តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយចំហេះដ៏អស់កល្បបាន?”។
ទឹកជ្រោះនៅអេដំនឹងក្លាយជាជ័រម្រ័ក្សណ៍ ធូលីដីរបស់នាងនឹងក្លាយជាស្ពាន់ធ័រ ហើយទឹកដីរបស់នាងនឹងក្លាយជាជ័រម្រ័ក្សណ៍ដែលកំពុងឆេះ——
នៅពេលអ្នកឆ្លងកាត់ទឹក យើងនៅជាមួយអ្នក; នៅពេលអ្នកឆ្លងកាត់ទន្លេ វានឹងមិនជន់លិចអ្នក; នៅពេលអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាក ហើយអណ្ដាតភ្លើងក៏មិនឆេះអ្នកដែរ។
នោះពួកគេនឹងកោតខ្លាចព្រះនាមរបស់ព្រះយេហូវ៉ាពីតំបន់ថ្ងៃលិច ក៏នឹងកោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គពីតំបន់ថ្ងៃរះ; ដ្បិតព្រះអង្គនឹងយាងមកដូចជាទឹកជំនន់ដែលជន់លិច ដែលខ្យល់របស់ព្រះយេហូវ៉ារុញវាមក។
នៅពេលអ្នករាល់គ្នាបានឃើញ ចិត្តរបស់អ្នករាល់គ្នានឹងរីករាយ ឆ្អឹងអ្នករាល់គ្នានឹងលូតលាស់ដូចស្មៅខ្ចី; ព្រះហស្តរបស់ព្រះយេហូវ៉ានឹងត្រូវបានសម្ដែងដល់បាវបម្រើរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គទ្រង់ព្រះពិរោធនឹងសត្រូវរបស់ព្រះអង្គ។
ដូច្នេះមើល៍! ព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង រទេះចម្បាំងរបស់ព្រះអង្គនឹងមកដូចជាខ្យល់កួច ដើម្បីសងព្រះពិរោធរបស់ព្រះអង្គក្នុងភាពក្ដៅក្រហាយ ព្រមទាំងសងការស្ដីបន្ទោសរបស់ព្រះអង្គដោយភ្លើងសន្ធោសន្ធៅ។
គ្រប់ទាំងស្បែកជើងទាហានរបស់អ្នកចម្បាំងក្នុងចម្បាំងដ៏វឹកវរ និងសម្លៀកបំពាក់ដែលប្រឡាក់ដោយឈាម នឹងត្រូវបានដុតជាចំណីភ្លើង។
ទន្លេភ្លើងបានហូរចេញមកពីចំពោះព្រះអង្គ មនុស្សរាប់ពាន់រាប់ម៉ឺននាក់បម្រើព្រះអង្គ មនុស្សរាប់លានរាប់កោដិនាក់ឈរនៅចំពោះព្រះអង្គ។ ការជំនុំជម្រះបានចាប់ផ្ដើម ហើយក្រាំងទាំងឡាយក៏ត្រូវបានបើកឡើង។
“ខណៈដែលខ្ញុំបន្តសង្កេតមើល មានបល្ល័ង្កទាំងឡាយត្រូវបានតាំងឡើង ហើយព្រះដែលគង់នៅតាំងពីគ្រាបុរាណ ក៏បានគង់ចុះ។ ព្រះពស្ត្ររបស់ព្រះអង្គសដូចហិមៈ ព្រះកេសានៃព្រះសិររបស់ព្រះអង្គបរិសុទ្ធដូចរោមចៀម បល្ល័ង្ករបស់ព្រះអង្គមានអណ្ដាតភ្លើង កង់នៃបល្ល័ង្កនោះជាភ្លើងដែលកំពុងឆេះ។
ជាការពិត ចាប់ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិច នាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់កន្លែង នឹងមានថ្វាយគ្រឿងក្រអូប និងតង្វាយបរិសុទ្ធដល់នាមរបស់យើង ដ្បិតនាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
បន្ទាប់មក មនុស្សនៃការឥតច្បាប់នឹងលេចមក ហើយព្រះអម្ចាស់យេស៊ូវនឹងសម្លាប់វាដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ ទាំងបំផ្លាញវាដោយរស្មីនៃការយាងមកវិញរបស់ព្រះអង្គ។