ព្រះយេហូវ៉ាប្រទានកម្លាំងដល់ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះយេហូវ៉ាប្រទានពរប្រជារាស្ត្ររបស់ព្រះអង្គជាសេចក្ដីសុខសាន្ត៕
អេសាយ 26:12 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងសេចក្ដីសុខសាន្តឡើងសម្រាប់យើងខ្ញុំ ដ្បិតព្រះអង្គក៏បានធ្វើសម្រាប់យើងខ្ញុំនូវអស់ទាំងកិច្ចការរបស់យើងខ្ញុំដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងឲ្យមានសេចក្ដីសុខសម្រាប់យើងខ្ញុំ ដ្បិតកិច្ចការទាំងប៉ុន្មានដែលយើងខ្ញុំធ្វើ គឺព្រះអង្គដែលបានសម្រេចការនោះឲ្យយើងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះអម្ចាស់! ព្រះអង្គប្រទានឲ្យយើងខ្ញុំបានសុខសាន្ត អ្វីៗដែលយើងខ្ញុំប្រព្រឹត្ត ព្រះអង្គធ្វើឲ្យបានសម្រេចទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងតាំងឲ្យមានសេចក្ដីសុខសំរាប់យើងខ្ញុំ ដ្បិតអស់ទាំងការដែលយើងខ្ញុំធ្វើ នោះគឺជាទ្រង់ដែលបានសំរេចការនោះឲ្យយើងខ្ញុំ អាល់គីតាប អុលឡោះតាអាឡាអើយ! ទ្រង់ប្រទានឲ្យយើងខ្ញុំបានសុខសាន្ត អ្វីៗដែលយើងខ្ញុំប្រព្រឹត្ត ទ្រង់ធ្វើឲ្យបានសម្រេចទាំងអស់។ |
ព្រះយេហូវ៉ាប្រទានកម្លាំងដល់ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះយេហូវ៉ាប្រទានពរប្រជារាស្ត្ររបស់ព្រះអង្គជាសេចក្ដីសុខសាន្ត៕
ព្រះអង្គនឹងបញ្ជូនពីស្ថានសួគ៌មក ហើយសង្គ្រោះខ្ញុំ; ព្រះអង្គបានត្មះតិះដៀលអ្នកដែលជាន់ឈ្លីខ្ញុំ។ សេឡា ព្រះនឹងបញ្ជូនសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសេចក្ដីពិតត្រង់របស់ព្រះអង្គមក។
ព្រះរបស់អ្នកបានបង្គាប់ឲ្យអ្នកមានកម្លាំង។ ឱព្រះអើយ សូមសម្ដែងព្រះចេស្ដាដែលព្រះអង្គបានប្រោសដល់យើងខ្ញុំផង!
សូមឲ្យសេចក្ដីសន្ដោសរបស់ព្រះអម្ចាស់ដ៏ជាព្រះនៃយើងខ្ញុំបានស្ថិតលើយើងខ្ញុំផង សូមធ្វើឲ្យស្នាដៃរបស់យើងខ្ញុំបានស្ថិតស្ថេរសម្រាប់យើងខ្ញុំផង; មែនហើយ សូមព្រះអង្គធ្វើឲ្យស្នាដៃរបស់យើងខ្ញុំបានស្ថិតស្ថេរផង!៕
ព្រះអង្គទ្រង់រក្សាអ្នកដែលមានបំណងខ្ជាប់ខ្ជួន ឲ្យមានសេចក្ដីសុខសាន្តពេញលេញ ពីព្រោះគេជឿទុកចិត្តព្រះអង្គ។
បើមិនដូច្នោះទេ ឲ្យគេកាន់ខ្ជាប់នូវការការពាររបស់យើង ដើម្បីឲ្យគេបានបង្កើតសន្តិភាពជាមួយយើង។ ចូរឲ្យគេបង្កើតសន្តិភាពជាមួយយើងចុះ!
ដ្បិតកាលណាគាត់ឃើញកូនចៅរបស់ខ្លួនដែលជាស្នាដៃរបស់យើងនៅកណ្ដាលគាត់ ពួកគេនឹងតម្កើងនាមរបស់យើងជាវិសុទ្ធ ហើយតម្កើងអង្គដ៏វិសុទ្ធនៃយ៉ាកុបជាវិសុទ្ធដែរ ព្រមទាំងកោតខ្លាចព្រះនៃអ៊ីស្រាអែលផង។
ប្រជាជនរបស់ខ្ញុំនឹងរស់នៅក្នុងលំនៅដ៏សុខសាន្ត និងនៅកន្លែងស្នាក់នៅដ៏មានសុវត្ថិភាព ព្រមទាំងនៅទីសម្រាកដ៏សុខដុមរមនា។
អ្នកបានអស់កម្លាំងដោយដំណើរវែងឆ្ងាយរបស់អ្នក ប៉ុន្តែអ្នកមិនបានពោលថា: ‘អស់សង្ឃឹមហើយ!’ នោះទេ អ្នកបានរកឃើញការបន្តកម្លាំងជាថ្មី ដូច្នេះបានជាអ្នកមិនបានចុះខ្សោយឡើយ។
ព្រមទាំងធ្វើឲ្យគេបង្កើតផលផ្លែនៃបបូរមាត់ថា: ‘សេចក្ដីសុខសាន្ត! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នកដែលនៅឆ្ងាយ និងដល់អ្នកដែលនៅជិត!’។ យើងនឹងប្រោសគេឲ្យជា”។ ព្រះយេហូវ៉ាបានមានបន្ទូលដូច្នេះហើយ។
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
“ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ ខ្ញុំផ្ដល់ឲ្យអ្នករាល់គ្នាមិនមែនដូចដែលពិភពលោកផ្ដល់ឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាមានអំពល់ ឬភិតភ័យឡើយ។
ពិតមែនហើយ យើងជាស្នាព្រះហស្តរបស់ព្រះ ដែលត្រូវបាននិម្មិតបង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ។ ព្រះបានរៀបចំការល្អជាមុន ដើម្បីឲ្យយើងដើរតាមការទាំងនោះ។
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលប្រោសព្រះយេស៊ូវព្រះអម្ចាស់នៃយើង ជាអ្នកគង្វាលដ៏ធំឧត្ដមនៃហ្វូងចៀម ឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដោយព្រះលោហិតនៃសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច