Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 90:17 - ព្រះគម្ពីរខ្មែរសាកល

17 សូមឲ្យ​សេចក្ដីសន្ដោស​របស់​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​បាន​ស្ថិត​លើ​យើងខ្ញុំ​ផង សូម​ធ្វើឲ្យ​ស្នាដៃ​របស់យើងខ្ញុំ​បាន​ស្ថិតស្ថេរ​សម្រាប់​យើងខ្ញុំ​ផង​; មែនហើយ សូម​ព្រះអង្គ​ធ្វើឲ្យ​ស្នាដៃ​របស់យើងខ្ញុំ​បាន​ស្ថិតស្ថេរ​ផង​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 សូម​ឲ្យ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សណ្ឋិត​លើ​យើង​ខ្ញុំ ហើយ​តាំង​កិច្ច​ការ​ដែល​ដៃ​យើង​ខ្ញុំ​ធ្វើ ឲ្យ​បាន​ខ្ជាប់‌ខ្ជួន អើ សូម​តាំង​កិច្ច​ការ​ដែល​ដៃ​យើង​ខ្ញុំ​ធ្វើ ឲ្យ​បាន​ខ្ជាប់​ខ្ជួន​តទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សម្តែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផង សូម​ជួយ​ឲ្យ​កិច្ចការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់ខ្ជួន ពិត​មែន​ហើយ សូម​ជួយ​ឲ្យ​កិច្ចការ​របស់​យើង​ខ្ញុំ បាន​ខ្ជាប់ខ្ជួន​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 សូម​ឲ្យ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សណ្ឋិត​លើ​យើង​ខ្ញុំ ហើយ​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង អើ សូម​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ​ឲ្យ​ស្ថិត‌ស្ថេរ​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​សំដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផង សូម​ជួយ​ឲ្យ​កិច្ចការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់‌ខ្ជួន ពិត​មែន​ហើយ សូម​ជួយ​ឲ្យ​កិច្ចការ​របស់​យើង​ខ្ញុំ បាន​ខ្ជាប់‌ខ្ជួន​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 90:17
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជារាស្ត្រ​របស់ព្រះអម្ចាស់​នឹង​ស្ម័គ្រចិត្តថ្វាយខ្លួន​នៅ​ថ្ងៃ​ព្រះអង្គ​កាន់អំណាច​; ពួក​យុវជន​របស់ព្រះអម្ចាស់​នឹង​មកឯ​ព្រះអង្គ ដូច​ទឹកសន្សើម​ដែល​ចេញពី​ផ្ទៃ​នៃ​ព្រឹកព្រលឹម ទាំង​ដណ្ដប់ដោយ​អានុភាព​ដ៏វិសុទ្ធ​។


ឱ​ព្រះយេហូវ៉ា​អើយ! យើងខ្ញុំទូលអង្វរ​ដល់ព្រះអង្គ សូម​សង្គ្រោះ​ផង​! ឱ​ព្រះយេហូវ៉ា​អើយ! យើងខ្ញុំទូលអង្វរ​ដល់ព្រះអង្គ សូម​ធ្វើឲ្យ​យើងខ្ញុំ​ចម្រើនឡើង​ផង​!


ខ្ញុំ​បាន​ទូល​សុំ​សេចក្ដី​មួយ​ពី​ព្រះយេហូវ៉ា ជា​សេចក្ដីដែល​ខ្ញុំ​ស្វែងរក គឺ​ឲ្យ​ខ្ញុំ​រស់នៅ​ក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ខ្ញុំ ដើម្បី​ផ្ចង់មើល​សោភ័ណភាព​របស់​ព្រះយេហូវ៉ា និង​ដើម្បី​ស្វែងយល់​នៅក្នុង​ព្រះវិហារ​របស់ព្រះអង្គ​។


ព្រះ​បាន​បញ្ចេញពន្លឺ​ពី​ស៊ីយ៉ូន ដែលជា​ភាពឥតខ្ចោះ​នៃ​សោភ័ណភាព​។


ព្រះ​របស់អ្នក​បាន​បង្គាប់ឲ្យ​អ្នក​មាន​កម្លាំង​។ ឱ​ព្រះ​អើយ សូម​សម្ដែងព្រះចេស្ដា​ដែល​ព្រះអង្គ​បាន​ប្រោស​ដល់​យើងខ្ញុំ​ផង​!


ឱ​ព្រះ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ​; សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​បំភ្លឺ​មក​ផង ដើម្បីឲ្យ​យើងខ្ញុំ​បាន​សង្គ្រោះ​!


ព្រះ​នៃ​ពលបរិវារ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​បំភ្លឺ​មក​ផង ដើម្បីឲ្យ​យើងខ្ញុំ​បាន​សង្គ្រោះ​!


ចូរ​ផ្ទុកផ្ដាក់​កិច្ចការ​របស់អ្នក​នឹង​ព្រះយេហូវ៉ា​ចុះ នោះ​គម្រោង​របស់អ្នក​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​នឹង​តាំង​សេចក្ដីសុខសាន្ត​ឡើង​សម្រាប់​យើងខ្ញុំ ដ្បិត​ព្រះអង្គ​ក៏​បាន​ធ្វើ​សម្រាប់​យើងខ្ញុំ​នូវ​អស់ទាំង​កិច្ចការ​របស់យើងខ្ញុំ​ដែរ​!


ដូច្នេះ ទាំង​អ្នកដាំ និង​អ្នកស្រោចទឹក​មិនមែនជាអ្វីទេ មានតែ​ព្រះ​ដែល​ធ្វើឲ្យដុះឡើង​ទេ ដែលសំខាន់​។


ដោយ​ត្រូវបាន​ដោះ​ស្បៃ​ចេញ​ពី​មុខ​ស្រាប់ហើយ យើង​ទាំងអស់គ្នា​កំពុង​បំប្លាត​រស្មីរុងរឿង​របស់​ព្រះអម្ចាស់ ហើយ​កំពុង​ត្រូវបាន​ផ្លាស់ប្រែ​ទៅជា​រូបរាង​ដូច​ព្រះអង្គ ពី​សិរីរុងរឿង​ទៅ​សិរីរុងរឿង​។ ការនេះ​បាន​ចេញពី​ព្រះអម្ចាស់​ដែលជា​វិញ្ញាណ​៕


ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ព្រះដែលជាព្រះបិតា​របស់យើង ដែល​ស្រឡាញ់​យើង ហើយ​ប្រទាន​ការកម្សាន្តចិត្ត​ដ៏អស់កល្បជានិច្ច និង​សេចក្ដីសង្ឃឹម​ដ៏ប្រសើរ​មក​តាមរយៈ​ព្រះគុណ សូមឲ្យ​ព្រះអង្គផ្ទាល់


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ឥឡូវនេះ​យើង​ជា​កូន​របស់​ព្រះ ហើយ​យើង​នឹង​ទៅជា​យ៉ាងណា​នោះ មិនទាន់​បាន​សម្ដែង​មក​នៅឡើយទេ​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា កាលណា​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ នោះ​យើង​នឹង​បាន​ដូច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​យ៉ាងណា យើង​នឹង​ឃើញ​ព្រះអង្គ​ជា​យ៉ាងនោះ​ឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម