ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថាបាបិល ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបំភាន់ភាសាលើផែនដីទាំងមូល ហើយព្រះយេហូវ៉ាបានធ្វើឲ្យពួកគេបែកខ្ញែកគ្នាចេញពីទីនោះទៅលើផ្ទៃផែនដីទាំងមូល។
អេសាយ 24:10 - ព្រះគម្ពីរខ្មែរសាកល ទីក្រុងហិនហោចនឹងត្រូវបានកម្ទេច គ្រប់ទាំងផ្ទះបានបិទ ដើម្បីកុំឲ្យអ្នកណាចូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីក្រុងដែលចោលស្ងាត់នឹងត្រូវរំលំរំលាង គ្រប់ផ្ទះបានបិទទ្វារមិនឲ្យមានអ្នកណាចូលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងដែលគ្មានមនុស្សនៅ នឹងត្រូវរលំ ផ្ទះទាំងឡាយត្រូវបិទទ្វារចោល គ្មាននរណាអាចចូលបានទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីក្រុងដែលចោលស្ងាត់នឹងត្រូវរំលំរំលាង គ្រប់ទាំងផ្ទះបានបិទទ្វារ មិនឲ្យមានអ្នកណាចូលឡើយ អាល់គីតាប ក្រុងដែលគ្មានមនុស្សនៅនឹងត្រូវរលំ ផ្ទះទាំងឡាយត្រូវបិទទ្វារចោល គ្មាននរណាអាចចូលបានទៀតឡើយ។ |
ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថាបាបិល ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបំភាន់ភាសាលើផែនដីទាំងមូល ហើយព្រះយេហូវ៉ាបានធ្វើឲ្យពួកគេបែកខ្ញែកគ្នាចេញពីទីនោះទៅលើផ្ទៃផែនដីទាំងមូល។
នេះជាទំនាយស្ដីអំពីទីរ៉ុស: សំពៅតើស៊ីសអើយ ចូរទ្រហោយំ! ដ្បិតទីរ៉ុសត្រូវបានបំផ្លាញ រហូតដល់លែងមានផ្ទះ លែងមានកំពង់ផែ។ ការនេះត្រូវបានបើកសម្ដែងដល់គេពីដែនដីគីទីម។
នៅក្នុងទីក្រុងសល់តែការហិនវិនាស ហើយខ្លោងទ្វារក្រុងក៏ត្រូវបានបុកកម្ទេចជាគំនរបាក់បែក។
ដ្បិតព្រះអង្គបានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ក៏ធ្វើឲ្យទីក្រុងដ៏រឹងមាំទៅជាទីបាក់បែក; បន្ទាយរបស់សាសន៍ដទៃលែងជាទីក្រុងទៀត វានឹងមិនត្រូវបានសង់ឡើងវិញឡើយ គឺជារៀងរហូត។
ព្រះអង្គបានបន្ទាបអ្នកដែលរស់នៅកន្លែងខ្ពស់ចុះ គឺទីក្រុងដ៏ខ្ពស់ ព្រះអង្គទ្រង់ពង្រាបវា គឺពង្រាបវាដល់ដី ក៏បោះវាដល់ធូលីផង។
ដ្បិតទីក្រុងដ៏រឹងមាំនឹងទៅជាកណ្ដោចកណ្ដែង លំនៅនឹងត្រូវទុកចោល ហើយត្រូវបោះបង់ចោល ដូចទីរហោស្ថាន នៅទីនោះកូនគោនឹងស៊ីស្មៅ ហើយដេក ព្រមទាំងបំផ្លាញមែកឈើនៅទីនោះ។
ដ្បិតបន្ទាយត្រូវបានបោះបង់ចោល ទីក្រុងអ៊ូអែត្រូវបានចោលទទេ ទីទួល និងប៉មចាំយាមបានទៅជារូងជារៀងរហូត គឺទៅជាសេចក្ដីរីករាយដល់លាព្រៃ និងជាវាលស្មៅសម្រាប់ហ្វូងចៀម
សត្វទុង និងកាំប្រមានឹងកាន់កាប់ស្រុកនោះវិញ ហើយសត្វគូក និងក្អែកនឹងរស់នៅស្រុកនោះដែរ; ព្រះអង្គនឹងសន្ធឹងខ្សែរង្វាស់នៃការហិនហោចនៅលើស្រុកនោះ ក៏សន្ធឹងខ្សែប្រយោលនៃភាពទទេសូន្យ។
ដ្បិតនឹងមានថ្ងៃមកដល់អ្នក គឺថ្ងៃដែលពួកខ្មាំងសត្រូវរបស់អ្នកនឹងដាក់របាំងព័ទ្ធជុំវិញអ្នក ហើយឡោមព័ទ្ធអ្នកពីគ្រប់ទិសទី
គេនឹងដួលដោយមុខដាវ ហើយត្រូវនាំទៅជាឈ្លើយសឹកក្នុងប្រជាជាតិទាំងអស់ រីឯយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់សាសន៍ដទៃបានគ្រប់កំណត់។
ទូតនោះស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “រលំហើយ! បាប៊ីឡូនដ៏ធំបានរលំហើយ! នាងបានក្លាយជាលំនៅរបស់ពួកអារក្ស ជាសម្បុករបស់អស់ទាំងវិញ្ញាណអសោច ជាសម្បុករបស់អស់ទាំងបក្សាបក្សីអសោច និងជាសម្បុករបស់អស់ទាំងសត្វព្រៃអសោចគួរឲ្យស្អប់ខ្ពើម។