Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 11:9 - ព្រះគម្ពីរខ្មែរសាកល

9 ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីក្រុងនោះ​ថា​បាបិល ដ្បិត​នៅ​ទីនោះ ព្រះយេហូវ៉ា​បាន​បំភាន់​ភាសា​លើ​ផែនដី​ទាំងមូល ហើយ​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ពួកគេ​បែកខ្ញែក​គ្នា​ចេញពី​ទីនោះ​ទៅលើ​ផ្ទៃ​ផែនដី​ទាំងមូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ហេតុនេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា "បាបិល" ព្រោះ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​បំភាន់​ភាសារបស់​មនុស្ស​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​គេ​បែក​ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែន‌ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​មនុស្ស​បែក‌ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដោយ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា បាបិល ពី​ព្រោះ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភាន់​ភាសា​លោកីយ​ទាំង​អស់ ហើយ​កំចាត់‌កំចាយ​គេ​ពី​ទី​នោះ ទៅ​គ្រប់​លើ​ផែនដី។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែលអុលឡោះ‌តាអាឡា បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​បែក​ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 11:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ការចាប់ផ្ដើម​នៃ​អាណាចក្រ​របស់គាត់ គឺ​បាបិល អេរេក អាកាឌ និង​កាលនេ ដែល​នៅក្នុង​ដែនដី​ស៊ីណើរ​។


អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​ហាំ តាម​គ្រួសារ តាម​ភាសា តាម​ស្រុក និង​តាម​ប្រជាជាតិ​របស់ខ្លួន​។


ហេប៊ើរ​បង្កើត​កូនប្រុស​ពីរ​នាក់ ម្នាក់​ឈ្មោះ​ផាលេក ពីព្រោះ​ផែនដី​បាន​បែកខ្ញែក​គ្នា​នៅ​ជំនាន់​គាត់ ហើយ​ប្អូនប្រុស​របស់គាត់​ឈ្មោះ​យ៉ុកថាន​។


ពី​អ្នកទាំងនេះ​ហើយ ដែល​ប្រជាជាតិ​តាម​តំបន់ឆ្នេរសមុទ្រ​បាន​បែកខ្ញែក​ទៅតាម​ស្រុក​របស់ខ្លួន គឺ​នីមួយៗ​បាន​បែកខ្ញែក​តាម​ភាសា និង​តាម​គ្រួសារ ទៅក្នុង​ប្រជាជាតិ​របស់ខ្លួន​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​បំផ្លាញ​ពួកគេ សូម​បំបែក​ភាសា​របស់ពួកគេ​ផង​! ដ្បិត​ទូលបង្គំ​បាន​ឃើញ​អំពើហិង្សា និង​ជម្លោះ​នៅក្នុង​ទីក្រុង​។


ព្រះអង្គ​បាន​បង្កើត​ប្រជាជាតិ​នីមួយៗ​ពី​មនុស្ស​ម្នាក់ ឲ្យ​រស់នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល ហើយ​តាំងឲ្យមាន​សម័យកាល​ដែល​បាន​កំណត់ទុកមុន​សម្រាប់​ពួកគេ និង​ព្រំដែន​នៃ​លំនៅ​របស់​ពួកគេ


ដូច្នេះ ប្រសិនបើ​ក្រុមជំនុំ​ទាំងមូល​មកជួបជុំ​ជាមួយគ្នា ហើយ​ទាំងអស់គ្នា​កំពុង​និយាយ​ភាសាដទៃ រួច​មាន​អ្នក​មិនយល់ ឬ​អ្នក​មិនជឿ​ចូលមក តើ​ពួកគេ​នឹង​មិន​និយាយ​ថា​អ្នករាល់គ្នា​ឆ្កួត​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម