Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:1 - ព្រះគម្ពីរខ្មែរសាកល

1 នេះជា​ទំនាយ​ស្ដីអំពី​ទីរ៉ុស​: សំពៅ​តើស៊ីស​អើយ ចូរ​ទ្រហោយំ​! ដ្បិត​ទីរ៉ុស​ត្រូវបាន​បំផ្លាញ រហូតដល់​លែងមាន​ផ្ទះ លែងមាន​កំពង់ផែ​។ ការនេះ​ត្រូវបាន​បើកសម្ដែង​ដល់​គេ​ពី​ដែនដី​គីទីម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​ទំនាយ​អំពី​ដំណើរ​ក្រុង​ទីរ៉ុស។ ឱ​នាវា​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ក្រុង​ទីរ៉ុស​ត្រូវ​បំផ្លាញ​ហើយ ឥត​មាន​ផ្ទះ ឬ​កន្លែង​ចូល​សំចត​ណា​នៅ​សល់​ឡើយ! គេ​បាន​ឮ​ដំណឹង​នោះ​ចាប់​តាំង​ពី​ស្រុក​គីប្រុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ទីរ៉ុស: នាវា​មក​ពី​ស្រុក​តើស៊ីស​អើយ ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ដ្បិត​កំពង់‌ផែ របស់​ក្រុង​ទីរ៉ុស​វិនាស​សូន្យ ឥត​មាន​សល់​ផ្ទះ ឥត​មាន​កន្លែង​ចូល​សំចត​ទៀត​ឡើយ!។ ពួក​គេ​បាន​ឃើញ​ដូច្នេះ នៅ​ពេល​ធ្វើ​ដំណើរ មក​ពី​កោះ​គីប្រុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ក្រុង​ទីរ៉ុស។ នែ ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ទី​ក្រុង​ឯង​ត្រូវ​បំផ្លាញ​ហើយ ទាល់​តែ​គ្មាន​ផ្ទះ​ណា​សល់​នៅ ឬ​ផ្លូវ​ណា​ចូល​ទៅ​បាន​ឡើយ ដំណឹង​នោះ​បាន​សំដែង​ឲ្យ​គេ​ដឹង​នៅ​ត្រង់​ស្រុក​គីទីម

សូមមើលជំពូក ចម្លង

អាល់គីតាប

1 សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ទីរ៉ុស: នាវា​មក​ពី​ស្រុក​តើស៊ីស​អើយ ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ដ្បិត​កំពង់‌ផែ របស់​ក្រុង​ទីរ៉ុស​វិនាស​សូន្យ ឥត​មាន​សល់​ផ្ទះ ឥត​មាន​កន្លែង​ចូល​សំចត​ទៀត​ឡើយ!។ ពួក​គេ​បាន​ឃើញ​ដូច្នេះ នៅ​ពេល​ធ្វើ​ដំណើរ មក​ពី​កោះ​គីប្រុស។

សូមមើលជំពូក ចម្លង




អេសាយ 23:1
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូនប្រុស​របស់​យ៉ាវ៉ាន មាន​អេលីសា តើស៊ីស គីទីម និង​ដូដានីម​។


ឱព្រះអើយ ព្រះអង្គ​កម្ទេច​សំពៅ​តើស៊ីស ដោយ​ខ្យល់ទិសខាងកើត​។


ដ្បិត​សម្រែក​បាន​ឡោមព័ទ្ធ​ព្រំដែន​ម៉ូអាប់​ហើយ សម្រែកទ្រហោយំ​របស់ពួកគេ​ទៅដល់​អេកឡែម សម្រែកទ្រហោយំ​របស់ពួកគេ​ទៅដល់​បៀរ-អេលីម​!


ទាស់នឹង​អស់ទាំង​នាវា​នៃ​តើស៊ីស ក៏​ទាស់នឹង​អស់ទាំង​សំពៅ​ដ៏ល្អប្រណិត​ដែរ​។


ព្រះអង្គ​មានបន្ទូលថា​៖ “កូនស្រី​ក្រមុំ​ស៊ីដូន​ដែល​រងការសង្កត់សង្កិន​អើយ នាង​នឹង​មិន​លោតកញ្ឆេង​ទៀត​ទេ​! ចូរ​ក្រោកឡើង​ឆ្លងទៅ​គីទីម​ចុះ​! ទោះបីជា​នៅ​ទីនោះ​ក៏ដោយ ក៏​នាង​មិន​បាន​សម្រាក​ឡើយ”។


ពួកអ្នកដែល​រស់នៅ​តាម​ឆ្នេរសមុទ្រ​អើយ ចូរ​ទ្រហោយំ​ចុះ​! ចូរ​ឆ្លង​ទៅ​តើស៊ីស​ទៅ​!


ទីក្រុង​ហិនហោច​នឹង​ត្រូវបាន​កម្ទេច គ្រប់ទាំង​ផ្ទះ​បាន​បិទ ដើម្បី​កុំឲ្យ​អ្នកណា​ចូល​។


មែនហើយ កោះ​ទាំងឡាយ​នឹង​ទន្ទឹងរង់ចាំ​យើង ហើយ​សំពៅ​តើស៊ីស​នឹង​មកមុនគេ ដើម្បី​នាំ​កូនប្រុស​ៗ​របស់អ្នក​មក​ពី​ទីឆ្ងាយ ព្រមទាំង​នាំ​ប្រាក់ និង​មាស​របស់ពួកគេ​មក​ជាមួយ​ផង សម្រាប់​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក សម្រាប់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ពីព្រោះ​ព្រះអង្គ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នក​។


ដ្បិត​នាវាចម្បាំង​នៃ​គីទីម​នឹង​មក​ទាស់នឹង​ទ្រង់ នោះ​ទ្រង់​នឹង​បាក់ទឹកចិត្ត ហើយ​ត្រឡប់ទៅវិញ​។ ពេលនោះ ទ្រង់​នឹង​ខ្ញាល់​នឹង​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ ហើយ​ចាត់វិធានការ​។ នៅពេល​ត្រឡប់ទៅវិញ ទ្រង់​នឹង​យកចិត្តទុកដាក់​នឹង​ពួកអ្នកដែល​បោះបង់ចោល​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ​។


“វេទនា​ដល់​អ្នក​ហើយ ខូរ៉ាស៊ីន​អើយ​! វេទនា​ដល់​អ្នក​ហើយ បេតសៃដា​អើយ​! ពីព្រោះ​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា បាន​ធ្វើ​នៅ​ទីរ៉ុស និង​ស៊ីដូន​វិញ ម្ល៉េះសម​ពួកគេ​បាន​កែប្រែចិត្ត​តាំងពីយូរមកហើយ ដោយ​ពាក់​ក្រណាត់ធ្មៃ និង​អង្គុយ​ក្នុង​ផេះ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម