ដ្បិតគឺព្រះអង្គហើយ ដែលសង្គ្រោះប្រជារាស្ត្រដែលបន្ទាបខ្លួន ប៉ុន្តែព្រះអង្គបន្ទាបអស់ទាំងភ្នែកដែលឆ្មើងឆ្មៃ។
អេសាយ 10:12 - ព្រះគម្ពីរខ្មែរសាកល កាលណាព្រះអម្ចាស់បានបង្ហើយគ្រប់ទាំងកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅលើយេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា៖ “យើងនឹងដាក់ទោសដល់ផលផ្លែពីការអួតបំប៉ោងនៃចិត្តរបស់ស្ដេចអាស្ស៊ីរី និងភាពអួតអាងនៃភ្នែកឆ្មើងឆ្មៃរបស់គេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះយេហូវ៉ាបានសម្រេចកិច្ចការទាំងប៉ុន្មាន របស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមរួចហើយ ព្រះអង្គនឹងដាក់ទោសស្តេចអាសស៊ើរ ដែលមានចិត្តអំនួត ហើយវាយឫកខ្ពស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអម្ចាស់បញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមរួចហើយ ព្រះអង្គនឹងដាក់ទោសស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយឫកខ្ពស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះហេតុនោះ កាលណាអញ ជាព្រះអម្ចាស់បានសំរេចគ្រប់ទាំងការរបស់អញ នៅលើភ្នំស៊ីយ៉ូន នឹងក្រុងយេរូសាឡិមហើយ នោះអញនឹងធ្វើទោសដល់ស្តេចអាសស៊ើរ ដោយព្រោះការ ដែលសេចក្ដីអំនួតរបស់គេបានធ្វើ ហើយដល់សេចក្ដីអង់អាចនៃឫកខ្ពស់របស់គេដែរ។ អាល់គីតាប ពេលអុលឡោះតាអាឡាបញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ទ្រង់នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមរួចហើយទ្រង់នឹងដាក់ទោសស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយប្ញកខ្ពស់ |
ដ្បិតគឺព្រះអង្គហើយ ដែលសង្គ្រោះប្រជារាស្ត្រដែលបន្ទាបខ្លួន ប៉ុន្តែព្រះអង្គបន្ទាបអស់ទាំងភ្នែកដែលឆ្មើងឆ្មៃ។
ព្រះករុណានឹងបំផ្លាញកូនចៅរបស់ពួកគេពីផែនដី គឺបំផ្លាញពូជពង្សរបស់ពួកគេពីចំណោមមនុស្សលោក។
សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
ពួកអ្នកដែលមានចិត្តក្លាហានត្រូវគេប្លន់ ពួកគេបានលង់លក់ទៅក្នុងដំណេកហើយ គ្មានមនុស្សអង់អាចណាអាចលើកដៃរបស់ខ្លួនបានឡើយ។
មានជំនាន់មួយដែលភ្នែករបស់គេឆ្មើងឆ្មៃយ៉ាងណាហ្ន៎ ហើយត្របកភ្នែករបស់គេឡើងខ្ពស់យ៉ាងណាហ្ន៎!
ភ្នែកក្រអឺតក្រទមរបស់មនុស្សនឹងត្រូវបានបន្ទាបចុះ ភាពឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបានបង្អោនចុះ នោះមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលត្រូវបានលើកតម្កើងនៅថ្ងៃនោះ។
ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ានៃពលបរិវារសម្រាប់ទាស់នឹងអស់អ្នកដែលក្រអឺតក្រទម និងឆ្មើងឆ្មៃ ព្រមទាំងទាស់នឹងអស់អ្នកដែលលើកតម្កើងខ្លួន នោះពួកគេនឹងត្រូវបានបន្ទាបចុះ
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងដាក់ទោសពលបរិវារនៃស្ថានដ៏ខ្ពស់ដែលនៅស្ថានដ៏ខ្ពស់ ក៏នឹងដាក់ទោសបណ្ដាស្ដេចនៃផែនដីនៅលើផែនដីផង។
តើព្រះអង្គបានវាយអ៊ីស្រាអែល ដូចដែលព្រះអង្គវាយអ្នកដែលវាយពួកគេឬ? តើព្រះអង្គបានពិឃាតអ៊ីស្រាអែល ដូចដែលព្រះអង្គពិឃាតអ្នកដែលពិឃាតពួកគេឬ?
ដូច្នេះ សេចក្ដីទុច្ចរិតរបស់យ៉ាកុបនឹងត្រូវបានលុបលាងដោយការនេះ ហើយការនេះជាផលពេញលេញពីការដកបាបរបស់ពួកគេចេញ គឺព្រះអង្គនឹងធ្វើឲ្យអស់ទាំងថ្មនៃអាសនាបានដូចជាដីសដែលខ្ទេចខ្ទី ក៏ធ្វើឲ្យរូបព្រះម៉ែអាសេរ៉ា និងអាសនាគ្រឿងក្រអូបនៅឈរមិនបាន។
ដោយហេតុនេះ មើល៍! យើងនឹងធ្វើឲ្យប្រជាជននេះស្ញែងម្ដងទៀត ដោយការអស្ចារ្យដ៏ចម្លែក នោះប្រាជ្ញារបស់មនុស្សមានប្រាជ្ញាក្នុងចំណោមពួកគេ នឹងត្រូវបានបំផ្លាញ ហើយការយល់ដឹងរបស់មនុស្សមានការយល់ច្បាស់ នឹងត្រូវបានបំបាំង”។
វេទនាដល់អ្នកហើយ! ជនបំផ្លាញដែលមិនត្រូវបានបំផ្លាញ និងជនក្បត់ដែលមិនត្រូវបានក្បត់អើយ! កាលណាអ្នកឈប់បំផ្លាញ អ្នកនឹងត្រូវគេបំផ្លាញ កាលណាអ្នកក្បត់រួចហើយ គេនឹងក្បត់អ្នកវិញ។
តើអ្នកបានត្មះតិះដៀល ហើយជេរប្រមាថអ្នកណា? តើអ្នកបានបន្លឺសំឡេង ហើយងើបភ្នែកឡើងទៅស្ថានដ៏ខ្ពស់ទាស់នឹងអ្នកណា? គឺទាស់នឹងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលនោះឯង!
ដោយព្រោះអ្នកខឹងនឹងយើង ហើយភាពព្រហើនរបស់អ្នកបានឡើងមកដល់ត្រចៀករបស់យើង ដូច្នេះយើងនឹងដាក់កន្លុះរបស់យើង នៅច្រមុះរបស់អ្នក ក៏នឹងដាក់បង្ខាំបង្ហៀររបស់យើងនៅមាត់របស់អ្នក ហើយធ្វើឲ្យអ្នកត្រឡប់ទៅវិញតាមផ្លូវដែលអ្នកបានមក’។
មនុស្សលោកនឹងត្រូវបានបង្អោនចុះ មនុស្សជាតិនឹងត្រូវបានបន្ទាបចុះ ហើយភ្នែករបស់អ្នកដែលលើកខ្លួនឡើងនឹងត្រូវបានបន្ទាបចុះដែរ។
មើល៍! អ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយអុសអើយ ចូរដើរក្នុងពន្លឺភ្លើងរបស់អ្នករាល់គ្នា និងក្នុងកន្ទុយអុសដែលអ្នករាល់គ្នាបានបញ្ឆេះនោះចុះ! ការនេះនឹងបានដល់អ្នករាល់គ្នា ពីដៃរបស់យើង គឺអ្នករាល់គ្នានឹងដេកក្នុងទុក្ខវេទនា៕
នូវអំពើទុច្ចរិតរបស់អ្នករាល់គ្នា និងអំពើទុច្ចរិតរបស់ដូនតាអ្នករាល់គ្នាផង ដោយព្រោះអ្នករាល់គ្នាបានដុតគ្រឿងក្រអូបនៅលើភ្នំនានា ហើយត្មះតិះដៀលយើងនៅលើទីទួលទាំងឡាយ ដូច្នេះយើងនឹងវាល់សំណងនៃទង្វើពីមុនរបស់ពួកគេ ដាក់លើទ្រូងរបស់ពួកគេ”។
ប្រជាជនទាំងអស់គ្នា គឺពួកអេប្រាអិម និងអ្នកដែលរស់នៅសាម៉ារី នឹងដឹង ក៏និយាយដោយអំនួត និងដោយការអួតបំប៉ោងនៃចិត្តថា៖
ទ្រង់នឹងបោះពន្លាហ្លួងរបស់ទ្រង់នៅចន្លោះសមុទ្រ និងភ្នំវិសុទ្ធដ៏រុងរឿង ប៉ុន្តែទ្រង់នឹងមកដល់ចុងបញ្ចប់របស់ទ្រង់ ហើយគ្មានអ្នកណាជួយទ្រង់ឡើយ”៕
ឥឡូវនេះ យើង នេប៊ូក្នេសា សូមសរសើរ លើកតម្កើង និងថ្វាយសិរីរុងរឿងដល់ព្រះមហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គពិតត្រង់ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយព្រះអង្គអាចបន្ទាបអ្នកដែលដើរក្នុងអំនួតផង៕
“ធ្វើឲ្យដើមឈើល្អ ផលវាក៏ល្អ ឬធ្វើឲ្យដើមឈើអាក្រក់ ផលវាក៏អាក្រក់ដែរ; ដ្បិតដើមឈើនឹងសម្គាល់បានដោយផលផ្លែរបស់វា។
ដ្បិតគំនិតអាក្រក់ចេញមកពីចិត្ត ដូចជាការកាប់សម្លាប់ ការផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើបន្ទាល់ភូតភរ និងការមួលបង្កាច់។
ដ្បិតពេលកំណត់មកដល់ហើយ ដើម្បីឲ្យការជំនុំជម្រះចាប់ផ្ដើមពីដំណាក់របស់ព្រះ ហើយប្រសិនបើចាប់ផ្ដើមពីយើង ចុះចុងបញ្ចប់របស់ពួកអ្នកដែលមិនព្រមជឿដំណឹងល្អរបស់ព្រះ តើនឹងទៅជាយ៉ាងណា?