Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:13 - ព្រះគម្ពីរខ្មែរសាកល

13 ដ្បិត​ស្ដេចអាស្ស៊ីរី​ពោលថា​៖ “ដោយ​កម្លាំង​នៃ​ដៃ​របស់យើង និង​ដោយ​ប្រាជ្ញា​របស់យើង​នោះឯង ដែល​យើង​បាន​ធ្វើ​ការនេះ ពីព្រោះ​យើង​មានបញ្ញា​។ យើង​បាន​ដក​ព្រំដែន​នៃ​ប្រជាជាតិ​នានា​ចេញ ហើយ​រឹបជាន់យក​ទ្រព្យសម្បត្តិ​របស់ពួកគេ ព្រមទាំង​បង្ក្រាប​ពួក​អ្នកស្រុក ដូចជា​មនុស្ស​ខ្លាំងពូកែ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដ្បិត​គេ​ពោល​ថា៖ «យើង​បាន​ធ្វើ​ការ​នេះ​ដោយ​កម្លាំង​ដៃ​យើង ហើយ​ដោយ​ប្រាជ្ញា​របស់​យើង​ដែរ ដោយ​យើង​មាន​យោបល់​ពិត យើង​បាន​ដក​ព្រំ‌ដែន​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ចោល ក៏​បាន​រឹប​យក​ទ្រព្យ‌សម្បត្តិ​គេ ហើយ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន គឺ​បាន​ទម្លាក់​ស្តេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​បង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ដ្បិត​ស្ដេច​នោះ​មាន​រាជ‌ឱង្ការ​ថា: «យើង​ទទួល​ជ័យ‌ជម្នះ ដោយ‌សារ​កម្លាំង និង​ប្រាជ្ញា​របស់​យើង​ផ្ទាល់ ដ្បិត​យើង​មាន​បញ្ញា​វាង‌វៃ។ យើង​បាន​រំលាយ​ព្រំ‌ដែន​របស់​ប្រជា‌ជាតិ​នានា ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ របស់​គេ​ទៀត​ផង។ យើង​បាន​ប្រើ​ឫទ្ធិ​អំណាច​របស់​យើង ទម្លាក់​ស្ដេច​ជា​ច្រើន​ចុះ​ពី​បល្ល័ង្ក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដ្បិត​គេ​បាន​ថា យើង​បាន​ធ្វើ​ការ​នេះ​ដោយ​កំឡាំង​ដៃ​យើង ហើយ​ដោយ​ប្រាជ្ញា​របស់​យើង​ដែរ ដោយ​យើង​មាន​យោបល់​ពិត យើង​បាន​ដក​ព្រំ‌ដែន​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ចោល ក៏​បាន​រឹប​យក​ទ្រព្យ​សម្បត្តិ​គេ ហើយ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន គឺ​បាន​ទំលាក់​ស្តេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​បង់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ដ្បិត​ស្ដេច​នោះ​បាន​ប្រាប់​ថា: «យើង​ទទួល​ជ័យ‌ជំនះ ដោយ‌សារ​កម្លាំង និង​ប្រាជ្ញា​របស់​យើង​ផ្ទាល់ ដ្បិត​យើង​មាន​បញ្ញា​វាង‌វៃ។ យើង​បាន​រំលាយ​ព្រំ‌ដែន​របស់​ប្រជា‌ជាតិ​នានា ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ របស់​គេ​ទៀត​ផង។ យើង​បាន​ប្រើ​ឫទ្ធិ​អំណាច​របស់​យើង ទម្លាក់​ស្ដេច​ជា​ច្រើន​ចុះ​ពី​បល្ល័ង្ក។

សូមមើលជំពូក ចម្លង




អេសាយ 10:13
31 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកមាន​តែងធ្វើជា​អ្នក​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​អ្នកក្រខ្សត់​ដែល​មានការយល់ច្បាស់ មើលធ្លុះ​អ្នកនោះ​។


ដ្បិត​ពួកគេ​ពោលថា​: ‘តើ​មេដឹកនាំ​របស់យើង មិនមែន​សុទ្ធតែ​ជា​ស្ដេច​ទេ​ឬ​?


វេទនា​ហើយ​! អ្នកដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង និង​អ្នកដែល​មានការយល់ដឹង​នៅចំពោះ​មុខ​ខ្លួនឯង​។


ដូច្នេះ ព្រះរាជា​អើយ សូមឲ្យ​សេចក្ដីប្រឹក្សា​របស់ខ្ញុំព្រះបាទ​បាន​គាប់ព្រះទ័យ​ដល់​ព្រះករុណា​ផង គឺ​សូម​ព្រះករុណា​ផ្ដាច់​បាប​របស់ព្រះករុណា​ចេញ​ដោយ​ការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំង​ផ្ដាច់​អំពើទុច្ចរិត​របស់ព្រះករុណា​ចេញ​ដោយ​មេត្តា​ដល់​អ្នកដែលរងទុក្ខ ក្រែងលោ​សេចក្ដីសុខស្រួល​របស់ព្រះករុណា​បាន​យូរអង្វែង”។


នោះ​ស្ដេច​ទ្រង់​ពោល​ថា​៖ “តើ​នេះ​មិនមែន​ជា​បាប៊ីឡូន​ដ៏ធំ​ដែល​អញ​បាន​សាងសង់​សម្រាប់​ជា​រាជដំណាក់ ដោយ​អានុភាព​នៃ​អំណាច​របស់អញ និង​សម្រាប់​ជា​សិរីរុងរឿង​នៃ​ភាពឧត្ដុង្គឧត្ដម​របស់អញ​ទេ​ឬ​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម