ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 1:1 - ព្រះគម្ពីរខ្មែរសាកល

និមិត្ត​របស់​អេសាយ​កូន​របស់​អ័ម៉ូស ដែល​គាត់​បាន​ឃើញ​ទាក់ទងនឹង​យូដា និង​យេរូសាឡិម នៅ​សម័យ​អូសៀស យ៉ូថាម អ័ហាស និង​ហេសេគា ជា​ស្ដេច​នៃ​យូដា​:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​និមិត្ត​ដែល​លោក​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស និង​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​រជ្ជកាល​ព្រះ‌បាទ​អ៊ូសៀស ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស និមិត្ត​ឃើញ​ការ​អស្ចារ្យ​ស្ដី​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ត​ទៅ:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ការ​ជាក់‌ស្តែង​ដែល​អេសាយ ជា​កូន​អ័ម៉ូស​បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស ហើយ​នឹង​ហេសេគា ជា​ស្តេច​ស្រុក​យូដា។

សូមមើលជំពូក

អាល់គីតាប

ក្នុង​រជ្ជកាល​ស្តេច​អ៊ូសៀស ស្តេច​យ៉ូថាម ស្តេច​អេហាស និង​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​អេសាយ ជា​កូន​របស់​អម៉ូស និមិត្ត​ឃើញ​ការ​អស្ចារ្យ​ស្ដី​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ត​ទៅ:

សូមមើលជំពូក



អេសាយ 1:1
38 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រានោះ ព្រះអង្គ​បាន​ប្រកាស​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​ក្នុង​និមិត្ត​ថា​៖ “យើង​បាន​ឲ្យ​ជំនួយ​ដល់​មនុស្ស​ខ្លាំងពូកែ យើង​បាន​លើកតម្កើង​មនុស្សដែល​ត្រូវបាន​ជ្រើសរើស​ពីចំណោម​ប្រជាជន​។


នេះជា​ទំនាយ​ស្ដីអំពី​បាប៊ីឡូន ដែល​អេសាយ​កូន​របស់​អ័ម៉ូស​បាន​ឃើញ​:


សេចក្ដី​ដែល​អេសាយ​កូន​របស់​អ័ម៉ូស​បាន​ឃើញ ទាក់ទងនឹង​យូដា និង​យេរូសាឡិម​:


នៅ​គ្រា​នោះ ព្រះយេហូវ៉ា​មានបន្ទូល​តាមរយៈ​អេសាយ​កូន​របស់​អ័ម៉ូស​ថា​៖ “ចូរ​ទៅ ហើយ​ដោះ​ក្រណាត់ធ្មៃ​ចេញពី​ចង្កេះ​របស់អ្នក ព្រមទាំង​ដោះ​ស្បែកជើង​របស់អ្នក​ចេញ​ពី​ជើង​អ្នក​ចុះ”។ គាត់​ក៏​ធ្វើ​ដូច្នោះ គឺ​ដើរ​អាក្រាត ទាំង​ជើងទទេ​។


មាន​និមិត្ត​ធ្ងន់ធ្ងរ​មួយ​ត្រូវបាន​ប្រកាស​ដល់​ខ្ញុំ​ថា​៖ “មនុស្ស​ក្បត់​កំពុងតែ​ក្បត់ មនុស្ស​បំផ្លាញ​កំពុងតែ​បំផ្លាញ​។ អេឡាំ​អើយ ចូរ​ឡើងទៅ​! មេឌី​អើយ ចូរ​ឡោមព័ទ្ធ​ទៅ​! យើង​បាន​បញ្ឈប់​អស់ទាំង​ការថ្ងូរ​របស់នាង​ហើយ”។


ទ្រង់​ចាត់​អេលាគីម​ជា​ចៅហ្វាវាំង សេបណា​ជា​ព្រះរាជលេខា និង​ពួក​ចាស់ទុំ​នៃ​បូជាចារ្យ​ឲ្យទៅ​ឯ​ព្យាការី​អេសាយ​កូន​របស់​អ័ម៉ូស ទាំង​ដណ្ដប់​ដោយ​ក្រណាត់ធ្មៃ​។


នៅគ្រានោះ ហេសេគា​ប្រឈួន​ស្ទើរតែ​សោយទិវង្គត​។ ព្យាការី​អេសាយ​កូន​របស់​អ័ម៉ូស​ក៏​មក​គាល់​ទ្រង់ ហើយ​ទូល​ទ្រង់​ថា​៖ “ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: ‘ចូរ​ចាត់ចែង​ផ្ទះ​របស់អ្នក​ចុះ ដ្បិត​អ្នក​ត្រូវ​ស្លាប់​ហើយ គឺ​មិន​រស់​ទេ’”។


ស៊ីយ៉ូន​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​អ្នក​ឡើងទៅ​លើ​ភ្នំ​ខ្ពស់​ចុះ​! យេរូសាឡិម​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​បន្លឺ​សំឡេង​របស់អ្នក​ឡើង​ជាខ្លាំង​ចុះ​! ចូរ​បន្លឺឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ទីក្រុង​ទាំងឡាយ​នៃ​យូដា​ថា​៖ “មើល៍! ព្រះ​របស់អ្នករាល់គ្នា​!”។


នៅ​ឆ្នាំ​ដែល​ព្រះបាទ​អូសៀស​សោយទិវង្គត ខ្ញុំ​ឃើញ​ព្រះអម្ចាស់​របស់ខ្ញុំ​គង់​លើ​បល្ល័ង្ក​ដែល​ខ្ពស់ និង​ដែល​ត្រូវបាន​តម្កើងឡើង ហើយ​រំភាយព្រះពស្ត្រ​របស់ព្រះអង្គ​ពេញ​ក្នុង​ព្រះវិហារ​។


នៅ​សម័យ​អ័ហាស​ស្ដេច​នៃ​យូដា ជា​បុត្រ​របស់​យ៉ូថាម យ៉ូថាម​ជា​បុត្រ​របស់​អូសៀស មានកើតឡើងដូច្នេះ​: រេស៊ីន​ស្ដេច​នៃ​អើរ៉ាម និង​ពេកា​បុត្រ​របស់​រេម៉ាលា ជា​ស្ដេច​នៃ​អ៊ីស្រាអែល បាន​ឡើងមក​យេរូសាឡិម ដើម្បី​ច្បាំង​នឹង​ទីក្រុងនោះ ប៉ុន្តែ​ពួកទ្រង់​ឈ្នះ​លើ​ទីក្រុងនោះ​មិនបាន​។


នៅពេល​កំពុង​ចុះ​ពី​ភ្នំ ព្រះយេស៊ូវ​បង្គាប់​ពួកគេ​ថា​៖“កុំ​ប្រាប់​អ្នកណា​អំពី​និមិត្ត​នេះ​ឡើយ រហូតទាល់តែ​កូនមនុស្ស​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់”។


ខណៈដែល​ពេត្រុស​កំពុង​វល់គំនិត​ក្នុងចិត្ត​ថា និមិត្ត​ដែល​គាត់​ឃើញ​នេះ​មានន័យ​ដូចម្ដេច មើល៍! ពួក​អ្នក​ដែល​ត្រូវបាន​ចាត់​ពី​កូនេលាស​បាន​មក​សួររក​ផ្ទះ​របស់​ស៊ីម៉ូន ហើយ​ឈរ​នៅ​មាត់ទ្វារ


“ដូច្នេះ ព្រះបាទ​អ័គ្រីប៉ា​អើយ ខ្ញុំព្រះបាទ​មិន​បាន​ជំទាស់​នឹង​និមិត្ត​នៃស្ថានសួគ៌​នេះ​ទេ​។


ខ្ញុំ​ត្រូវតែ​អួត​។ ទោះបីជា​គ្មានប្រយោជន៍​ក៏ដោយ ក៏​ខ្ញុំ​សូម​បន្តនិយាយ​អំពី​និមិត្ត និង​ការបើកសម្ដែង​ពី​ព្រះអម្ចាស់​។


ដ្បិត​ពាក្យព្យាករ​មិនដែល​ចេញមក​ពី​បំណង​មនុស្ស​ឡើយ គឺ​មនុស្ស​ដែល​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​បណ្ដាល បាន​ថ្លែង​ចេញពី​ព្រះ​វិញ​៕