Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 10:17 - ព្រះគម្ពីរខ្មែរសាកល

17 ខណៈដែល​ពេត្រុស​កំពុង​វល់គំនិត​ក្នុងចិត្ត​ថា និមិត្ត​ដែល​គាត់​ឃើញ​នេះ​មានន័យ​ដូចម្ដេច មើល៍! ពួក​អ្នក​ដែល​ត្រូវបាន​ចាត់​ពី​កូនេលាស​បាន​មក​សួររក​ផ្ទះ​របស់​ស៊ីម៉ូន ហើយ​ឈរ​នៅ​មាត់ទ្វារ

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ពេល​លោក​ពេត្រុស​កំពុង​នឹក​ឆ្ងល់​តែ​ម្នាក់​ឯង​អំពី​សុបិន​និមិត្ដ​ ដែល​គាត់​បាន​ឃើញ​ថា​ មាន​ន័យ​ដូចម្ដេច​នោះ​ ស្រាប់តែ​ពួក​អ្នក​ដែល​លោក​កូនេលាស​ចាត់​ឲ្យ​មក​ ដែល​ក្រោយ​ពី​បាន​​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន​រួច​ហើយ​ បាន​ឈរ​នៅ​មាត់​ទ្វារ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​លោក​ពេត្រុស​កំពុង​នឹក​ឆ្ងល់​ក្នុងចិត្ត ពី​និមិត្ត​ដែល​លោក​បាន​ឃើញនោះមានន័យ​ដូច​ម្ដេច ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក ឈរ​នៅ​មាត់​ទ្វារ ហើយ​បាន​សួរ​រក​ផ្ទះ​របស់​ស៊ីម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​ពេត្រុស​កំពុង​តែ​នឹក​ឆ្ងល់​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច អំពី​ហេតុ‌ការណ៍​ដែល​លោក​បាន​និមិត្ត​ឃើញ​នោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កំពុង​ដែល​ពេត្រុស​នៅ​ងោង​ក្នុង​ខ្លួន ពី​ន័យ​ការ​ជាក់​ស្តែង ដែល​បាន​ឃើញ​នោះ​នៅ​ឡើយ នោះ​មនុស្ស​៣​នាក់ ដែល​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​សួរ​រក​ផ្ទះ​ស៊ីម៉ូន ក៏​ឈរ​នៅ​មាត់​ទ្វារ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពេត្រុស​កំពុង​តែ​នឹក​ឆ្ងល់​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច អំពី​ហេតុ‌ការណ៍​ដែល​គាត់​បាន​និមិត្ដ​ឃើញ​នោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។

សូមមើលជំពូក ចម្លង




កិច្ចការ 10:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ព្រះយេស៊ូវ​ទ្រង់​លាង​ជើង​ពួកគេ​ហើយ ក៏​ពាក់​ព្រះពស្ត្រ រួច​គង់ចុះ​វិញ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​យល់​អ្វីដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នករាល់គ្នា​ឬទេ​?


ថ្ងៃ​មួយ ប្រមាណជា​ម៉ោងបីរសៀល លោក​បាន​ឃើញ​និមិត្ត​យ៉ាងច្បាស់ គឺ​ឃើញ​ទូតសួគ៌​របស់​ព្រះ​ចូលមក និយាយ​នឹង​លោក​ថា​៖ “កូនេលាស​!”។


ពួកគេ​ទាំងអស់គ្នា​ក៏​ភ្ញាក់ផ្អើល​ផង វល់គំនិត​ផង ទាំង​សួរ​គ្នាទៅវិញទៅមក​ថា​៖ “តើ​ការនេះ​មានន័យ​ដូចម្ដេច​?”។


ដោយព្រោះ​ខ្ញុំព្រះបាទ​វល់គំនិត​អំពី​បញ្ហា​ទាំងនេះ ខ្ញុំព្រះបាទ​ក៏​សួរ​គាត់ ក្រែងលោ​គាត់​ចង់​ឡើងទៅ​យេរូសាឡិម ហើយ​ទទួល​ការ​កាត់ក្ដី​នៅទីនោះ អំពី​ការទាំងនេះ​។


កាល​មេតម្រួត​ព្រះវិហារ និង​ពួក​នាយកបូជាចារ្យ​បាន​ឮ​ពាក្យ​ទាំងនេះ ពួកគេ​ក៏​វល់គំនិត​អំពី​ពួកសាវ័ក ថា​តើ​ការនេះ​នឹង​ទៅជា​យ៉ាងណា​។


នៅ​ដាម៉ាស់ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​។ ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ក្នុង​និមិត្ត​ថា​៖“អាណានាស​អើយ​!”។ គាត់​ទូល​ឆ្លើយថា​៖ “ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នៅ​ទីនេះ”។


បន្ទាប់មក ពេត្រុស​ស្នាក់នៅ​យ៉ុបប៉េ​ជាយូរ​ថ្ងៃ ជាមួយ​ជាងសម្លាប់ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​៕


គឺ​បាន​ស្រាវជ្រាវ​ថា អ្វីដែល​ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​ដែល​ស្ថិត​នៅក្នុង​ពួកគេ​បាន​បញ្ជាក់ ដោយ​ថ្លែងទុកមុន​អំពី​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ និង​សិរីរុងរឿង​ដែល​មកតាមក្រោយ​នោះ តើ​សំដៅលើ​ពេលណា ‍ឬ​ស្ថានភាព​បែបណា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម