ព្រះយេហូវ៉ានឹងធ្វើជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គមួយគត់ដែរ។
អេភេសូរ 4:5 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹកមានតែមួយ Khmer Christian Bible មានព្រះអម្ចាស់តែមួយ ជំនឿតែមួយ ពិធីជ្រមុជតែមួយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានព្រះអម្ចាស់តែមួយ ជំនឿតែមួយ ពិធីជ្រមុជតែមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹក*មានតែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានព្រះអម្ចាស់តែ១ សេចក្ដីជំនឿតែ១ បុណ្យជ្រមុជតែ១ អាល់គីតាប អម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹកមានតែមួយ។ |
ព្រះយេហូវ៉ានឹងធ្វើជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គមួយគត់ដែរ។
ដូច្នេះ ចូរអ្នករាល់គ្នាចេញទៅ ធ្វើឲ្យប្រជាជាតិទាំងអស់ទៅជាសិស្ស ទាំងធ្វើពិធីជ្រមុជទឹកឲ្យពួកគេក្នុងព្រះនាមរបស់ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អ្នករាល់គ្នាដឹងហើយនូវព្រះបន្ទូលដែលព្រះបានបញ្ជូនទៅកូនចៅអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្តតាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គនេះជាព្រះអម្ចាស់លើទាំងអស់)
“ដូច្នេះ ចូរឲ្យពូជពង្សអ៊ីស្រាអែលទាំងមូលដឹងជាប្រាកដថា ព្រះបានតាំងព្រះយេស៊ូវនេះដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទៅជាព្រះអម្ចាស់ផង និងជាព្រះគ្រីស្ទផង”។
ពីព្រោះព្រះជាព្រះតែមួយអង្គគត់។ ព្រះអង្គនឹងរាប់អ្នកដែលទទួលពិធីកាត់ស្បែកជាសុចរិតដោយសារតែជំនឿ ហើយក៏រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែកជាសុចរិតដោយសារតែជំនឿដែរ។
តើព្រះគ្រីស្ទត្រូវបានបែងចែកឬ? តើប៉ូលត្រូវគេឆ្កាងសម្រាប់អ្នករាល់គ្នាឬ? ឬមួយក៏អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងនាមរបស់ប៉ូល?
ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស ដែលត្រូវបានញែកជាវិសុទ្ធក្នុងព្រះគ្រីស្ទយេស៊ូវ និងត្រូវបានត្រាស់ហៅជាវិសុទ្ធជនជាមួយអស់អ្នកដែលហៅរកព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង នៅគ្រប់ទីកន្លែង។ ព្រះគ្រីស្ទជាព្រះអម្ចាស់របស់ពួកគេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
ដ្បិតយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយដោយព្រះវិញ្ញាណតែមួយ——មិនថាជនជាតិយូដាក្ដី សាសន៍ដទៃក្ដី ទាសករក្ដី មនុស្សមានសេរីភាពក្ដី គឺយើងគ្រប់គ្នាបានប្រទានឲ្យផឹកពីព្រះវិញ្ញាណតែមួយ។
ក៏ប៉ុន្តែសម្រាប់យើង យើងមានព្រះតែមួយអង្គគត់ដែលជាព្រះបិតា អ្វីៗសព្វសារពើមកពីព្រះអង្គ ហើយយើងក៏មាននៅដើម្បីព្រះអង្គ; យើងមានព្រះអម្ចាស់តែមួយអង្គគត់គឺព្រះយេស៊ូវគ្រីស្ទ អ្វីៗសព្វសារពើមាននៅតាមរយៈព្រះអង្គ ហើយយើងក៏មាននៅតាមរយៈព្រះអង្គដែរ។
ជាការពិត ប្រសិនបើមានអ្នកណាមកប្រកាសព្រះយេស៊ូវមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬមួយក៏អ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀត ក្រៅពីវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អផ្សេងទៀត ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំអីក៏បានល្អម្ល៉េះ!
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។
រហូតដល់យើងទាំងអស់គ្នាបានដល់ភាពរួមគ្នាតែមួយនៃជំនឿ និងការយល់ដឹងត្រឹមត្រូវអំពីព្រះបុត្រារបស់ព្រះ បានដល់ភាពពេញវ័យ និងបានដល់ខ្នាតកម្ពស់នៃភាពពេញលេញរបស់ព្រះគ្រីស្ទ។
ហើយគ្រប់ទាំងអណ្ដាតសារភាពថាព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ដើម្បីជាសិរីរុងរឿងដល់ព្រះដែលជាព្រះបិតា។
លើសពីនេះទៅទៀត ខ្ញុំបានចាត់ទុកថាអ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះការស្គាល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃខ្ញុំ មានតម្លៃបំផុត។ ដោយសារតែព្រះគ្រីស្ទ ខ្ញុំបានខាតបង់អ្វីៗទាំងអស់ ព្រមទាំងចាត់ទុកថាអ្វីៗទាំងអស់ជាលាមក ដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រីស្ទ
ពីខ្ញុំ ប៉ូល ដែលជាបាវបម្រើរបស់ព្រះ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃអ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះ និងចំណេះដឹងនៃសេចក្ដីពិតដែលស្របនឹងការគោរពព្រះ
ជូនចំពោះទីតុស កូនដ៏ពិតប្រាកដ ក្នុងជំនឿដែលយើងមានរួមគ្នា។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតា និងពីព្រះគ្រីស្ទយេស៊ូវព្រះសង្គ្រោះនៃយើង មានដល់អ្នក!
ចូរនឹកចាំអំពីអ្នកដឹកនាំរបស់អ្នករាល់គ្នា ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះដល់អ្នករាល់គ្នា; ចូរសង្កេតមើលលទ្ធផលនៃរបៀបរស់នៅរបស់អ្នកទាំងនោះ ទាំងត្រាប់តាមជំនឿរបស់ពួកគាត់ចុះ។
ប៉ុន្តែធ្លាក់ចេញទៅវិញ នោះមិនកើតទេដែលស្ដារអ្នកទាំងនោះឡើងវិញម្ដងទៀតរហូតដល់ការកែប្រែចិត្ត ដ្បិតពួកគេបានឆ្កាងព្រះបុត្រារបស់ព្រះម្ដងទៀតដោយខ្លួនគេផ្ទាល់ ព្រមទាំងធ្វើឲ្យព្រះអង្គអាម៉ាស់មុខជាសាធារណៈផង។
ក៏ប៉ុន្តែមានអ្នកខ្លះនឹងនិយាយថា៖ “អ្នកមានជំនឿ រីឯខ្ញុំមានការប្រព្រឹត្ត”។ ដូច្នេះ ចូរបង្ហាញជំនឿរបស់អ្នកដែលគ្មានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំតាមរយៈការប្រព្រឹត្តរបស់ខ្ញុំឲ្យអ្នកឃើញដែរ។
ទឹកនោះ ជារូបតំណាងនៃពិធីជ្រមុជទឹកដែលសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ។ នេះមិនមែនជាការលាងសម្អាតភាពស្មោកគ្រោកចេញពីរូបកាយនោះទេ គឺជាការទូលសុំដល់ព្រះនូវសតិសម្បជញ្ញៈត្រឹមត្រូវ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។
ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។
រីឯអ្នករាល់គ្នាដ៏ជាទីស្រឡាញ់វិញ ចូរស្អាងខ្លួនលើជំនឿដ៏វិសុទ្ធបំផុតរបស់អ្នករាល់គ្នា ទាំងអធិស្ឋានក្នុងព្រះវិញ្ញាណដ៏វិសុទ្ធចុះ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយខ្ញុំមានចិត្តខ្នះខ្នែងយ៉ាងខ្លាំងនឹងសរសេរមកអ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងមានរួមគ្នា ខ្ញុំបានយល់ឃើញថាជាការចាំបាច់ដែលខ្ញុំសរសេរមកអ្នករាល់គ្នា ជាការជំរុញទឹកចិត្តដល់អ្នករាល់គ្នាឲ្យខំប្រឹងតស៊ូដើម្បីជំនឿដែលត្រូវបានផ្ទុកផ្ដាក់នឹងវិសុទ្ធជនម្ដងជាសម្រេចនោះ។