Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 1:13 - ព្រះគម្ពីរខ្មែរសាកល

13 តើ​ព្រះ​គ្រីស្ទ​ត្រូវបាន​បែងចែក​ឬ​? តើ​ប៉ូល​ត្រូវគេ​ឆ្កាង​សម្រាប់​អ្នករាល់គ្នា​ឬ​? ឬមួយក៏​អ្នករាល់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ក្នុង​នាម​របស់​ប៉ូល​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 តើ​ព្រះគ្រិស្ដ​ត្រូវ​បំបែក​ជាច្រើន​ចំណែក​ឬ?​ តើ​ប៉ូល​បាន​ជាប់​ឆ្កាង​ជំនួស​អ្នក​រាល់គ្នា​ឬ?​ ឬ​មួយ​ក៏​អ្នក​រាល់គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ឈ្មោះ​ប៉ូល?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 តើ​ព្រះ‌គ្រីស្ទ​បាន​បាក់​បែក​ឬ? តើ​ប៉ុល​ត្រូវ​គេ​ឆ្កាង​សម្រាប់​អ្នក​រាល់​គ្នា​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ប៉ុល?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 តើ​ព្រះ‌គ្រិស្ត​បែង​ចែក​ជា​ច្រើន​ភាគ​ឬ? តើ​ប៉ូល​ឬ​ដែល​គេ​ឆ្កាង​សម្រាប់​បងប្អូន? ឬ​មួយ​ក៏​បងប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ក្នុង​នាម​ប៉ូល?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​បាន​បាក់​បែក​ឬ​អី តើ​ប៉ុល​ត្រូវ​ឆ្កាង​ជំនួស​អ្នក​រាល់​គ្នា​ឬ​អី តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ ដោយ​នូវ​ឈ្មោះ​ប៉ុល​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

13 តើ​អាល់ម៉ា‌ហ្សៀស​បែង​ចែក​ជា​ច្រើន​ភាគ​ឬ? តើ​ប៉ូល​ឬ​ដែល​គេ​ឆ្កាង​សម្រាប់​បង​ប្អូន? ឬ​មួយ​ក៏​បង​ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ប៉ូល?

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 1:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​អ្នករាល់គ្នា​ចេញទៅ ធ្វើឲ្យ​ប្រជាជាតិ​ទាំងអស់​ទៅជាសិស្ស ទាំង​ធ្វើពិធីជ្រមុជទឹក​ឲ្យ​ពួកគេ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ


ហើយ​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ក្នុង​ទន្លេយ័រដាន់ ទាំង​សារភាព​បាប​របស់​ខ្លួន​។


ដូច្នេះ គាត់​ក៏​បង្គាប់​ឲ្យ​ពួកគេ​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។ បន្ទាប់មក ពួកគេ​សុំ​ពេត្រុស​ឲ្យ​ស្នាក់នៅ​ប៉ុន្មានថ្ងៃ​ទៀត៕


នៅពេល​ឮ​ដូច្នេះ ពួកគេ​ក៏​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​។


ពេត្រុស​តប​នឹង​ពួកគេ​ថា​៖ “ចូរ​កែប្រែចិត្ត ហើយ​ឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​ការលើកលែងទោស​បាប​របស់អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​នឹង​ទទួលបាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ជា​អំណោយទាន​។


ដ្បិត​ព្រះវិញ្ញាណ​មិនទាន់​យាងចុះ​លើ​អ្នកណា​ក្នុង​ពួកគេ​នៅឡើយ គឺ​ពួកគេ​គ្រាន់តែ​បាន​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូវ​ប៉ុណ្ណោះ​។


ព្រះ​គ្រីស្ទ​បាន​សុគត ហើយ​រស់ឡើងវិញ​ដើម្បី​ការនេះ​ឯង គឺ​ដើម្បី​ធ្វើជាព្រះអម្ចាស់​លើ​ទាំង​មនុស្សស្លាប់ និង​មនុស្ស​រស់​ផង​។


ដើម្បីកុំឲ្យ​មាន​អ្នកណា​និយាយ​ថា អ្នករាល់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ក្នុង​នាម​របស់ខ្ញុំ​។


ព្រមទាំង​បាន​ទទួលពិធីជ្រមុជទឹក​ទាំងអស់គ្នា​ដោយនូវ​ម៉ូសេ ក្នុង​ពពក និង​សមុទ្រ​។


ជាការពិត ប្រសិនបើ​មាន​អ្នកណា​មក​ប្រកាស​ព្រះយេស៊ូវ​មួយ​ផ្សេងទៀត ក្រៅពី​ព្រះយេស៊ូវ​ដែល​យើង​បាន​ប្រកាស ឬមួយក៏​អ្នករាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេងទៀត ក្រៅពី​វិញ្ញាណ​ដែល​អ្នករាល់គ្នា​បាន​ទទួល‍ ឬ​ដំណឹងល្អ​ផ្សេងទៀត ក្រៅពី​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល នោះ​អ្នករាល់គ្នា​ទ្រាំ​អីក៏បានល្អម្ល៉េះ​!


តាមពិត វា​មិនមែន​ជា​ដំណឹងល្អ​ផ្សេងទៀត​ទេ គឺ​គ្រាន់តែ​មាន​អ្នកខ្លះ​ធ្វើឲ្យ​អ្នករាល់គ្នា​វិលវល់ ហើយ​ចង់​បំប្លែង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​។


ព្រះអម្ចាស់​មាន​តែមួយ ជំនឿ​មាន​តែមួយ ពិធីជ្រមុជទឹក​មាន​តែមួយ


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម