តាំងពីគ្រារបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក រហូតមកដល់ពេលនេះ អាណាចក្រស្ថានសួគ៌ត្រូវគេខំប្រឹងដណ្ដើមយក ហើយមនុស្សដែលខំប្រឹង កំពុងដណ្ដើមយកអាណាចក្រនោះ។
ហេព្រើរ 4:11 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ចូរឲ្យយើងខំប្រឹងចូលទៅក្នុងសេចក្ដីសម្រាកនោះ ដើម្បីកុំឲ្យអ្នកណាដួលតាមគំរូនៃការមិនស្ដាប់បង្គាប់ដូចពួកគេឡើយ។ Khmer Christian Bible ដូច្នេះ ចូរយើងខិតខំព្យាយាមឲ្យបានចូលទៅក្នុងការសម្រាកនោះ ដើម្បីកុំឲ្យមានអ្នកណាម្នាក់ដួលចុះ តាមគំរូមិនស្ដាប់បង្គាប់ដដែលនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យើងត្រូវសង្វាតចូលទៅក្នុងសេចក្ដីសម្រាកនោះ ដើម្បីកុំឲ្យអ្នកណាម្នាក់ ដួលទៅតាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ យើងត្រូវតែខ្នះខ្នែងចូលទៅរកសម្រាកជាមួយព្រះអង្គនោះវិញ កុំឲ្យមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតម្រាប់តាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាសង្វាតនឹងចូល ទៅក្នុងសេចក្ដីសំរាកនោះ ក្រែងលោអ្នកណាដួលទៅ តាមក្បួនមិនជឿ ដូចជាគេដែរ អាល់គីតាប ហេតុនេះ យើងត្រូវតែខ្នះខ្នែង ចូលទៅរកសម្រាកជាមួយទ្រង់នោះវិញ កុំឲ្យមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតម្រាប់តាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ |
តាំងពីគ្រារបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក រហូតមកដល់ពេលនេះ អាណាចក្រស្ថានសួគ៌ត្រូវគេខំប្រឹងដណ្ដើមយក ហើយមនុស្សដែលខំប្រឹង កំពុងដណ្ដើមយកអាណាចក្រនោះ។
“ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ និងផ្លូវទូលាយ នាំទៅរកសេចក្ដីវិនាស ហើយមានមនុស្សជាច្រើនចូលតាមនោះ។
“ចូរតស៊ូចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនព្យាយាមចូល ប៉ុន្តែនឹងមិនអាចចូលបានទេ។
“ក្រឹត្យវិន័យ និងគម្ពីរព្យាការីមានត្រឹមយ៉ូហាន។ តាំងពីពេលនោះមក អាណាចក្ររបស់ព្រះត្រូវបានផ្សព្វផ្សាយ ហើយមនុស្សទាំងអស់កំពុងខំប្រឹងប្រជ្រៀតចូលទៅទីនោះ។
កុំធ្វើការសម្រាប់អាហារដែលតែងតែខូចរលួយឡើយ ផ្ទុយទៅវិញ ចូរធ្វើការសម្រាប់អាហារដែលនៅគង់វង្សរហូតដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យដល់អ្នករាល់គ្នា។ ដ្បិតព្រះបិតាដ៏ជាព្រះ បានបោះត្រាលើកូនមនុស្សនេះហើយ”។
“ដូច្នេះ ព្រះបាទអ័គ្រីប៉ាអើយ ខ្ញុំព្រះបាទមិនបានជំទាស់នឹងនិមិត្តនៃស្ថានសួគ៌នេះទេ។
ពីមុនអ្នករាល់គ្នាដើរក្នុងការទាំងនោះ តាមដំណើររបស់ពិភពលោកនេះ តាមមេគ្រប់គ្រងនៃអំណាចលើអាកាស គឺវិញ្ញាណដែលធ្វើសកម្មភាពក្នុងកូននៃសេចក្ដីមិនស្ដាប់បង្គាប់ នៅសព្វថ្ងៃនេះ។
កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតព្រោះតែសេចក្ដីទាំងនេះ ព្រះពិរោធរបស់ព្រះធ្លាក់មកលើកូននៃសេចក្ដីមិនស្ដាប់បង្គាប់។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរបន្តអនុវត្តសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយការកោតខ្លាច និងការញ័ររន្ធត់ ដូចដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់រហូតមក មិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ គឺនៅពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយ ក៏ចូរខំប្រឹងស្ដាប់បង្គាប់កាន់តែខ្លាំងឡើងចុះ
ដោយសារតែសេចក្ដីទាំងនេះឯង ដែលព្រះពិរោធរបស់ព្រះធ្លាក់មកលើកូននៃសេចក្ដីមិនស្ដាប់បង្គាប់។
ពួកគេអះអាងថាស្គាល់ព្រះ ប៉ុន្តែពួកគេបដិសេធព្រះអង្គតាមរយៈការប្រព្រឹត្ត។ ពួកគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សមិនស្ដាប់បង្គាប់ ហើយធ្លាក់ចេញពីការពិសោធសម្រាប់ការល្អគ្រប់យ៉ាង៕
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
បងប្អូនអើយ ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្តអាក្រក់ដោយភាពឥតជំនឿ រហូតដល់ដកខ្លួនចេញពីព្រះដ៏មានព្រះជន្មរស់។
តើព្រះអង្គបានស្បថនឹងនរណាថា មិនឲ្យចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គ? មិនមែនជាអ្នកដែលមិនព្រមជឿទេឬ?
ដូច្នេះ ដោយព្រោះការចូលទៅក្នុងសេចក្ដីសម្រាកនៅតែមានទុកសម្រាប់អ្នកខ្លះនៅឡើយ——ប៉ុន្តែពួកអ្នកដែលឮដំណឹងល្អពីមុន មិនបានចូលទៅទេ ដោយសារតែការមិនស្ដាប់បង្គាប់——
យើងប្រាថ្នាចង់ឲ្យអ្នករាល់គ្នាម្នាក់ៗបង្ហាញចិត្តខ្នះខ្នែងដូចគ្នា ដោយការជឿអស់ពីចិត្តចំពោះសេចក្ដីសង្ឃឹម រហូតដល់ទីបញ្ចប់
ហើយប្រសិនបើព្រះអង្គបានដាក់ទោសទីក្រុងនៃសូដុម និងកូម៉ូរ៉ាដោយសេចក្ដីវិនាសសាបសូន្យ គឺបានដុតឲ្យទៅជាផេះ ហើយធ្វើឲ្យពួកគេទៅជាគំរូដល់អ្នកជំនាន់ក្រោយដែលមិនគោរពព្រះ