ដ្បិតគេបញ្ជោរខ្លួនឯងនៅក្នុងភ្នែករបស់ខ្លួន រហូតដល់មិនឃើញ ហើយមិនស្អប់អំពើទុច្ចរិតរបស់ខ្លួន។
សុភាសិត 16:2 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងផ្លូវរបស់មនុស្ស បរិសុទ្ធក្នុងភ្នែកខ្លួនឯង ប៉ុន្តែព្រះយេហូវ៉ាស្ទង់ចិត្តវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែស្អាតនៅភ្នែកខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គថ្លឹង អស់ទាំងទឹកចិត្តវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សរមែងនឹកស្មានថា អំពើទាំងអស់ដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រូវ ប៉ុន្តែ ព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែស្អាតនៅភ្នែកខ្លួន តែគឺព្រះយេហូវ៉ាដែលទ្រង់ថ្លឹងអស់ទាំងទឹកចិត្តវិញ។ អាល់គីតាប មនុស្សរមែងនឹកស្មានថា អំពើទាំងអស់ដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រូវ ប៉ុន្តែ អុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។ |
ដ្បិតគេបញ្ជោរខ្លួនឯងនៅក្នុងភ្នែករបស់ខ្លួន រហូតដល់មិនឃើញ ហើយមិនស្អប់អំពើទុច្ចរិតរបស់ខ្លួន។
ផ្លូវរបស់មនុស្សល្ងីល្ងើ ត្រឹមត្រូវក្នុងភ្នែកខ្លួនឯង រីឯមនុស្សមានប្រាជ្ញា ស្ដាប់តាមដំបូន្មាន។
មានផ្លូវមួយមើលទៅដូចជាត្រឹមត្រូវនៅចំពោះមនុស្ស ប៉ុន្តែចុងបញ្ចប់របស់វាជាផ្លូវនៃសេចក្ដីស្លាប់។
ឡរំលាយមានសម្រាប់ប្រាក់ ហើយឡដុតមានសម្រាប់មាស រីឯព្រះយេហូវ៉ាជាអ្នកពិសោធចិត្ត។
អស់ទាំងផ្លូវរបស់មនុស្ស ត្រឹមត្រូវក្នុងភ្នែកខ្លួនឯង ប៉ុន្តែព្រះយេហូវ៉ាស្ទង់ចិត្តវិញ។
ប្រសិនបើអ្នកនិយាយថា៖ “មើល៍! យើងមិនបានដឹងរឿងនេះទេ” តើព្រះអង្គដែលស្ទង់ចិត្តមិនឈ្វេងយល់ទេឬ? តើព្រះអង្គដែលថែរក្សាព្រលឹងរបស់អ្នកមិនជ្រាបទេឬ? តើព្រះអង្គមិនសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួនទេឬ?
មានជំនាន់មួយដែលបរិសុទ្ធក្នុងភ្នែកខ្លួនឯង ប៉ុន្តែមិនដែលលាងភាពស្មោកគ្រោករបស់ខ្លួនចេញ។
ដ្បិតផ្លូវរបស់មនុស្សនៅចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះអង្គស្ទង់មើលគ្រប់ទាំងគន្លងរបស់គេ។
ផ្លូវរបស់មនុស្សសុចរិត គឺសេចក្ដីទៀងត្រង់។ ឱព្រះអង្គដ៏ទៀងត្រង់អើយ ព្រះអង្គទ្រង់ធ្វើឲ្យផ្លូវរបស់មនុស្សសុចរិតរាបស្មើ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាជាអ្នកដែលបង្ហាញថាខ្លួនសុចរិតនៅមុខមនុស្ស ប៉ុន្តែព្រះទ្រង់ជ្រាបចិត្តរបស់អ្នករាល់គ្នា។ ជាការពិត អ្វីដែលរាប់ថាល្អប្រសើរក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅធាទេរ៉ាថា: ‘ព្រះបុត្រារបស់ព្រះ ដែលមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយព្រះបាទាស្រដៀងនឹងលង្ហិនដ៏ភ្លឺរលោង មានបន្ទូលដូច្នេះ:
យើងនឹងសម្លាប់កូនចៅរបស់នាងដោយអាសន្នរោគ នោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងជាអ្នកដែលស្ទង់មើលគំនិត និងចិត្ត ហើយតបសងអ្នករាល់គ្នាតាមអំពើរៀងៗខ្លួន។