Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 16:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ស្អាត​នៅ​ភ្នែក​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ថ្លឹង​អស់​ទាំង​ទឹក​ចិត្ត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 អស់ទាំង​ផ្លូវ​របស់​មនុស្ស បរិសុទ្ធ​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​ព្រះយេហូវ៉ា​ស្ទង់​ចិត្ត​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ស្អាត​នៅ​ភ្នែក​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​ថ្លឹង អស់​ទាំង​ទឹក​ចិត្ត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 មនុស្ស​រមែង​នឹក​ស្មាន​ថា អំពើ​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រូវ ប៉ុន្តែ ព្រះ‌អម្ចាស់ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 មនុស្ស​រមែង​នឹក​ស្មាន​ថា អំពើ​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រូវ ប៉ុន្តែ អុលឡោះ‌តាអាឡាឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស។

សូមមើលជំពូក ចម្លង




សុភា‌សិត 16:2
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នៅ​ភ្នែក​គេ​ក៏​មើល​ខ្លួន​ជា​គួរ​បញ្ចើច‌បញ្ចើ​វិញ ដោយ​ថា សេចក្ដី​ទុច្ចរិត​របស់​ខ្លួន មិន​ដែល​មាន អ្នក​ណា​ឃើញ ឬ​ស្អប់​ឡើយ


មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្ដី​ដំបូន្មាន​វិញ។


មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម‌ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្ដី​ស្លាប់។


មនុស្ស​ប្រើ​បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​ឡ​សំរាប់​មាស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ល​មើល​ចិត្ត​វិញ។


គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ត្រឹម‌ត្រូវ​នៅ​ភ្នែក​ខ្លួន តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ថ្លឹង​ចិត្ត​វិញ។


បើ​ឯង​ថា មើល យើង​មិន​បាន​ដឹង​ទេ ឯ​ព្រះ​ដែល​ទ្រង់​ថ្លឹង​មើល​ចិត្ត តើ​ទ្រង់​មិន​ពិចារណា​ឃើញ ហើយ​ដែល​ទ្រង់​ថែ​រក្សា​ព្រលឹង​ឯង តើ​មិន​ជ្រាប​ទេ​ឬ តើ​ទ្រង់​នឹង​មិន​សង​ដល់​មនុស្ស​ទាំង‌ឡាយ​តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ​អី។


មាន​សម័យ​១ ដែល​មនុស្ស​មើល​ខ្លួន​ឯង​ស្មាន​ថា​បរិសុទ្ធ ប៉ុន្តែ គេ​មិន​ទាន់​បាន​លាង​ជំរះ​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ​ចេញ​នៅ​ឡើយ​ទេ


ពី​ព្រោះ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ


សេចក្ដី​ទៀង​ត្រង់​ជា​ផ្លូវ​នៃ​មនុស្ស​សុចរិត គឺ​ទ្រង់ ឱ​ព្រះ​ដ៏​ទៀង​ត្រង់​អើយ ទ្រង់​ពិនិត្យ​ពិចារណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត។


អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​ស្ទង់​ចិត្ត អញ​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ


«ទេកិល» ប្រែ​ថា ទ្រង់​បាន​ត្រូវ​ថ្លឹង​នៅ​ជញ្ជីង ឃើញ​ថា​ខ្វះ​ខាត


ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​ឯង​វាយ​លា​ដល់​ទៅ​៣​ដង​ដូច្នេះ មើល​អញ​បាន​ចេញ​មក​ទាស់​នឹង​ឯង ពី​ព្រោះ​ឯង​មាន​ចិត្ត​វៀច​នៅ​មុខ​អញ


នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ពួក​ដែល​សំដែង​ខ្លួន​ជា​សុចរិត នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ‌ទ្រង់​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ជា​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ​វិញ


ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ធាទេរ៉ា​ថា ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​មាន​ព្រះ‌នេត្រ​ដូច​ជា​អណ្តាត​ភ្លើង ហើយ​ព្រះ‌បាទ​ដូច​ជា​លង្ហិន​រលីង ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា


ហើយ​អញ​នឹង​សំឡាប់​កូន​ចៅ​វា​ចោល នោះ​គ្រប់​ទាំង​ពួក​ជំនុំ​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ដែល​ស្ទង់​មើល​ចិត្ត​នឹង​ថ្លើម រួច​អញ​នឹង​សង​ការ​ដល់​ឯង​រាល់​គ្នា តាម​ការ​ដែល​គ្រប់​គ្នា​បាន​ប្រព្រឹត្ត


នៅ​គ្រា​នោះ គ្មាន​ស្តេច​ណា​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល​ទេ ម៉្លោះ​ហើយ មនុស្ស​ទាំង‌ឡាយ គេ​តែង‌តែ​ប្រព្រឹត្ត​ការ​ដែល​ខ្លួន​គិត​ឃើញ​ថា​ត្រឹម‌ត្រូវ។


ឯ​ពួក​មនុស្ស​ដែល​លិទ្ធ​ទឹក​ដោយ​ក្បង់​នឹង​ដៃ នោះ​មាន​ចំនួន​ជា​៣០០​នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​អ្នក​លុត​ជង្គង់​ផឹក​ទាំង​អស់


តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​មើល​តែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ ដ្បិត​អញ​មិន​ទទួល​អ្នក​នេះ​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​ទត​ចំពោះ​សេចក្ដី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ


កុំ​ឲ្យ​ពោល​ពាក្យ​អំនួត​ដ៏​លើស‌លប់​ដូច្នេះ​ទៀត កុំ​ឲ្យ​មាន​សេចក្ដី​ឃ្នើស‌ឃ្នង​ចេញ​ពី​មាត់​ឯង​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ជ្រាប​ទាំង​អស់ គឺ​ទ្រង់​ហើយ ដែល​ថ្លឹង​អស់​ទាំង​អំពើ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម