Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 16:3 - ព្រះគម្ពីរខ្មែរសាកល

3 ចូរ​ផ្ទុកផ្ដាក់​កិច្ចការ​របស់អ្នក​នឹង​ព្រះយេហូវ៉ា​ចុះ នោះ​គម្រោង​របស់អ្នក​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះ‌យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង នឹង​បាន​សម្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ចូរ​ថ្វាយ​កិច្ចការ​ដែល​អ្នក​ធ្វើ​ទៅ​ព្រះ‌អម្ចាស់ នោះ​គម្រោង‌ការ​របស់​អ្នក​មុខ​ជា​បាន​សម្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះ‌យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង​នឹង​បាន​សំរេច។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ចូរ​ជូន​កិច្ចការ​ដែល​អ្នក​ធ្វើ​ទៅអុលឡោះ‌តាអាឡា នោះ​គម្រោង‌ការ​របស់​អ្នក​មុខ​ជា​បាន​សម្រេច។

សូមមើលជំពូក ចម្លង




សុភា‌សិត 16:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទម្លាក់​បន្ទុក​របស់អ្នក​លើ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​នឹង​ទ្រទ្រង់​អ្នក ព្រះអង្គ​នឹង​មិន​ឲ្យ​មនុស្ស​សុចរិត​រង្គើ​ឡើយ គឺ​ជារៀងរហូត​។


ក្នុង​គ្រប់ទាំង​ផ្លូវ​របស់អ្នក ចូរ​ទទួលស្គាល់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​តម្រង់​គន្លង​របស់អ្នក​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​បារម្ភ​នឹង​ជីវិត​របស់អ្នកថា ត្រូវ​ហូប​អ្វី​ឡើយ ហើយក៏កុំ​បារម្ភ​នឹង​រូបកាយ​របស់អ្នក​ថា ត្រូវ​ស្លៀកពាក់​អ្វី​ដែរ​។


កុំ​បារម្ភ​នឹង​អ្វីឡើយ ផ្ទុយទៅវិញ ចូរ​ទូល​ទៅ​ព្រះ​ឲ្យជ្រាប​សំណូម​របស់អ្នករាល់គ្នា​ក្នុង​គ្រប់ការទាំងអស់ តាមរយៈ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ ដោយ​អរព្រះគុណ​ចុះ​។


ចូរ​ទម្លាក់​គ្រប់ទាំង​កង្វល់​របស់អ្នករាល់គ្នា​លើ​ព្រះ ដ្បិត​ព្រះអង្គ​ខ្វល់​ព្រះហឫទ័យ​នឹង​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម