Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 12:15 - ព្រះគម្ពីរខ្មែរសាកល

15 ផ្លូវ​របស់​មនុស្សល្ងីល្ងើ ត្រឹមត្រូវ​ក្នុង​ភ្នែក​ខ្លួនឯង រីឯ​មនុស្ស​មានប្រាជ្ញា ស្ដាប់តាម​ដំបូន្មាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្ដី​ទូន្មាន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 មនុស្ស​ខ្លៅ​គិត​ស្មាន​ថា​ខ្លួន​ប្រព្រឹត្ត​ត្រូវ រីឯ​មនុស្ស​ដែល​សុខ​ចិត្ត​ទទួល​យោបល់​ពី​អ្នក​ដទៃ ជា​មនុស្ស​មាន​ប្រាជ្ញា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្ដី​ដំបូន្មាន​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 មនុស្ស​ខ្លៅ​គិត​ស្មាន​ថា​ខ្លួន​ប្រព្រឹត្ត​ត្រូវ រីឯ​មនុស្ស​ដែល​សុខ​ចិត្ត​ទទួល​យោបល់​ពី​អ្នក​ដទៃ ជា​មនុស្ស​មាន​ប្រាជ្ញា។

សូមមើលជំពូក ចម្លង




សុភា‌សិត 12:15
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរឲ្យ​មនុស្ស​មានប្រាជ្ញា​ស្ដាប់ ហើយ​កើន​សេចក្ដីអប់រំ​ចុះ ចូរឲ្យ​មនុស្ស​ដែល​យល់ច្បាស់ ទទួលបាន​ការ​ណែនាំ​ចុះ


កូន​ដែល​មានប្រាជ្ញា​ស្ដាប់​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក រីឯ​មនុស្សចំអកឡកឡឺយ​មិន​ស្ដាប់​ពាក្យស្ដីបន្ទោស​ទេ​។


ការក្រអឺតក្រទម​បង្កើត​តែ​ជម្លោះ​ប៉ុណ្ណោះ រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​អ្នកដែល​ទទួលការណែនាំ​។


មាន​ផ្លូវ​មួយ​មើលទៅដូចជា​ត្រឹមត្រូវ​នៅចំពោះ​មនុស្ស ប៉ុន្តែ​ចុងបញ្ចប់​របស់វា​ជា​ផ្លូវ​នៃ​សេចក្ដីស្លាប់​។


មនុស្ស​មានប្រាជ្ញា​ភ័យខ្លាច ហើយ​បែរចេញ​ពី​ការ​អាក្រក់ រីឯ​មនុស្សល្ងង់​វិញ តក់ក្រហល់ ហើយ​មិនចេះខ្លាច​។


អស់ទាំង​ផ្លូវ​របស់​មនុស្ស បរិសុទ្ធ​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​ព្រះយេហូវ៉ា​ស្ទង់​ចិត្ត​វិញ​។


មាន​ផ្លូវ​មួយ​មើលទៅដូចជា​ត្រឹមត្រូវ​នៅចំពោះ​មនុស្ស ប៉ុន្តែ​ចុងបញ្ចប់​របស់​វា​ជា​ផ្លូវ​នៃ​សេចក្ដីស្លាប់​។


ចូរ​ស្ដាប់​ដំបូន្មាន ហើយ​ទទួលយក​ការប្រៀនប្រដៅ​ចុះ ដើម្បីឲ្យ​អ្នក​មានប្រាជ្ញា​នៅពេល​អនាគត​របស់អ្នក​។


អស់ទាំង​ផ្លូវ​របស់​មនុស្ស ត្រឹមត្រូវ​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​ព្រះយេហូវ៉ា​ស្ទង់​ចិត្ត​វិញ​។


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ទេ​? មាន​សង្ឃឹម​ចំពោះ​មនុស្សល្ងង់​ជាង​អ្នកនោះ​ទៅទៀត​។


ក្នុង​ភ្នែក​ខ្លួនឯង មនុស្ស​ខ្ជិលច្រអូស​មានប្រាជ្ញា ជាង​មនុស្ស​ប្រាំពីរ​នាក់​ដែល​ចេះ​ឆ្លើយ​ដោយ​ការយល់ដឹង​។


អ្នកមាន​តែងធ្វើជា​អ្នក​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​អ្នកក្រខ្សត់​ដែល​មានការយល់ច្បាស់ មើលធ្លុះ​អ្នកនោះ​។


កុំ​ធ្វើជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ឡើយ ចូរ​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​បែរចេញ​ពី​សេចក្ដី​អាក្រក់​;


មាន​ជំនាន់​មួយ​ដែល​បរិសុទ្ធ​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​មិនដែល​លាង​ភាពស្មោកគ្រោក​របស់ខ្លួន​ចេញ​។


ចូរ​អប់រំ​មនុស្ស​មានប្រាជ្ញា នោះ​គេ​នឹង​មានប្រាជ្ញា​ថែមទៀត​; ចូរ​បង្រៀន​មនុស្ស​សុចរិត នោះ​គេ​នឹង​កើន​សេចក្ដីអប់រំ​។


យុវជន​ដែល​ក្រីក្រ តែ​មានប្រាជ្ញា ប្រសើរ​ជាង​ស្ដេច​ចាស់ ហើយ​ល្ងង់ ដែល​មិន​ចេះ​ទទួល​ការ​ដាស់តឿន​ទៀត​។


ពួកផារិស៊ី​នោះ​បាន​ឈរ​អធិស្ឋាន​សេចក្ដីទាំងនេះ​នឹង​ខ្លួនឯងថា​: ‘ព្រះ​អើយ ទូលបង្គំ​អរព្រះគុណ​ព្រះអង្គ ដែល​ទូលបង្គំ​មិន​ដូច​មនុស្ស​ឯទៀត​ដែល​ជា​មនុស្ស​ជំរិតគេ មនុស្ស​ទុច្ចរិត មនុស្សផិតក្បត់ ហើយក៏​មិន​ដូច​អ្នកទារពន្ធ​នេះដែរ​។


ប្រសិនបើ​អ្នកណា​គិតថា​ខ្លួនឯង​ជា​អ្វីមួយ នៅពេល​មិនមែនជាអ្វីសោះ អ្នកនោះ​កំពុង​បញ្ឆោត​ខ្លួនឯង​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម