Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 24:12 - ព្រះគម្ពីរខ្មែរសាកល

12 ប្រសិនបើ​អ្នក​និយាយថា​៖ “មើល៍! យើង​មិន​បាន​ដឹង​រឿងនេះ​ទេ” តើ​ព្រះអង្គ​ដែល​ស្ទង់​ចិត្ត​មិន​ឈ្វេងយល់​ទេ​ឬ​? តើ​ព្រះអង្គ​ដែល​ថែរក្សា​ព្រលឹង​របស់អ្នក​មិន​ជ្រាប​ទេ​ឬ​? តើ​ព្រះអង្គ​មិន​សង​ដល់​មនុស្ស​ម្នាក់ៗ​វិញ តាម​អំពើ​របស់គេរៀងៗខ្លួន​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 បើ​អ្នក​ថា «មើល៍! យើង​មិន​បាន​ដឹង​ទេ» តើ​មិនមែន​ព្រះ‌អង្គ​ទេ ដែល​ថ្លឹង​មើល​ចិត្ត និង​ជ្រាប​ទាំង​អស់? តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ដែល​ថែ‌រក្សា​ព្រលឹងអ្នក ក៏​ស្គាល់​អ្នក​ច្បាស់? ហើយ​តើ​ព្រះ‌អង្គ​មិន​សង​ដល់​មនុស្ស​ទាំង‌ឡាយ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បើ​អ្នក​ពោល​ថា «ខ្ញុំ​មិន​បាន​ដឹង​ទេ!» តោង​ដឹង​ថា ព្រះ‌ជាម្ចាស់​ដែល​ស្គាល់​ចិត្ត​មនុស្ស ទ្រង់​ជ្រាប​ទាំង​អស់។ ព្រះអង្គ​ពិនិត្យ​មើល​អ្នក ទ្រង់​ឈ្វេង​យល់​ចិត្ត​អ្នក ហើយ​ព្រះអង្គ​តប​ស្នង​ដល់​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បើ​ឯង​ថា មើល យើង​មិន​បាន​ដឹង​ទេ ឯ​ព្រះ​ដែល​ទ្រង់​ថ្លឹង​មើល​ចិត្ត តើ​ទ្រង់​មិន​ពិចារណា​ឃើញ ហើយ​ដែល​ទ្រង់​ថែ​រក្សា​ព្រលឹង​ឯង តើ​មិន​ជ្រាប​ទេ​ឬ តើ​ទ្រង់​នឹង​មិន​សង​ដល់​មនុស្ស​ទាំង‌ឡាយ​តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ​អី។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 បើ​អ្នក​ពោល​ថា «ខ្ញុំ​មិន​បាន​ដឹង​ទេ!» តោង​ដឹង​ថា អុលឡោះ​ដែល​ស្គាល់​ចិត្ត​មនុស្ស ទ្រង់​ជ្រាប​ទាំង​អស់។ ទ្រង់​ពិនិត្យ​មើល​អ្នក ទ្រង់​ឈ្វេង​យល់​ចិត្ត​អ្នក ហើយ​ទ្រង់​តប​ស្នង​ដល់​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង




សុភា‌សិត 24:12
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​មិន​ឲ្យ​ជើង​របស់អ្នក​រអិល​ឡើយ ព្រះអង្គដែល​ថែរក្សា​អ្នក​នឹង​មិន​ផ្ទំរលីវ​ឡើយ​។


ព្រះយេហូវ៉ា​នឹង​រក្សា​ដំណើរ​ចេញទៅ​របស់អ្នក និង​ដំណើរ​មកវិញ​របស់អ្នក ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​៕


ព្រះអង្គ​បាន​ពិសោធ​ចិត្ត​របស់ទូលបង្គំ ព្រះអង្គ​បាន​ពិនិត្យមើល​ទូលបង្គំ​នៅ​ពេលយប់​; ព្រះអង្គ​បាន​បន្សុទ្ធ​ទូលបង្គំ ក៏​រក​មិន​ឃើញ​ការល្មើស​អ្វីឡើយ​; ទូលបង្គំ​បាន​សម្រេចចិត្ត​ថា​នឹង​មិន​ធ្វើខុស​ដោយ​មាត់​របស់ទូលបង្គំ​ឡើយ​។


តើ​ព្រះ​រក​មិន​ឃើញ​ការនេះ​ទេ​ឬ​? ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​អាថ៌កំបាំង​នៃ​ចិត្ត​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ក៏​ជារបស់​ព្រះអង្គ​ដែរ ដ្បិត​ព្រះអង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​វិញ តាម​អំពើ​របស់គេរៀងៗខ្លួន​៕


ព្រះអង្គ​ទុក​ព្រលឹង​របស់យើង​ក្នុងចំណោម​មនុស្សរស់ ហើយ​មិន​ឲ្យ​ជើង​របស់យើង​រអិល​ឡើយ​។


សូម​ឲ្យ​ការ​អាក្រក់​របស់​មនុស្ស​អាក្រក់​បាន​បញ្ចប់​ទៅ ហើយ​សូម​ព្រះអង្គ​តាំង​មនុស្ស​សុចរិត​ឡើង​! ព្រះ​ដ៏សុចរិតយុត្តិធម៌​អើយ ព្រះអង្គ​ជា​អ្នកដែល​ពិសោធ​ចិត្ត និង​គំនិត​របស់មនុស្ស​។


តើ​ព្រះអង្គដែល​ដាំ​ត្រចៀក ស្ដាប់មិនឮទេ​ឬ​? តើ​ព្រះអង្គដែល​សូន​ភ្នែក មើលមិនឃើញទេ​ឬ​?


មនុស្ស​នឹង​បាន​ស្កប់ស្កល់​នឹងអ្វីដែល​ល្អ​ពី​ផលផ្លែ​នៃ​មាត់​របស់ខ្លួន ហើយ​ទង្វើ​នៃ​ដៃ​របស់​មនុស្ស នឹង​ត្រឡប់​មក​ខ្លួនគេ​វិញ​។


អស់ទាំង​ផ្លូវ​របស់​មនុស្ស បរិសុទ្ធ​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​ព្រះយេហូវ៉ា​ស្ទង់​ចិត្ត​វិញ​។


អស់ទាំង​ផ្លូវ​របស់​មនុស្ស ត្រឹមត្រូវ​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​ព្រះយេហូវ៉ា​ស្ទង់​ចិត្ត​វិញ​។


ដ្បិត​ផ្លូវ​របស់​មនុស្ស​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​ស្ទង់មើល​គ្រប់ទាំង​គន្លង​របស់គេ​។


អំពើទុច្ចរិត​របស់​មនុស្ស​អាក្រក់​ចាប់​ខ្លួនគេ​ជាប់ ហើយ​អ្នកនោះ​ត្រូវបាន​ចាប់ចង​ដោយ​ចំណង​នៃ​បាប​របស់ខ្លួន​។


ប្រសិនបើ​អ្នក​ឃើញ​មាន​ការសង្កត់សង្កិន​លើ​អ្នកក្រីក្រ ឬ​មាន​ការបំពាន​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​ស្រុក​ណាមួយ ក៏កុំ​ភ្ញាក់ផ្អើល​នឹង​ការ​នោះ​ឡើយ ដ្បិត​នៅលើ​អ្នកធំ មាន​អ្នកធំ​ត្រួតត្រា​លើគេ ហើយក៏​មាន​អ្នកដែល​ធំ​ជាង​នៅលើ​ពួកគេ​ទៀតផង​។


ផ្ទុយទៅវិញ ព្រះករុណា​បាន​លើក​អង្គទ្រង់​ឡើង​ទាស់នឹង​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ ហើយ​ឲ្យ​គេ​យក​ភាជនៈ​នៃ​ដំណាក់​របស់ព្រះអង្គ​មក​នៅចំពោះ​ព្រះករុណា រួច​ព្រះករុណា និង​ពួក​នាម៉ឺន​របស់ព្រះករុណា ពួក​មហេសី​របស់ព្រះករុណា និង​ពួក​ស្រីស្នំ​របស់ព្រះករុណា បាន​ផឹក​ស្រា​ពី​ភាជនៈទាំងនោះ ហើយ​សរសើរតម្កើង​បណ្ដា​ព្រះ​ដែលធ្វើពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​ព្រះទាំងនោះ​មើលមិនឃើញ ស្ដាប់មិនឮ ក៏​មិន​ដឹង​អ្វីសោះ រីឯ​ព្រះ​ដែល​ដង្ហើមជីវិត​របស់ព្រះករុណា​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ ហើយ​អស់ទាំង​ផ្លូវ​របស់ព្រះករុណា​ជារបស់​ព្រះអង្គ ព្រះករុណា​មិន​បាន​ថ្វាយសិរីរុងរឿង​ឡើយ​។


ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។


ដ្បិត​នៅក្នុង​ព្រះអង្គ យើង​រស់ មានចលនា និង​មាននៅ​ផង ដូចដែល​កវី​ខ្លះ​ក្នុងចំណោម​អស់លោក​ធ្លាប់​និយាយ​ដែរ​ថា​: ‘ជាការពិត យើង​ក៏​ជា​ពូជពង្ស​របស់ព្រះអង្គ​ដែរ’។


តាម​ដំណឹងល្អ​របស់ខ្ញុំ ការទាំងនេះនឹងត្រូវបានសម្ដែង នៅ​ថ្ងៃ​ដែល​ព្រះ​ជំនុំជម្រះ​ការសម្ងាត់​របស់​មនុស្ស តាមរយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ព្រះ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​វិញ តាម​អំពើ​របស់​គេ​រៀងៗខ្លួន​។


ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


ដ្បិត​យើង​គ្រប់គ្នា​ត្រូវតែ​បង្ហាញខ្លួន​នៅមុខ​បល្ល័ង្កជំនុំជម្រះ​របស់​ព្រះ​គ្រីស្ទ ដើម្បីឲ្យ​ម្នាក់ៗ​បាន​ទទួល​រង្វាន់​តាម​អ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ក្នុង​រូបកាយ​នេះ មិនថា​ល្អ​ក្ដី អាក្រក់​ក្ដី​។


ជា​អ្នក​ដែល​មានជីវិតរស់​។ យើង​បាន​ស្លាប់ ប៉ុន្តែ​មើល៍! យើង​មានជីវិតរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ​ព្រមទាំង​កាន់​កូនសោ​នៃ​សេចក្ដីស្លាប់ និង​កូនសោ​នៃ​ស្ថានមនុស្សស្លាប់​។


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ធាទេរ៉ា​ថា​: ‘ព្រះបុត្រារបស់ព្រះ ដែល​មាន​ព្រះនេត្រ​ដូច​អណ្ដាតភ្លើង ហើយ​ព្រះបាទា​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង មានបន្ទូល​ដូច្នេះ​:


យើង​នឹង​សម្លាប់​កូនចៅ​របស់​នាង​ដោយ​អាសន្នរោគ នោះ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា យើង​ជា​អ្នក​ដែល​ស្ទង់មើល​គំនិត និង​ចិត្ត ហើយ​តបសង​អ្នករាល់គ្នា​តាម​អំពើ​រៀងៗខ្លួន​។


“មើល៍! យើង​នឹង​មក​ក្នុងពេលឆាប់ៗ ទាំង​យក​រង្វាន់​របស់យើង​មក​ជាមួយ ដើម្បី​តបសង​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម