Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 36:2 - ព្រះគម្ពីរខ្មែរសាកល

2 ដ្បិត​គេ​បញ្ជោរ​ខ្លួនឯង​នៅក្នុង​ភ្នែក​របស់ខ្លួន រហូតដល់​មិន​ឃើញ ហើយមិន​ស្អប់​អំពើទុច្ចរិត​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​នៅ​ក្នុង​ភ្នែក​គេ គេ​បញ្ជោរខ្លួនឯង​ថា អំពើ​ទុច្ចរិត​របស់​គេ មិន​អាចមាន​អ្នក​ណា ឃើញ ឬ​ស្អប់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 គេ​បញ្ចើច‌បញ្ចើ​លើក​តម្កើង​ខ្លួន​ឯង​ខ្លាំង​ពេក រហូត​មិន​អាច​ទទួល​ស្គាល់​ថា ខ្លួន​មាន​កំហុស គួរ​ឲ្យ​ស្អប់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​នៅ​ភ្នែក​គេ​ក៏​មើល​ខ្លួន​ជា​គួរ​បញ្ចើច‌បញ្ចើ​វិញ ដោយ​ថា សេចក្ដី​ទុច្ចរិត​របស់​ខ្លួន មិន​ដែល​មាន អ្នក​ណា​ឃើញ ឬ​ស្អប់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គេ​បញ្ចើច‌បញ្ចើ​លើក​តម្កើង​ខ្លួន​ឯង​ខ្លាំង​ពេក រហូត​មិន​អាច​ទទួល​ស្គាល់​ថា ខ្លួន​មាន​កំហុស គួរ​ឲ្យ​ស្អប់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 36:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មនុស្ស​អាក្រក់​អួត​អំពី​ចំណង់​នៃ​ចិត្ត​របស់ខ្លួន ហើយ​មនុស្ស​លោភលន់​ប្រទេចផ្ដាសា និង​មើលងាយ​ព្រះយេហូវ៉ា​។


ទោះបីជា​ពេល​នៅរស់ គេ​ឲ្យពរ​ព្រលឹង​របស់ខ្លួន​ដោយពោលថា​៖ “គេ​នឹង​សរសើរ​ឯង ពីព្រោះ​ឯង​ធ្វើបានល្អ​ដល់​ខ្លួន” ក៏ដោយ


ប៉ុន្តែ​គាត់​ចង់​បង្ហាញថា​ខ្លួន​សុចរិត ក៏​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “ចុះ​នរណា​ជា​អ្នកជិតខាង​របស់ខ្ញុំ​?”។


ពោលគឺ ពួកគេ​មិន​បាន​ចុះចូល​នឹង​សេចក្ដីសុចរិត​របស់​ព្រះ ដោយ​មិនយល់​សេចក្ដីសុចរិត​របស់​ព្រះ ហើយ​ព្យាយាម​តាំង​សេចក្ដីសុចរិត​របស់ខ្លួនឯង​។


ចុះ​ម្ដេចទៅ​? តើ​ជនជាតិយូដាយើង​ល្អជាង​ឬ​? មិនមែន​ទាល់តែសោះ​! យើង​បាន​បញ្ជាក់ហើយ​ថា ទាំង​ជនជាតិយូដា និង​សាសន៍ដទៃ​សុទ្ធតែ​ស្ថិតនៅ​ក្រោម​បាប


ពីមុន ខ្ញុំ​បាន​រស់នៅ​ដោយគ្មាន​ក្រឹត្យវិន័យ ប៉ុន្តែ​នៅពេល​បទបញ្ជា​ចូលមក បាប​ក៏​មានជីវិតឡើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម