ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
សាស្តា 9:12 - ព្រះគម្ពីរខ្មែរសាកល ជាការពិត មនុស្សមិនដឹងពេលរបស់ខ្លួនឡើយ។ ដូចដែលត្រីជាប់ក្នុងសំណាញ់ដ៏សាហាវ ឬដូចដែលបក្សាបក្សីជាប់ក្នុងអង្គប់យ៉ាងណា មនុស្សលោកក៏ជាប់អន្ទាក់ក្នុងគ្រានៃមហន្តរាយយ៉ាងនោះដែរ នៅពេលវាធ្លាក់មកលើពួកគេក្នុងមួយរំពេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាមមួយរំពេចដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សលោកពុំអាចដឹងជាមុនថា ថ្ងៃអន្សារបស់ខ្លួនកើតមាននៅពេលណាឡើយ។ ត្រីជាប់សំណាញ់ដ៏អប្រិយ ឬសត្វស្លាបជាប់អន្ទាក់យ៉ាងណា មនុស្សលោកក៏ធ្លាក់ទៅទុក្ខវេទនាដ៏អប្រិយយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាម១រំពេចដែរ។ អាល់គីតាប មនុស្សលោកពុំអាចដឹងជាមុនថា ថ្ងៃអន្សារបស់ខ្លួនកើតមាននៅពេលណាឡើយ។ ត្រីជាប់សំណាញ់ដ៏អប្រិយ ឬសត្វស្លាបជាប់អន្ទាក់យ៉ាងណា មនុស្សលោកក៏ធ្លាក់ទៅទុក្ខវេទនាដ៏អប្រិយយ៉ាងនោះដែរ។ |
ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។
ដ្បិតសេចក្ដីអន្តរាយពីព្រះយេហូវ៉ា និងស្ដេច នឹងកើតឡើងក្នុងមួយរំពេច តើនរណាអាចស្គាល់ភយន្តរាយដែលមកពីព្រះយេហូវ៉ា និងស្ដេចបាន?
មានអន្ទាក់នៅក្នុងការបំពានរបស់មនុស្សអាក្រក់ រីឯមនុស្សសុចរិតច្រៀងដោយអំណរ ហើយអរសប្បាយផង។
ដូច្នេះ សេចក្ដីអន្តរាយរបស់គេនឹងមកដល់ក្នុងមួយរំពេច; គេនឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
ដ្បិតវាសនារបស់មនុស្សលោក និងវាសនារបស់សត្វ គឺមានវាសនាដូចគ្នាសម្រាប់ពួកទាំងពីរ; ដូចដែលការស្លាប់របស់មួយនេះជាយ៉ាងណា ការស្លាប់របស់មួយនោះក៏ជាយ៉ាងនោះដែរ ហើយទាំងអស់មានដង្ហើមដូចគ្នា; មនុស្សគ្មានអ្វីពិសេសជាងសត្វឡើយ ដ្បិតទាំងអស់សុទ្ធតែឥតន័យ។
ដោយសារការកាត់ទោសចំពោះកិច្ចការអាក្រក់មិនត្រូវបានអនុវត្តយ៉ាងឆាប់ ដូច្នេះចិត្តមនុស្សលោកក៏ពេញដោយការធ្វើអាក្រក់។
គ្មានមនុស្សណាអាចគ្រប់គ្រងលើខ្យល់ ដើម្បីឃាត់ខ្យល់បានឡើយ ក៏គ្មានអ្នកណាអាចគ្រប់គ្រងលើថ្ងៃស្លាប់បានដែរ; គ្មានការឲ្យចេញពីកងទ័ពក្នុងពេលមានសង្គ្រាមឡើយ ហើយសេចក្ដីអាក្រក់ក៏មិនរំដោះមនុស្សធ្វើអាក្រក់ដែរ។
ពេលនោះនឹងមានកើតឡើងដូច្នេះ: អ្នកដែលរត់គេចពីសូរនៃការភិតភ័យនឹងធ្លាក់ទៅក្នុងរណ្ដៅ ហើយអ្នកដែលឡើងពីក្នុងរណ្ដៅនឹងជាប់អន្ទាក់ ដ្បិតបង្អួចនៅស្ថានដ៏ខ្ពស់បានបើកចំហ ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។
ដូច្នេះ សេចក្ដីទុច្ចរិតនេះនឹងបានដូចជាចន្លោះបាក់បែកដែលនឹងរលំសម្រាប់អ្នករាល់គ្នា ជាកន្លែងប៉ោងក្នុងកំពែងដ៏ខ្ពស់ដែលការបំបែកវានឹងមកដល់ភ្លាមៗក្នុងមួយរំពេច។
“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។
យ៉ាងណាមិញ ចូរអ្នករាល់គ្នាដឹងការនេះថា ប្រសិនបើម្ចាស់ផ្ទះដឹងថាចោរនឹងមកនៅម៉ោងណា គាត់មុខជាមិនបណ្ដោយឲ្យវាគាស់ចូលផ្ទះរបស់ខ្លួនឡើយ។
ដ្បិតព្រះអង្គមានបន្ទូលថា៖ “ក្នុងវេលានៃការសន្ដោស យើងបានស្ដាប់អ្នក; ក្នុងថ្ងៃនៃសេចក្ដីសង្គ្រោះ យើងបានជួយអ្នក”។ មើល៍! ឥឡូវនេះជាវេលានៃការសន្ដោស; មើល៍! ឥឡូវនេះជាថ្ងៃនៃសេចក្ដីសង្គ្រោះ។
កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។
ធ្វើដូច្នេះ អ្នកទាំងនោះដែលត្រូវមារចាប់ចងឲ្យទៅតាមបំណងរបស់វា ក៏អាចភ្ញាក់ខ្លួនចេញពីអន្ទាក់របស់មារបាន៕
អ្នករាល់គ្នាត្រូវមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃ ធ្វើដូច្នេះទោះបីជាគេមួលបង្កាច់អ្នករាល់គ្នាដូចជាមនុស្សធ្វើអាក្រក់ក៏ដោយ ក៏គេនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះ នៅថ្ងៃនៃការយាងមក ដោយសារបានឃើញអំពើល្អរបស់អ្នករាល់គ្នា។
ប៉ុន្តែមនុស្សទាំងនេះ ដូចសត្វគ្មានវិចារណញ្ញាណដែលកើតមកតាមធម្មជាតិដើម្បីឲ្យគេចាប់ និងសម្លាប់ ហើយពួកគេនិយាយប្រមាថអ្វីៗដែលពួកគេមិនស្គាល់។ ពួកគេនឹងត្រូវបានបំផ្លាញក្នុងការវិនាសរបស់ខ្លួន។