Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 9:13 - ព្រះគម្ពីរខ្មែរសាកល

13 ខ្ញុំ​បាន​ឃើញ​ប្រាជ្ញា​យ៉ាងនេះ​ទៀត​នៅក្រោម​ថ្ងៃ ហើយ​វា​អស្ចារ្យ​ដល់​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 យើង​ក៏​ឃើញ​ប្រាជ្ញា​បែប​យ៉ាង​នេះ​ទៀត​នៅ​ក្រោម​ថ្ងៃ ហើយ​ប្រាជ្ញា​នោះ​ក៏​មើល​ទៅ​ដូច​ជា​ធំ​ប្រសើរ​ដល់​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នៅ​លើ​ផែនដី​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ប្រាជ្ញា​មួយ​ទៀត ដែល​ខ្ញុំ​យល់​ឃើញ​ថា​មាន​តម្លៃ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 យើង​ក៏​ឃើញ​ប្រាជ្ញា​បែប​យ៉ាង​នេះ​ទៀត​នៅ​ក្រោម​ថ្ងៃ ហើយ​ប្រាជ្ញា​នោះ​ក៏​មើល​ទៅ ដូច​ជា​ធំ​ប្រសើរ​ដល់​យើង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នៅ​លើ​ផែនដី​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ប្រាជ្ញា​មួយ​ទៀត ដែល​ខ្ញុំ​យល់​ឃើញ​ថា​មាន​តម្លៃ​ណាស់។

សូមមើលជំពូក ចម្លង




សាស្តា 9:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ការអាក្រក់​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ ហើយ​វា​សង្កត់​លើ​មនុស្សជាតិ​យ៉ាងធ្ងន់


ខ្ញុំ​បាន​ឃើញ​អ្វីៗ​ទាំងអស់ ក្នុង​ថ្ងៃអាយុ​ដ៏ឥតន័យ​របស់ខ្ញុំ គឺ​មាន​មនុស្ស​សុចរិត​វិនាស​ដោយសារតែ​សេចក្ដីសុចរិត​របស់ខ្លួន ហើយក៏​មាន​មនុស្ស​អាក្រក់​មានអាយុវែង​ដោយសារតែ​ការអាក្រក់​របស់ខ្លួន​ដែរ​។


ប្រាជ្ញា​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា មានកម្លាំង​ជាង​មេគ្រប់គ្រង​ដប់​នាក់​ដែល​នៅ​ក្នុង​ទីក្រុង​មួយ​ទៅទៀត​។


នៅពេល​ខ្ញុំ​ដាក់ចិត្ត​ឲ្យ​យល់​ប្រាជ្ញា និង​ឲ្យ​ឃើញ​បន្ទុក​ដែល​ត្រូវបាន​ធ្វើ​នៅលើ​ផែនដី​——​ដ្បិត​មាន​អ្នកខ្លះ​មិន​ឃើញ​ដំណេក​ក្នុង​ភ្នែក​របស់ខ្លួន ទាំង​យប់​ទាំង​ថ្ងៃ​——


ខ្ញុំ​បាន​បែរមកទៀត ហើយ​ឃើញ​នៅក្រោម​ថ្ងៃ​ថា មនុស្ស​រត់លឿន​មិនមែន​តែងតែ​រត់ឈ្នះ​ទេ មនុស្ស​ខ្លាំងពូកែ​មិនមែន​តែងតែ​ឈ្នះសង្គ្រាម​ទេ មនុស្ស​មានប្រាជ្ញា​មិនមែន​តែងតែ​មាន​អាហារ​ទេ មនុស្ស​មានការយល់ច្បាស់​មិនមែន​តែងតែ​មាន​ទ្រព្យសម្បត្តិ​ទេ ហើយ​មនុស្ស​ឈ្លាសវៃ​ក៏​មិនមែន​តែងតែរកបាន​សេចក្ដីសន្ដោស​ដែរ​; ផ្ទុយទៅវិញ មាន​ពេល និង​ឱកាស​កើតមាន​ដល់​ពួកគេ​ទាំងអស់គ្នា​។


ជាការពិត មនុស្ស​មិន​ដឹង​ពេល​របស់ខ្លួន​ឡើយ​។ ដូចដែល​ត្រី​ជាប់​ក្នុង​សំណាញ់​ដ៏សាហាវ ឬ​ដូចដែល​បក្សាបក្សី​ជាប់​ក្នុង​អង្គប់​យ៉ាងណា មនុស្សលោក​ក៏​ជាប់អន្ទាក់​ក្នុង​គ្រានៃមហន្តរាយ​យ៉ាងនោះដែរ នៅពេល​វា​ធ្លាក់​មកលើ​ពួកគេ​ក្នុងមួយរំពេច​។


គឺ​មាន​ទីក្រុង​តូច​មួយ​ដែល​មាន​ប្រជាជន​តិច ក៏​មាន​ស្ដេច​ដ៏ធំ​មក​ឯ​ទីក្រុងនោះ ហើយ​ឡោមព័ទ្ធ​វា ព្រមទាំង​សង់​របាំង​ដ៏ធំ​ទាស់នឹង​វា​។


ពេលនោះ ដានីយ៉ែល​បាន​តប​ដោយ​សុភនិច្ឆ័យ និង​ភាពវាងវៃ ដល់​អើយ៉ុក​មេបញ្ជាការ​កងរក្សាអង្គ​របស់​ស្ដេច ដែល​ចេញមក​ដើម្បី​សម្លាប់​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម