Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 8:8 - ព្រះគម្ពីរខ្មែរសាកល

8 គ្មាន​មនុស្ស​ណា​អាច​គ្រប់គ្រង​លើ​ខ្យល់ ដើម្បី​ឃាត់​ខ្យល់​បាន​ឡើយ ក៏​គ្មានអ្នកណា​អាច​គ្រប់គ្រង​លើ​ថ្ងៃ​ស្លាប់​បាន​ដែរ​; គ្មាន​ការឲ្យចេញពីកងទ័ព​ក្នុងពេល​មាន​សង្គ្រាម​ឡើយ ហើយ​សេចក្ដីអាក្រក់​ក៏​មិន​រំដោះ​មនុស្សធ្វើអាក្រក់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គ្មាន​អ្នក​ណា​មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​បាន​ទេ ក៏​គ្មាន​អ្នក​ណា​មាន​អំណាច​លើ​ថ្ងៃ​មរណៈ​បាន​ដែរ។ គ្មាន​ផ្លូវ​គេច​រួច​ពី​ចម្បាំង​បាន​ទេ ហើយ​អំពើ​អាក្រក់​ក៏​មិន​ជួយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់​ឲ្យ​បាន​រួច​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 មនុស្ស​គ្មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​របស់​ខ្លួន​បាន​ឡើយ ហើយ​ក៏​ពុំ​អាច​ពន្យារ​ថ្ងៃ​ស្លាប់​របស់​ខ្លួន​បាន​ដែរ។ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​តយុទ្ធ​ទេ រីឯ​អំពើ​អាក្រក់​ពុំ​អាច​ជួយ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ឲ្យ​រួច​ជីវិត​បាន​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គ្មាន​អ្នក​ណា​មាន​អំណាច​ត្រួត​លើ​វិញ្ញាណ ដើម្បី​នឹង​ឃាត់​វិញ្ញាណ​បាន​ទេ ក៏​គ្មាន​អ្នក​ណា​មាន​អំណាច​លើ​ថ្ងៃ​មរណៈ​ដែរ គ្មាន​ផ្លូវ​នឹង​គេច​រួច​ចេញ​ពី​ចំបាំង​ទេ ហើយ​សេចក្ដី​អាក្រក់​ក៏​មិន​ជួយ​ឲ្យ​អ្នក​ណា ដែល​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប្រព្រឹត្ត​តាម បាន​រួច​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 មនុស្ស​គ្មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​របស់​ខ្លួន​បាន​ឡើយ ហើយ​ក៏​ពុំ​អាច​ពន្យារ​ថ្ងៃ​ស្លាប់​របស់​ខ្លួន​បាន​ដែរ។ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​តយុទ្ធ​ទេ រីឯ​អំពើ​អាក្រក់​ពុំ​អាច​ជួយ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ឲ្យ​រួច​ជីវិត​បាន​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង




សាស្តា 8:8
21 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​មនុស្សណា​អាច​រស់​ដោយ​មិន​ឃើញ​សេចក្ដីស្លាប់​បាន​ឬ​? តើ​មាន​មនុស្សណា​អាច​រំដោះ​ព្រលឹង​របស់ខ្លួន​ពី​កណ្ដាប់ដៃ​របស់​ស្ថានមនុស្សស្លាប់​បាន​ឬ​? សេឡា


មនុស្ស​អាក្រក់​នឹង​ត្រឡប់ទៅ​ឯ​ស្ថានមនុស្សស្លាប់​វិញ អស់ទាំង​ប្រជាជាតិ​ដែល​ភ្លេច​ព្រះ​ក៏ដូច្នោះដែរ​។


មនុស្ស​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីអាក្រក់​មិនបានទេ រីឯ​ឫស​របស់​មនុស្ស​សុចរិត មិន​រង្គើ​ឡើយ​។


មនុស្ស​អាក្រក់​ត្រូវបាន​ផ្ដួលរំលំ​ដោយសារតែ​សេចក្ដីអាក្រក់​របស់ខ្លួន រីឯ​មនុស្ស​សុចរិត​មានទីជ្រកកោន សូម្បីតែ​ក្នុង​ពេលដែល​គាត់​ស្លាប់​។


តើ​នរណា​ដឹង ថាតើ​វិញ្ញាណ​របស់​មនុស្ស​ឡើងទៅ​លើ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះទៅ​ក្រោម​ទៅក្នុង​ដី ឬយ៉ាងណា​?


ប៉ុន្តែ​វា​នឹង​មិន​ទៅជា​ល្អ​ដល់​មនុស្ស​អាក្រក់​ឡើយ ហើយ​គេ​នឹង​មិន​អាច​ធ្វើឲ្យ​អាយុ​វែង​ដូច​ស្រមោល​បាន​ដែរ ពីព្រោះ​គេ​មិន​កោតខ្លាច​នៅចំពោះ​ព្រះ​។


ជាការពិត មនុស្ស​មិន​ដឹង​ពេល​របស់ខ្លួន​ឡើយ​។ ដូចដែល​ត្រី​ជាប់​ក្នុង​សំណាញ់​ដ៏សាហាវ ឬ​ដូចដែល​បក្សាបក្សី​ជាប់​ក្នុង​អង្គប់​យ៉ាងណា មនុស្សលោក​ក៏​ជាប់អន្ទាក់​ក្នុង​គ្រានៃមហន្តរាយ​យ៉ាងនោះដែរ នៅពេល​វា​ធ្លាក់​មកលើ​ពួកគេ​ក្នុងមួយរំពេច​។


ដ្បិត​អ្នករាល់គ្នា​បាន​និយាយថា​៖ “យើង​បាន​តាំង​សម្ពន្ធមេត្រី​ជាមួយ​សេចក្ដីស្លាប់ ហើយ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ស្ថានមនុស្សស្លាប់​ហើយ​; កាលណា​ខ្សែតី​ដ៏លើសលប់​ឆ្លងកាត់មក វា​នឹង​មិន​មកដល់​យើង​ឡើយ ពីព្រោះ​យើង​បាន​យក​សេចក្ដីភូតភរ​ជា​ជម្រក​របស់យើង ក៏​បាន​លាក់ខ្លួន​ក្នុង​សេចក្ដីកុហក”។


នោះ​សម្ពន្ធមេត្រី​របស់អ្នករាល់គ្នា​ជាមួយនឹង​សេចក្ដីស្លាប់ នឹង​ត្រូវបាន​ធ្វើឲ្យទៅជាមោឃៈ ហើយ​កិច្ចព្រមព្រៀង​របស់អ្នករាល់គ្នា​ជាមួយនឹង​ស្ថានមនុស្សស្លាប់ នឹង​មិន​នៅជាប់​ដែរ​។ កាលណា​ខ្សែតី​ដ៏លើសលប់​ឆ្លងកាត់មក អ្នករាល់គ្នា​នឹង​ត្រូវបាន​ជាន់ឈ្លី​ដោយ​ការនោះ​។


ដ្បិត​អ្នក​បាន​ទុកចិត្តលើ​អំពើអាក្រក់​របស់ខ្លួន ទាំង​ពោលថា​: ‘គ្មានអ្នកណា​ឃើញ​អញ​ទេ’។ ប្រាជ្ញា និង​ចំណេះដឹង​របស់អ្នក​បាន​នាំ​អ្នក​ឲ្យវង្វេង ដូច្នេះ​អ្នក​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘គឺ​អញ​ហ្នឹងហើយ គ្មានអ្នកណា​ក្រៅពី​អញ​ឡើយ​!’។


ត្រូវបាន​សាបព្រោះ​ក្នុង​ភាពអាប់យស ប៉ុន្តែ​ត្រូវបាន​លើកឡើង​វិញ​ក្នុង​សិរីរុងរឿង​; ត្រូវបាន​សាបព្រោះ​ក្នុង​ភាពខ្សោយ ប៉ុន្តែ​ត្រូវបាន​លើកឡើង​វិញ​ទាំង​ប្រកបដោយ​អំណាច​;


ជាការពិត ព្រះអង្គ​ត្រូវគេ​ឆ្កាង​ដោយសារតែ​ភាពខ្សោយ ប៉ុន្តែ​មានព្រះជន្មរស់​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ​។ រីឯ​យើង​ក៏​ខ្សោយ​ក្នុង​ព្រះអង្គ​មែន ប៉ុន្តែ​ចំពោះ​អ្នករាល់គ្នា យើង​នឹង​រស់​ជាមួយ​ព្រះអង្គ​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ​។


ដូចដែល​មាន​កំណត់​សម្រាប់​មនុស្ស​ឲ្យ​ស្លាប់​ម្ដង ហើយ​ក្រោយពី​ស្លាប់​នឹងជួប​ការជំនុំជម្រះ​យ៉ាងណា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម