គឺជាការល្អសម្រាប់ទូលបង្គំ ដែលទូលបង្គំរងទុក្ខដូច្នេះ ដ្បិតទូលបង្គំរៀនចេះបទបញ្ញត្តិរបស់ព្រះអង្គ។
សាស្តា 7:14 - ព្រះគម្ពីរខ្មែរសាកល នៅគ្រាល្អ ចូរអរសប្បាយចុះ រីឯនៅគ្រាមានភាពអកុសល ចូរពិចារណាវិញ; ព្រះបានបង្កើតមួយនេះជាមួយគ្នានឹងមួយនោះដែរ ដើម្បីកុំឲ្យមនុស្សរកឃើញថាមានអ្វីកើតឡើងក្រោយពីគេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រាដែលមានសេចក្ដីចម្រើន ចូរមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី ចូរពិចារណាវិញ ព្រះបានដាក់ទាំងពីរនោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកនៅពេលក្រោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ ព្រះជាម្ចាស់ធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រាដែលមានសេចក្ដីចំរើន នោះចូរឲ្យមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី នោះចូរពិចារណាវិញ អើ ព្រះទ្រង់បានដាក់ទាំង២នោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកខាងក្រោយ។ អាល់គីតាប នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ អុលឡោះធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។ |
គឺជាការល្អសម្រាប់ទូលបង្គំ ដែលទូលបង្គំរងទុក្ខដូច្នេះ ដ្បិតទូលបង្គំរៀនចេះបទបញ្ញត្តិរបស់ព្រះអង្គ។
ព្រះអង្គបានដាក់ចម្រៀងថ្មីក្នុងមាត់ខ្ញុំ ជាចម្រៀងសរសើរតម្កើងដល់ព្រះរបស់យើង; មនុស្សជាច្រើននឹងបានឃើញ ក៏កោតខ្លាច ហើយជឿទុកចិត្តលើព្រះយេហូវ៉ា។
មនុស្សល្ងង់បង្កើនពាក្យសម្ដី។ គ្មានមនុស្សណាដឹងថានឹងមានអ្វីកើតឡើងឡើយ ដូច្នេះតើនរណាអាចប្រាប់គេអំពីអ្វីដែលនឹងកើតឡើងក្រោយពីគេបាន?
មនុស្សកំលោះអើយ ចូរសប្បាយក្នុងយុវវ័យរបស់អ្នក ហើយឲ្យចិត្តរបស់អ្នកធ្វើឲ្យអ្នករីករាយ ក្នុងគ្រានៃយុវភាពរបស់អ្នកចុះ! ចូរដើរក្នុងផ្លូវនៃចិត្តរបស់អ្នក និងតាមការមើលឃើញនៃភ្នែករបស់អ្នកចុះ; ប៉ុន្តែត្រូវដឹងថា ព្រះនឹងនាំអ្នកទៅក្នុងការជំនុំជម្រះ ដោយសារតែការទាំងអស់នេះ។
អ្វីៗទាំងអស់ត្រូវបានឮហើយ នេះជាសរុបសេចក្ដី: ចូរកោតខ្លាចព្រះ ហើយកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតការនេះគឺសម្រាប់មនុស្សទាំងអស់។
“សេចក្ដីឥតន័យលើអស់ទាំងសេចក្ដីឥតន័យ!”។ សាស្ដាពោលថា៖ “អ្វីៗទាំងអស់សុទ្ធតែឥតន័យ!”។
ដូច្នេះ ខ្ញុំបានឃើញថា គ្មានអ្វីប្រសើរជាងការដែលមនុស្សសប្បាយក្នុងកិច្ចការរបស់ខ្លួនឡើយ ពីព្រោះវាជាចំណែករបស់គេ។ ដ្បិតតើនរណាអាចនាំគេឲ្យឃើញអ្វីដែលនឹងកើតមានក្រោយពីគេបាន?៕
ពេលសម្រាប់យំសោក និងពេលសម្រាប់សើចសប្បាយ; ពេលសម្រាប់កាន់ទុក្ខ និងពេលសម្រាប់លោតកញ្ឆេង;
លើសពីនេះទៅទៀត អស់ទាំងថ្ងៃរបស់គេ គេហូបក្នុងភាពងងឹត ហើយមានទុក្ខព្រួយជាច្រើន ព្រមទាំងមានជំងឺ និងកំហឹងផង។
ដ្បិតមនុស្សមិនដឹងអ្វីដែលនឹងកើតឡើងទេ ដូច្នេះតើនរណាអាចប្រាប់គេអំពីអ្វីដែលនឹងកើតឡើងបាន?
ដូច្នេះ ចូរទៅចុះ! ហូបអាហាររបស់អ្នកដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តរីករាយ ដ្បិតព្រះបានយល់ស្របនឹងកិច្ចការរបស់អ្នកហើយ។
ព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងហើយ ប៉ុន្តែពួកគេមិនឃើញឡើយ។ សូមឲ្យពួកគេឃើញចិត្តឆេះឆួលរបស់ព្រះអង្គចំពោះប្រជារាស្ត្រ ហើយអាម៉ាស់មុខ! សូមឲ្យភ្លើងសម្រាប់ពួកបច្ចាមិត្តរបស់ព្រះអង្គស៊ីបំផ្លាញពួកគេ!
ដូច្នេះ ព្រះអង្គបានចាក់ភ្លើងនៃព្រះពិរោធរបស់ព្រះអង្គ និងសង្គ្រាមដ៏កាចសាហាវ ទៅលើអ៊ីស្រាអែល; ភ្លើងនោះបានបញ្ឆេះពួកគេនៅជុំវិញ ប៉ុន្តែពួកគេមិនយល់ ភ្លើងនោះបានដុតពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ឡើយ៕
ចូរអ្នករាល់គ្នាទៅរៀនចុះ ថាតើពាក្យដែលថា‘យើងចង់បានសេចក្ដីមេត្តា មិនមែនយញ្ញបូជាទេ’មានន័យដូចម្ដេច! ដ្បិតខ្ញុំបានមកមិនមែនដើម្បីហៅមនុស្សសុចរិតទេ គឺដើម្បីហៅមនុស្សបាបវិញ”។
ហើយពង្រឹងចិត្តរបស់ពួកសិស្ស ទាំងលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់នូវជំនឿ ដោយនិយាយថា៖ “យើងត្រូវតែឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីចូលទៅក្នុងអាណាចក្ររបស់ព្រះ”។
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណារងទុក្ខលំបាកឬ? ចូរឲ្យអ្នកនោះអធិស្ឋាន។ មានអ្នកណាអរសប្បាយឬ? ចូរឲ្យអ្នកនោះច្រៀងសរសើរតម្កើង។