Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 7:15 - ព្រះគម្ពីរខ្មែរសាកល

15 ខ្ញុំ​បាន​ឃើញ​អ្វីៗ​ទាំងអស់ ក្នុង​ថ្ងៃអាយុ​ដ៏ឥតន័យ​របស់ខ្ញុំ គឺ​មាន​មនុស្ស​សុចរិត​វិនាស​ដោយសារតែ​សេចក្ដីសុចរិត​របស់ខ្លួន ហើយក៏​មាន​មនុស្ស​អាក្រក់​មានអាយុវែង​ដោយសារតែ​ការអាក្រក់​របស់ខ្លួន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ក្នុង​អាយុ​ឥត​ប្រយោជន៍​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​សេចក្ដី​ទាំង​នេះ គឺ​ថា​មាន​មនុស្ស​សុចរិត​ដែល​វិនាស​ទៅ​ក្នុង​សេចក្ដី​សុចរិត​របស់​ខ្លួន ហើយ​ក៏​មាន​មនុស្ស​អាក្រក់​ដែល​មាន​ជីវិត​ចម្រើន​នៅ​យូរ ក្នុង​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ក្នុង​ជីវិត​ដ៏​ឥត​ន័យ​របស់​ខ្ញុំ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ហេតុ‌ការណ៍​គ្រប់​យ៉ាង។ ខ្ញុំ​ឃើញ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​សុចរិត ហើយ​មនុស្ស​ទុច្ចរិត​មាន​អាយុ​វែង​ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ក្នុង​អាយុ​ឥត​ប្រយោជន៍​របស់​យើង នោះ​យើង​បាន​ឃើញ​សេចក្ដី​ទាំង​នេះ គឺ​ថា​មាន​មនុស្ស​សុចរិត​ដែល​វិនាស​ទៅ​ក្នុង​សេចក្ដី​សុចរិត​របស់​ខ្លួន ហើយ​ក៏​មាន​មនុស្ស​អាក្រក់​ដែល​មាន​ជីវិត​ចំរើន​នៅ​យូរ ក្នុង​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ក្នុង​ជីវិត​ដ៏​ឥត​ន័យ​របស់​ខ្ញុំ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ហេតុ‌ការណ៍​គ្រប់​យ៉ាង។ ខ្ញុំ​ឃើញ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​សុចរិត ហើយ​មនុស្ស​ទុច្ចរិត​មាន​អាយុ​វែង​ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




សាស្តា 7:15
21 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ទូល​ផារ៉ោន​ថា​៖ “ថ្ងៃអាយុ​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ខ្ញុំព្រះបាទ គឺ​មួយរយសាមសិប​ឆ្នាំ​។ ថ្ងៃអាយុ​នៃ​ជីវិត​របស់ខ្ញុំព្រះបាទ​តិច​ណាស់ ហើយ​មានទុក្ខលំបាក​ទៀត គឺ​មិន​ដល់​ថ្ងៃអាយុ​នៃ​ជីវិត​ដូនតា​របស់ខ្ញុំព្រះបាទ នៅ​គ្រា​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ពួកគាត់​ឡើយ”។


ដ្បិត​មនុស្ស​អាក្រក់​អួត​អំពី​ចំណង់​នៃ​ចិត្ត​របស់ខ្លួន ហើយ​មនុស្ស​លោភលន់​ប្រទេចផ្ដាសា និង​មើលងាយ​ព្រះយេហូវ៉ា​។


ប្រាកដមែន មនុស្ស​ដើរចុះឡើង​ដូចជា​ស្រមោល គេ​ពិតជា​ជ្រួលច្របល់ ហើយ​ឥតន័យ​ដែរ​; គេ​បង្គរ​ទ្រព្យសម្បត្តិ​ទុក ប៉ុន្តែ​មិន​ដឹង​ថា តើ​នរណា​នឹង​ប្រមូលយក​ទ្រព្យសម្បត្តិទាំងនោះ​ឡើយ​។


តាមពិត អស់ទាំង​ថ្ងៃ​របស់គេ​មានតែ​ទុក្ខសោក ហើយ​កិច្ចការ​របស់គេ​មានតែ​ទុក្ខព្រួយ​។ សូម្បីតែ​នៅ​ពេលយប់​ក៏​ចិត្ត​របស់គេ​មិន​បាន​សម្រាក​ឡើយ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​។


មួយវិញទៀត ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ​ថា នៅ​កន្លែង​កាត់ក្ដី​មាន​សេចក្ដីអាក្រក់​នៅ​ទីនោះ ហើយ​នៅ​កន្លែង​នៃ​សេចក្ដីយុត្តិធម៌​ក៏​មាន​សេចក្ដីអាក្រក់​នៅ​ទីនោះ​ដែរ​។


តើ​នរណា​ដឹង​ថា​អ្វី​ល្អ​សម្រាប់​មនុស្ស​នៅក្នុង​ជីវិត ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​ឥតន័យ​របស់ខ្លួន ដែល​ខ្លួន​ឆ្លងកាត់​ទៅ​ដូចជា​ស្រមោល​? តើ​នរណា​អាច​ប្រាប់​មនុស្ស​អំពី​អ្វីដែល​នឹង​កើតឡើង​នៅក្រោម​ថ្ងៃ​បាន ក្រោយពី​គេ​បាត់ទៅ​?​៕


ចូរ​សប្បាយរីករាយ​នឹង​ជីវិតរស់នៅ​ជាមួយ​ប្រពន្ធ​ដែល​អ្នក​ស្រឡាញ់ ក្នុង​អស់ទាំងថ្ងៃនៃជីវិត​ដ៏ឥតន័យ​របស់អ្នក​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក​នៅក្រោម​ថ្ងៃ គឺ​អស់ទាំង​ថ្ងៃ​ដ៏ឥតន័យ​របស់អ្នក​។ ជាការពិត នេះ​ជា​ចំណែក​របស់អ្នក​នៅក្នុង​ជីវិត និង​នៅក្នុង​ការនឿយហត់​របស់អ្នក ដែល​អ្នក​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ​។


នៅ​ទីនោះ​នឹង​លែង​មាន​ទារក​ដែលរស់បានតែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចំណាស់​ដែល​រស់​មិន​បាន​ពេញ​អាយុ​របស់ខ្លួន​នោះ​ទៀតឡើយ ដ្បិត​អ្នកណាដែល​ស្លាប់​ក្នុង​អាយុ​មួយរយ​ឆ្នាំ គឺរាប់ជា​ក្មេង ហើយ​អ្នកណាដែល​អាយុ​មិនដល់​មួយរយ​ឆ្នាំ គឺរាប់ជា​អ្នកដែល​ត្រូវបណ្ដាសា​។


គេ​នឹង​បណ្ដេញ​អ្នករាល់គ្នា​ចេញពី​សាលាប្រជុំ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ គឺ​មាន​ពេលវេលា​នឹង​មក ដែល​អស់អ្នក​ដែល​សម្លាប់​អ្នករាល់គ្នា​នឹង​គិតថា ខ្លួនគេ​កំពុង​ថ្វាយ​ការបម្រើ​ដល់​ព្រះ​។


តើ​មាន​ព្យាការី​មួយណា​ដែល​ដូនតា​របស់អ្នករាល់គ្នា​មិន​បាន​បៀតបៀន​? ពួកគេ​បាន​សម្លាប់​អ្នក​ដែល​ប្រកាសទុកមុន​អំពី​ការយាងមក​របស់​ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ហើយ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកក្បត់ និង​ជា​អ្នកសម្លាប់​ព្រះអង្គនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម