Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 8:7 - ព្រះគម្ពីរខ្មែរសាកល

7 ដ្បិត​មនុស្ស​មិន​ដឹង​អ្វី​ដែល​នឹង​កើតឡើង​ទេ ដូច្នេះ​តើ​នរណា​អាច​ប្រាប់​គេ​អំពី​អ្វីដែល​នឹង​កើតឡើង​បាន​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​គេ​មិន​ដឹង​ថា​នឹង​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ទេ? តើ​អ្នក​ណា​អាច​ប្រាប់​ឲ្យ​គេ​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មនុស្ស​ពុំ​អាច​ដឹង​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​បាន​ឡើយ គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​គេ​ដឹង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​គេ​មិន​ដឹង​ជា​នឹង​កើត​មាន​អ្វី​ទេ តើ​អ្នក​ណា​នឹង​ប្រាប់​ឲ្យ​គេ​ដឹង​ជា​នឹង​កើត​មាន​អ្វី​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 មនុស្ស​ពុំ​អាច​ដឹង​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​បាន​ឡើយ គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​គេ​ដឹង​ទេ។

សូមមើលជំពូក ចម្លង




សាស្តា 8:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​សេចក្ដីអន្តរាយ​ពី​ព្រះយេហូវ៉ា និងស្ដេច នឹង​កើតឡើង​ក្នុងមួយរំពេច តើ​នរណា​អាច​ស្គាល់​ភយន្តរាយ​ដែលមកពី​ព្រះយេហូវ៉ា និងស្ដេច​បាន​?


កុំ​អួត​អំពី​ថ្ងៃស្អែក​ឡើយ ដ្បិត​អ្នក​មិន​ដឹង​ថា​ក្នុង​មួយ​ថ្ងៃ​មាន​អ្វី​កើតឡើង​នោះ​ទេ​។


មនុស្ស​ដែលត្រូវបាន​ស្ដីប្រដៅ​ជាច្រើនលើកច្រើនសា ក៏​នៅតែ​ធ្វើករឹង នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។


មនុស្សល្ងង់​បង្កើន​ពាក្យសម្ដី​។ គ្មាន​មនុស្ស​ណា​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​ឡើយ ដូច្នេះ​តើ​នរណា​អាច​ប្រាប់​គេ​អំពី​អ្វីដែល​នឹង​កើតឡើង​ក្រោយពី​គេ​បាន​?


ដូច្នេះ ខ្ញុំ​បាន​ឃើញ​ថា គ្មានអ្វី​ប្រសើរ​ជាង​ការដែល​មនុស្ស​សប្បាយ​ក្នុង​កិច្ចការ​របស់ខ្លួន​ឡើយ ពីព្រោះ​វា​ជា​ចំណែក​របស់គេ​។ ដ្បិត​តើ​នរណា​អាច​នាំ​គេ​ឲ្យ​ឃើញ​អ្វី​ដែល​នឹង​កើតមាន​ក្រោយពី​គេ​បាន​?​៕


តើ​នរណា​ដឹង​ថា​អ្វី​ល្អ​សម្រាប់​មនុស្ស​នៅក្នុង​ជីវិត ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​ឥតន័យ​របស់ខ្លួន ដែល​ខ្លួន​ឆ្លងកាត់​ទៅ​ដូចជា​ស្រមោល​? តើ​នរណា​អាច​ប្រាប់​មនុស្ស​អំពី​អ្វីដែល​នឹង​កើតឡើង​នៅក្រោម​ថ្ងៃ​បាន ក្រោយពី​គេ​បាត់ទៅ​?​៕


នៅ​គ្រា​ល្អ ចូរ​អរសប្បាយ​ចុះ រីឯ​នៅ​គ្រា​មាន​ភាពអកុសល ចូរ​ពិចារណា​វិញ​; ព្រះ​បាន​បង្កើត​មួយនេះ​ជាមួយគ្នានឹង​មួយនោះ​ដែរ ដើម្បី​កុំឲ្យ​មនុស្ស​រកឃើញ​ថា​មាន​អ្វី​កើតឡើង​ក្រោយពី​គេ​ឡើយ​។


ដោយហេតុនេះ ខ្ញុំ​បាន​ដាក់​ការទាំងអស់​នេះ​ក្នុង​ចិត្ត ទាំង​ពិនិត្យពិច័យ​ការទាំងអស់​នេះ ក៏ឃើញ​ថា មនុស្ស​សុចរិត និង​មនុស្ស​មានប្រាជ្ញា ព្រមទាំង​កិច្ចការ​របស់ពួកគេ នៅក្នុង​ព្រះហស្ត​របស់​ព្រះ​។ មនុស្ស​មិន​ដឹង​អ្វី​ទាំងអស់​ដែល​នឹងកើតឡើងដល់​ខ្លួន​ឡើយ មិនថា​សេចក្ដីស្រឡាញ់ មិនថា​សម្អប់​។


ជាការពិត មនុស្ស​មិន​ដឹង​ពេល​របស់ខ្លួន​ឡើយ​។ ដូចដែល​ត្រី​ជាប់​ក្នុង​សំណាញ់​ដ៏សាហាវ ឬ​ដូចដែល​បក្សាបក្សី​ជាប់​ក្នុង​អង្គប់​យ៉ាងណា មនុស្សលោក​ក៏​ជាប់អន្ទាក់​ក្នុង​គ្រានៃមហន្តរាយ​យ៉ាងនោះដែរ នៅពេល​វា​ធ្លាក់​មកលើ​ពួកគេ​ក្នុងមួយរំពេច​។


ហេតុនេះហើយបានជា​អ្នករាល់គ្នា​ក៏​ត្រូវតែ​ប្រុងប្រៀបជានិច្ច​ដែរ ដ្បិត​កូនមនុស្ស​នឹង​មក​ក្នុង​ពេលវេលា​ដែល​អ្នករាល់គ្នា​មិន​នឹកស្មាន​ដល់​។


នោះ​ចៅហ្វាយ​របស់​បាវបម្រើ​នោះ​នឹង​មកវិញ​នៅ​ថ្ងៃ​ដែល​គាត់​មិន​នឹកស្មាន​ដល់ និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម