សូមឲ្យអ៊ីស្រាអែលអរសប្បាយក្នុងព្រះសូនបង្កើតរបស់ពួកគេ សូមឲ្យកូនចៅស៊ីយ៉ូនត្រេកអរក្នុងព្រះមហាក្សត្ររបស់ពួកគេ!
សាការី 9:9 - ព្រះគម្ពីរខ្មែរសាកល កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ! កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ! មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់មេលា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល៍! ស្តេចរបស់នាងយាងមករកនាងហើយ ព្រះអង្គជាអ្នកសុចរិត ហើយមានជ័យជម្នះ ព្រះអង្គក៏សុភាព ព្រះអង្គគង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ ព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមក ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់នៅលើខ្នងលា គឺព្រះអង្គគង់នៅលើខ្នងកូនលា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា អាល់គីតាប ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ស្តេចរបស់អ្នក មករកអ្នកហើយ គាត់សុចរិត គាត់នាំការសង្គ្រោះមក គាត់មានចិត្តស្លូតបូត គាត់នៅលើខ្នងលា គឺគាត់នៅលើខ្នងកូនលា។ |
សូមឲ្យអ៊ីស្រាអែលអរសប្បាយក្នុងព្រះសូនបង្កើតរបស់ពួកគេ សូមឲ្យកូនចៅស៊ីយ៉ូនត្រេកអរក្នុងព្រះមហាក្សត្ររបស់ពួកគេ!
ចិត្តរបស់ខ្ញុំបានពេញហៀរដោយពាក្យពេចន៍ដ៏ល្អ ខ្ញុំសូត្រកំណាព្យរបស់ខ្ញុំដល់ស្ដេច អណ្ដាតរបស់ខ្ញុំជាប៉ាកការបស់អ្នកនិពន្ធដ៏ស្ទាត់ជំនាញ។
ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕
នេះជាទំនាយស្ដីអំពីបណ្ដាសត្វនៅណេកិប: គេលើកទ្រព្យសម្បត្តិរបស់គេដាក់លើខ្នងកូនលា ហើយលើករតនសម្បត្តិរបស់គេដាក់លើបូកអូដ្ឋ ឆ្លងកាត់ទឹកដីនៃទុក្ខវេទនា និងទុក្ខព្រួយ ដែលមានសិង្ហញី និងសិង្ហឈ្មោល ដែលមានពស់វែក និងពស់ភ្លើងដែលហោះ ទៅកាន់ប្រជាជនដែលមិនមែនជាប្រយោជន៍។
ដ្បិតព្រះយេហូវ៉ាជាចៅក្រមរបស់ពួកយើង ព្រះយេហូវ៉ាជាអ្នកតែងច្បាប់របស់ពួកយើង ព្រះយេហូវ៉ាជាព្រះមហាក្សត្ររបស់ពួកយើង ព្រះអង្គនឹងសង្គ្រោះពួកយើង។
ស៊ីយ៉ូនជាអ្នកប្រកាសដំណឹងល្អអើយ ចូរអ្នកឡើងទៅលើភ្នំខ្ពស់ចុះ! យេរូសាឡិមជាអ្នកប្រកាសដំណឹងល្អអើយ ចូរបន្លឺសំឡេងរបស់អ្នកឡើងជាខ្លាំងចុះ! ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ទីក្រុងទាំងឡាយនៃយូដាថា៖ “មើល៍! ព្រះរបស់អ្នករាល់គ្នា!”។
ដ្បិតយើងជាយេហូវ៉ា ព្រះរបស់អ្នក យើងជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល គឺជាព្រះសង្គ្រោះរបស់អ្នក។ យើងប្រគល់អេហ្ស៊ីបជាថ្លៃលោះរបស់អ្នក ព្រមទាំងប្រគល់អេត្យូពី និងសាបាជំនួសអ្នកផង។
ចូរចូលមកជិត ហើយប្រកាសចុះ! មែនហើយ ចូរប្រឹក្សាគ្នាចុះ! តើនរណាបានតំណាលការនេះឲ្យស្ដាប់តាំងពីបុរាណមក? តើនរណាបានប្រកាសការនេះតាំងពីដើមមក? តើមិនមែនយើងជាយេហូវ៉ាទេឬ? គ្មានព្រះណាទៀតក្រៅពីយើងឡើយ ដែលជាព្រះដ៏សុចរិតយុត្តិធម៌ និងជាព្រះសង្គ្រោះ; ក្រៅពីយើង គ្មានអ្នកណាឡើយ។
ជើងរបស់អ្នកដែលប្រកាសដំណឹងល្អលើភ្នំនានា ស្រស់ស្អាតណាស់ហ្ន៎! អ្នកទាំងនោះជាអ្នកប្រកាសសេចក្ដីសុខសាន្ត ជាអ្នកប្រកាសដំណឹងល្អដ៏ប្រសើរ ជាអ្នកប្រកាសសេចក្ដីសង្គ្រោះ ជាអ្នកដែលនិយាយនឹងស៊ីយ៉ូនថា៖ “ព្រះរបស់អ្នកបានសោយរាជ្យហើយ!”។
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
មើល៍! ព្រះយេហូវ៉ាបានប្រកាសដល់ចុងបំផុតនៃផែនដីថា៖ “ចូរប្រាប់កូនស្រីស៊ីយ៉ូនថា: ‘មើល៍! សេចក្ដីសង្គ្រោះរបស់អ្នកកំពុងតែមកហើយ! មើល៍! រង្វាន់របស់ព្រះអង្គនៅជាមួយព្រះអង្គ ហើយសំណងរបស់ព្រះអង្គក៏នៅចំពោះព្រះអង្គដែរ!’។
“កូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងដោយអំណរ ហើយអរសប្បាយឡើង ដ្បិតមើល៍! យើងនឹងមកស្ថិតនៅក្នុងចំណោមអ្នក”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
នាងនឹងសម្រាលបានកូនប្រុសម្នាក់ ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា យេស៊ូវ ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គពីបាបរបស់ពួកគេ”។
ចូរលីនឹមរបស់ខ្ញុំ ហើយរៀនពីខ្ញុំចុះ ពីព្រោះខ្ញុំមានចិត្តស្លូត និងរាបទាប។ នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកសម្រាប់ព្រលឹងរបស់អ្នករាល់គ្នា។
សួរថា៖ “តើព្រះអង្គដែលប្រសូតមក ជាស្ដេចនៃជនជាតិយូដាគង់នៅឯណា? ព្រោះថាកាលនៅទិសខាងកើត យើងបានឃើញផ្កាយរបស់ព្រះអង្គ ដូច្នេះយើងក៏មកថ្វាយបង្គំព្រះអង្គ”។
ពួកគេដឹកកូនលានោះមកឯព្រះយេស៊ូវ ហើយក្រាលអាវវែងរបស់ខ្លួនលើវា ព្រះអង្គក៏គង់លើកូនលានោះ។
បន្ទាប់មក ព្រះយេស៊ូវទ្រង់បកស្រាយដល់ពួកគេនូវសេចក្ដីដែលទាក់ទងនឹងអង្គទ្រង់នៅក្នុងបទគម្ពីរទាំងអស់ ដោយចាប់ផ្ដើមពីម៉ូសេ និងពីព្យាការីទាំងអស់។
ណាថាណែលទូលតបនឹងព្រះអង្គថា៖ “រ៉ាប៊ី លោកជាព្រះបុត្រារបស់ព្រះ! លោកជាស្ដេចរបស់អ៊ីស្រាអែល!”។
ពួកគេស្រែកថា៖ “កម្ចាត់ទៅ! កម្ចាត់ទៅ! ឆ្កាងវាទៅ!”។ ពីឡាត់សួរថា៖ “តើឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?”។ ពួកនាយកបូជាចារ្យតបថា៖ “ក្រៅពីសេសារ យើងគ្មានស្ដេចឡើយ!”។