Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 9:8 - ព្រះគម្ពីរខ្មែរសាកល

8 យើង​នឹង​បោះទ័ព​នៅ​ដំណាក់​របស់យើង ជា​កងទាហានយាម មិនឲ្យ​អ្នកណា​ឆ្លងមក ឬ​ត្រឡប់ទៅវិញ​ឡើយ​។ គ្មាន​អ្នក​សង្កត់សង្កិន​ឆ្លងមក​ឯ​ពួកគេ​ទៀត​ឡើយ ដ្បិត​ឥឡូវនេះ យើង​បាន​ឃើញ​ដោយ​ភ្នែក​របស់យើង​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 យើង​នឹង​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំ‌វិញ​វិហារ​របស់​យើង ទាស់​នឹង​ពល​ទ័ព ដើម្បី​មិន​ឲ្យ​មាន​គេ​ដើរ​កាត់ ឬ​វិល​មក​វិញ​ឡើយ ក៏​គ្មាន​ពួក​សង្កត់‌សង្កិន​ណា​ដើរ​កាត់​ពួក​គេ​ទៀត​ដែរ ដ្បិត​ឥឡូវ​នេះ ភ្នែក​យើង​បាន​ឃើញ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 យើង​នឹង​ការពារ​ដំណាក់​របស់​យើង​មិន​ឲ្យ កង‌ទ័ព​សត្រូវ​ចេញ​ចូល​វាយ​លុក​បាន​ឡើយ ហើយ​យើង​ក៏​មិន​ឲ្យ​នរណា​សង្កត់‌សង្កិន ប្រជា‌រាស្ដ្រ​របស់​យើង​ទៀត​ដែរ ដ្បិត​ឥឡូវ​នេះ យើង​មើល​ថែ‌រក្សា​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អញ​នឹង​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំវិញ​វិហារ​របស់​អញ ទាស់​នឹង​ពល​ទ័ព ដើម្បី​មិន​ឲ្យ​មាន​គេ​ដើរ​កាត់ ឬ​វិល​មក​វិញ​ឡើយ នឹង​គ្មាន​ពួក​សង្កត់‌សង្កិន​ណា​ដើរ​កាត់​ពួក​គេ​ទៀត​ឡើយ ដ្បិត​ឥឡូវ​នេះ ភ្នែក​អញ​បាន​ឃើញ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 យើង​នឹង​ការពារ​ដំណាក់​របស់​យើង​មិន​ឲ្យ កង‌ទ័ព​សត្រូវ​ចេញ​ចូល​វាយ​លុក​បាន​ឡើយ ហើយ​យើង​ក៏​មិន​ឲ្យ​នរណា​សង្កត់‌សង្កិន ប្រជា‌រាស្ដ្រ​របស់​យើង​បាន​ទៀត​ដែរ ដ្បិត​ឥឡូវ​នេះ យើង​មើល​ថែ‌រក្សា​ពួក​គេ។

សូមមើលជំពូក ចម្លង




សាការី 9:8
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បោះទ័ព​ជុំវិញ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួកគេ​។


សូមឲ្យ​ទ្រង់​រកយុត្តិធម៌​ឲ្យ​មនុស្ស​ទ័លក្រ​ក្នុងចំណោម​ប្រជារាស្ត្រ សូមឲ្យ​ទ្រង់​សង្គ្រោះ​កូនចៅ​របស់​មនុស្ស​ខ្វះខាត ហើយ​ជាន់កម្ទេច​អ្នកដែល​សង្កត់សង្កិន​។


កុំ​ខ្លាច​សេចក្ដីភិតភ័យ​ដែលមក​ក្នុងមួយរំពេច​ឡើយ ហើយក៏​កុំ​ខ្លាច​ការហិនវិនាស​របស់​មនុស្ស​អាក្រក់ កាលណា​វា​ធ្លាក់មក​នោះ​ដែរ


នៅ​ថ្ងៃ​នោះ គេ​នឹង​ច្រៀង​ចម្រៀង​នេះ​នៅក្នុង​ដែនដី​យូដា​ថា​៖ “យើង​មាន​ទីក្រុង​មួយ​ដ៏រឹងមាំ ព្រះអង្គ​ទ្រង់​តាំង​សេចក្ដីសង្គ្រោះ​ឡើង ទុកជា​កំពែង និង​ជា​ប៉ម​។


ដូចដែល​បក្សាបក្សី​ហើររេរា​យ៉ាងណា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ក៏​នឹង​ការពារ​យេរូសាឡិម​យ៉ាងនោះដែរ​។ ព្រះអង្គ​នឹង​ការពារ ហើយ​ស្រោចស្រង់ ព្រះអង្គ​នឹង​រំលង ហើយ​រំដោះ”។


ពេលនោះ ព្រះយេហូវ៉ា​នឹង​និម្មិតបង្កើត​ពពក​នៅ​ពេលថ្ងៃ ហើយ​ផ្សែង និង​ពន្លឺ​នៃ​អណ្ដាតភ្លើង​នៅ​ពេលយប់ ពីលើ​អស់ទាំង​ទីកន្លែង​នៃ​ភ្នំ​ស៊ីយ៉ូន និង​ពីលើ​អង្គប្រជុំ​របស់នាង ដ្បិត​នឹង​មាន​បារាំ​មួយ​លើ​អស់ទាំង​សិរីរុងរឿង


ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! ស៊ីយ៉ូន​អើយ ចូរ​បំពាក់​ឫទ្ធានុភាព​របស់អ្នក​! យេរូសាឡិម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​ស្លៀក​សម្លៀកបំពាក់​ដ៏រុងរឿង​របស់អ្នក​! ដ្បិត​លែងមាន​ពួក​ដែល​គ្មានការកាត់ស្បែក និង​ពួក​សៅហ្មង ចូលមក​ក្នុង​អ្នក​ទៀត​ឡើយ​។


យ៉ាងណាមិញ អ្នករាល់គ្នា​នឹង​មិន​ចេញទៅ​ដោយ​រួសរាន់​ទេ ក៏​មិន​ទៅ​ដោយ​រត់គេច​ដែរ ដ្បិត​ព្រះយេហូវ៉ា​នឹង​យាង​ទៅ​ខាងមុខ​អ្នករាល់គ្នា ព្រះ​នៃ​អ៊ីស្រាអែល​នឹង​ការពារខាងក្រោយ​អ្នករាល់គ្នា​។


អ្នក​នឹង​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីសុចរិត អ្នក​នឹង​នៅឆ្ងាយ​ពី​ការសង្កត់សង្កិន ដ្បិត​អ្នក​នឹង​មិន​ភ័យខ្លាច​ឡើយ ក៏​នឹង​នៅឆ្ងាយ​ពី​ការបំភ័យ ដ្បិត​វា​នឹង​មិន​ចូលមកជិត​អ្នក​ឡើយ​។


នៅក្នុង​ទឹកដី​អ្នក នឹង​មិន​ឮ​អំពី​អំពើហិង្សា​ទៀត ក្នុង​ព្រំដែន​របស់អ្នក​នឹង​មិន​ឮ​អំពី​ការបំផ្លាញ ឬ​ការអន្តរាយ​ឡើយ ផ្ទុយទៅវិញ អ្នក​នឹង​ហៅ​កំពែង​របស់អ្នក​ថា “សេចក្ដីសង្គ្រោះ” ក៏​ហៅ​ខ្លោងទ្វារ​របស់អ្នក​ថា “សេចក្ដីសរសើរតម្កើង”។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “នៅ​ថ្ងៃ​នោះ យើង​នឹង​វាយ​សេះ​ទាំងអស់​ដោយ​ភាពភ្ញាក់ផ្អើល ហើយ​វាយ​អ្នកដែល​ជិះ​វា​ដោយ​ភាពឆ្កួត​។ យើង​នឹង​បើក​ភ្នែក​របស់យើង​មកលើ​វង្សត្រកូល​យូដា ហើយ​វាយ​អស់ទាំង​សេះ​របស់​ប្រជាជាតិ​នានា​ដោយ​ភាពខ្វាក់ភ្នែក​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ការពារ​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម បានជា​អ្នកដែល​ទន់ខ្សោយ​ក្នុង​ពួកគេ​នឹង​បាន​ដូច​ដាវីឌ​នៅ​ថ្ងៃ​នោះ ហើយ​វង្សត្រកូល​ដាវីឌ​នឹង​បាន​ដូច​ព្រះ គឺ​ដូច​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​នៅចំពោះ​ពួកគេ​។


គេ​នឹង​រស់នៅ​ក្នុង​យេរូសាឡិម ហើយ​លែង​មាន​ការញែកចេញបំផ្លាញ​ទៀត​ឡើយ គឺ​យេរូសាឡិម​នឹង​នៅ​ដោយ​សុខដុមរមនា​វិញ​។


យើង​នឹង​យក​ឈាម​ចេញ​ពី​មាត់​ពួកគេ ក៏​យក​របស់គួរឲ្យស្អប់ខ្ពើម​របស់ពួកគេ​ចេញ​ពី​ចន្លោះ​ធ្មេញ​ពួកគេ នោះ​ពួកគេ​នឹង​ទៅជាអ្នកដែលនៅសល់​សម្រាប់​ព្រះ​របស់ពួកយើង​ដែរ ហើយ​នឹង​បាន​ដូចជា​មេដឹកនាំ​ក្នុង​យូដា រីឯ​អេក្រុន​នឹងបាន​ដូចជា​ជនជាតិយេប៊ូស​វិញ​។


យើង​បាន​ឃើញជាប្រាកដ​នូវ​ទុក្ខលំបាក​របស់​ប្រជារាស្ត្រ​យើង​នៅ​អេហ្ស៊ីប និង​បាន​ឮ​សំឡេងថ្ងូរ​របស់​ពួកគេ​ហើយ ដូច្នេះ​យើង​បាន​ចុះមក​រំដោះ​ពួកគេ​។ ឥឡូវនេះ មក៍! យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​អេហ្ស៊ីប’។


ពួកគេ​ឡើងទៅ​ពាសពេញ​ផ្ទៃ​ផែនដី ហើយ​ទ្បោមព័ទ្ធ​ជំរំ​របស់​វិសុទ្ធជន និង​ក្រុង​ដ៏​ជាទីស្រឡាញ់ ប៉ុន្តែ​មាន​ភ្លើង​ធ្លាក់​ពី​លើមេឃ​មក បំផ្លាញ​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម