ព្រះអង្គស្រោចទឹកលើភ្នំនានា ពីបន្ទប់ខាងលើរបស់ព្រះអង្គ; ផែនដីនឹងឆ្អែតដោយផលនៃស្នាព្រះហស្តរបស់ព្រះអង្គ។
សាការី 10:1 - ព្រះគម្ពីរខ្មែរសាកល ចូរសុំភ្លៀង ពីព្រះយេហូវ៉ានៅវេលាភ្លៀងចុងរដូវ ពីព្រះយេហូវ៉ាដែលធ្វើឲ្យមានពពកព្យុះចុះ នោះព្រះអង្គនឹងប្រទានភ្លៀងគំហុកដល់អ្នក ក៏ប្រទានដំណាំបន្លែនៅស្រែចម្ការដល់មនុស្សផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទូលសូមទឹកភ្លៀងពីព្រះយេហូវ៉ានៅចុងរដូវ គឺសូមពីព្រះយេហូវ៉ា ដែលព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ ព្រះអង្គនឹងប្រោសប្រទាន ឲ្យមានភ្លៀងបរិបូរដល់អ្នក ឲ្យគ្រប់គ្នាមានស្មៅនៅចម្ការរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទូលសូមព្រះអម្ចាស់ប្រទាន ទឹកភ្លៀងមកអ្នករាល់គ្នា នៅចុងរដូវ! ព្រះអម្ចាស់នឹងធ្វើឲ្យមានខ្យល់ព្យុះ ព្រះអង្គប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌ ព្រះអង្គធ្វើឲ្យដំណាំលូតលាស់ នៅតាមចម្ការរបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យឯងរាល់គ្នាសូមទឹកភ្លៀង ពីព្រះយេហូវ៉ានៅវេលាភ្លៀងចុងរដូវ គឺសូមពីព្រះយេហូវ៉ា ដែលទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ នោះទ្រង់នឹងប្រោសប្រទាន ឲ្យមានភ្លៀង១មេៗដល់ឯង ឲ្យគ្រប់គ្នាមានស្មៅនៅចំការរបស់ខ្លួន អាល់គីតាប ចូរទូរអាសូមអុលឡោះតាអាឡាប្រទាន ទឹកភ្លៀងមកអ្នករាល់គ្នា នៅចុងរដូវ! អុលឡោះតាអាឡានឹងធ្វើឲ្យមានខ្យល់ព្យុះ ទ្រង់ប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌ ទ្រង់ធ្វើឲ្យដំណាំលូតលាស់ នៅតាមចម្ការរបស់អ្នករាល់គ្នា។ |
ព្រះអង្គស្រោចទឹកលើភ្នំនានា ពីបន្ទប់ខាងលើរបស់ព្រះអង្គ; ផែនដីនឹងឆ្អែតដោយផលនៃស្នាព្រះហស្តរបស់ព្រះអង្គ។
គឺព្រះអង្គហើយ ដែលធ្វើឲ្យអ័ព្ទឡើងពីចុងបំផុតនៃផែនដី ដែលធ្វើផ្លេកបន្ទោរសម្រាប់ភ្លៀង ដែលបញ្ចេញខ្យល់មកពីឃ្លាំងរបស់ព្រះអង្គ។
ព្រះអង្គមើលថែផែនដី ហើយស្រោចស្រពវា ក៏ធ្វើឲ្យវាមានជីជាតិយ៉ាងសម្បូរហូររហៀរ; ទន្លេរបស់ព្រះពេញដោយទឹក។ ព្រះអង្គរៀបចំឲ្យមានស្រូវសម្រាប់មនុស្ស ដ្បិតព្រះអង្គបានរៀបចំផែនដីយ៉ាងដូច្នេះ។
ទ្រង់នឹងយាងចុះមក ដូចជាភ្លៀងមកលើស្មៅដែលច្រូតហើយ ដូចជាទឹកភ្លៀងដែលស្រោចស្រពផែនដី។
ក្នុងពន្លឺនៃព្រះភក្ត្រស្ដេចមានជីវិត ហើយការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាពពកនាំភ្លៀងចុងរដូវ។
ព្រះអង្គនឹងប្រទានទឹកភ្លៀងសម្រាប់គ្រាប់ពូជដែលអ្នកបានសាបព្រោះលើដី ព្រមទាំងស្បៀងអាហារ ជាផលពីដី ដែលនឹងមានបរិបូរ ហើយសម្បូរផង។ នៅថ្ងៃនោះ ហ្វូងសត្វរបស់អ្នកនឹងស៊ីស្មៅនៅវាលស្មៅដ៏ធំទូលាយ
ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកដែលស្រេក ព្រមទាំងស្ទឹងទៅលើដីហួតហែងផង; យើងនឹងចាក់វិញ្ញាណរបស់យើងទៅលើពូជពង្សរបស់អ្នក ព្រមទាំងពររបស់យើងទៅលើកូនចៅរបស់អ្នកដែរ។
យើងនឹងធ្វើឲ្យវាហិនហោច។ វានឹងមិនត្រូវបានលួសកាត់ ក៏មិនត្រូវបានជ្រួយដីដែរ នោះអញ្ចាញ និងបន្លានឹងដុះឡើង ហើយយើងនឹងបង្គាប់ពពកមិនឲ្យបង្អុរភ្លៀងលើចម្ការនោះឡើយ។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសួរខ្ញុំពីអ្វីទៀតឡើយ។ “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំព្រះបិតាក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នា។
ដូច្នេះ បងប្អូនអើយ ចូរអត់ធ្មត់រហូតដល់ការយាងមកវិញរបស់ព្រះអម្ចាស់ចុះ។ មើល៍! កសិកររង់ចាំភោគផលដ៏មានតម្លៃពីដី គឺអត់ធ្មត់សម្រាប់វារហូតដល់ភោគផលនោះបានទទួលភ្លៀងដើមរដូវ និងភ្លៀងចុងរដូវ។