Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 72:6 - ព្រះគម្ពីរខ្មែរសាកល

6 ទ្រង់​នឹង​យាង​ចុះមក ដូចជា​ភ្លៀង​មកលើ​ស្មៅដែលច្រូតហើយ ដូចជា​ទឹកភ្លៀង​ដែល​ស្រោចស្រព​ផែនដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 សូម​ឲ្យ​ព្រះ​រាជា​បាន​ដូច​ជា​ភ្លៀង​បង្អុរ មក​លើ​វាលដែល​ច្រូត​ស្មៅ​ហើយ គឺ​ដូច​ជា​ភ្លៀង​ដែល​ស្រោច‌ស្រព​ផែន​ដី!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សូម​ទ្រង់​ផ្ដល់​ព្រះ‌ពរ​ដល់​ប្រជា‌រាស្ត្រ ដូច​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​ស្រែ​ចម្ការ និង​ដូច​ជា​ភ្លៀង​បង្អុរ​ចុះ​មក​ស្រោច​ស្រព​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 សូម​ឲ្យ​ទ្រង់​បាន​ដូច​ជា​ភ្លៀង​ធ្លាប់​ចុះ​មក​លើ​វាល ដែល​ច្រូត​ស្មៅ​ហើយ គឺ​ដូច​ជា​ភ្លៀង​១​មេៗ​ដែល​ស្រោច​ដី

សូមមើលជំពូក ចម្លង

អាល់គីតាប

6 សូម​ទ្រង់​ផ្ដល់​ពរ​ដល់​ប្រជា‌រាស្ត្រ ដូច​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​ស្រែ​ចម្ការ និង​ដូច​ជា​ភ្លៀង​បង្អុរ​ចុះ​មក​ស្រោច​ស្រព​ផែនដី។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 72:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ផ្សើម​គន្លងនង្គ័ល​របស់វា ហើយ​ពង្រាប​អាចម៍បំណះ​របស់វា ទាំង​ធ្វើឲ្យ​វា​ទន់​ដោយ​ទឹកភ្លៀង ក៏​ប្រទានពរ​ដល់​ការលូតលាស់​របស់វា​។


ក្នុង​ពន្លឺ​នៃ​ព្រះភក្ត្រ​ស្ដេច​មាន​ជីវិត ហើយ​ការគាប់ព្រះទ័យ​របស់ទ្រង់​ប្រៀបដូចជា​ពពក​នាំ​ភ្លៀងចុងរដូវ​។


សេចក្ដីក្រេវក្រោធ​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ រីឯ​ការគាប់ព្រះទ័យ​របស់ទ្រង់​ប្រៀបដូចជា​ទឹកសន្សើម​នៅលើ​ស្មៅ​។


យើង​នឹង​ធ្វើឲ្យ​វា​ហិនហោច​។ វា​នឹង​មិន​ត្រូវបាន​លួសកាត់ ក៏​មិន​ត្រូវបាន​ជ្រួយដី​ដែរ នោះ​អញ្ចាញ និង​បន្លា​នឹង​ដុះឡើង ហើយ​យើង​នឹង​បង្គាប់​ពពក​មិនឲ្យ​បង្អុរ​ភ្លៀង​លើ​ចម្ការនោះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម