Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 30:23 - ព្រះគម្ពីរខ្មែរសាកល

23 ព្រះអង្គ​នឹង​ប្រទាន​ទឹកភ្លៀង​សម្រាប់​គ្រាប់ពូជ​ដែល​អ្នក​បាន​សាបព្រោះ​លើ​ដី ព្រមទាំង​ស្បៀងអាហារ ជា​ផល​ពី​ដី ដែល​នឹង​មាន​បរិបូរ ហើយ​សម្បូរ​ផង​។ នៅ​ថ្ងៃ​នោះ ហ្វូងសត្វ​របស់អ្នក​នឹង​ស៊ីស្មៅ​នៅ​វាលស្មៅ​ដ៏​ធំទូលាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 យ៉ាង​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សម្រាប់​ពូជ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចម្រើន​ពី​ដី នោះ​នឹង​មាន​ឱជា‌រស ហើយ​សម្បូរ។ នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​អ្នក​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌អម្ចាស់​នឹង​ប្រទាន​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក លើ​គ្រាប់​ពូជ​ដែល​អ្នក​បាន​សាប​ព្រោះ ហើយ​ដី​នឹង​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង យ៉ាង​បរិបូណ៌ និង​ឆ្ងាញ់​ពិសា​ទៀត​ផង។ នៅ​ថ្ងៃ​នោះ ហ្វូង​សត្វ​របស់​អ្នក នឹង​ស៊ី​ស្មៅ​ក្នុង​វាល​ស្មៅ​ដ៏​ល្វឹង‌ល្វើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 យ៉ាង​នោះ ទ្រង់​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សំរាប់​ពូជ​ឯង ដើម្បី​ឲ្យ​ឯង​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចំរើន​ពី​ដី នោះ​នឹង​មាន​ឱជារស ហើយ​សម្បូរ​ផង នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​ឯង​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អុលឡោះ​នឹង​ប្រទាន​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក លើ​គ្រាប់​ពូជ​ដែល​អ្នក​បាន​សាប​ព្រោះ ហើយ​ដី​នឹង​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង យ៉ាង​បរិបូណ៌ និង​ឆ្ងាញ់​ពិសា​ទៀត​ផង។ នៅ​ថ្ងៃ​នោះ ហ្វូង​សត្វ​របស់​អ្នក នឹង​ស៊ី​ស្មៅ​ក្នុង​វាល​ស្មៅ​ដ៏​ល្វឹង‌ល្វើយ។

សូមមើលជំពូក ចម្លង




អេសាយ 30:23
33 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់ ឡើង​ពី​ទន្លេនីល​មក​ស៊ី​នៅតាម​គុម្ពត្រែង​។


គោញី​ល្អ​ប្រាំពីរ គឺ​ប្រាំពីរ​ឆ្នាំ ហើយ​កួរស្រូវ​ល្អ​ប្រាំពីរ គឺ​ប្រាំពីរ​ឆ្នាំ​ដែរ វា​ជា​សុបិន​តែមួយ​ទេ​។


ឯ​ក្នុង​ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ ដី​បាន​បង្កើតផល​យ៉ាង​ច្រើនលើសលប់​។


ពួកគេ​បាន​ស្កប់ស្កល់​ដោយ​ភាពបរិបូរ​នៃ​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​ឲ្យ​ពួកគេ​ផឹក​ពី​ទឹកជ្រោះ​នៃ​សេចក្ដីរីករាយ​របស់ព្រះអង្គ​។


ព្រះ​នឹង​ប្រទានពរ​យើង​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​កោតខ្លាច​ព្រះអង្គ​!​៕


នៅ​ថ្ងៃ​នោះ បន្ទុក​នៃអាស្ស៊ីរី​នឹង​ត្រូវបាន​ដកចេញ​ពីលើ ស្មា​របស់អ្នក នឹម​នៃអាស្ស៊ីរី​ក៏​នឹង​ត្រូវបាន​ដកចេញ​ពីលើ ក​របស់អ្នក ហើយ​នឹម​នោះ​នឹង​ត្រូវបាន​កម្ទេច ដោយព្រោះ​ភាពធាត់​។


ប៉ុន្តែ​មានពរ​ហើយ​! អ្នករាល់គ្នា​ដែល​សាបព្រោះ​នៅក្បែរ​អស់ទាំង​ទឹក ហើយ​លែង​ជើង​គោ និង​លា​៕


នៅ​ថ្ងៃ​នោះ លំពង់​របស់​ព្រះយេហូវ៉ា​នឹង​មាន​ភាពឧត្ដុង្គឧត្ដម និង​សិរីរុងរឿង ហើយ​ផលផ្លែ​របស់​ទឹកដី​នោះ​នឹង​បានជា​មោទនភាព និង​ជា​លម្អ​ដល់​អ្នកដែលរួចជីវិត​នៃ​អ៊ីស្រាអែល​។


យើង​នឹង​ធ្វើឲ្យ​វា​ហិនហោច​។ វា​នឹង​មិន​ត្រូវបាន​លួសកាត់ ក៏​មិន​ត្រូវបាន​ជ្រួយដី​ដែរ នោះ​អញ្ចាញ និង​បន្លា​នឹង​ដុះឡើង ហើយ​យើង​នឹង​បង្គាប់​ពពក​មិនឲ្យ​បង្អុរ​ភ្លៀង​លើ​ចម្ការនោះ​ឡើយ​។


ព្រះយេហូវ៉ា​នឹង​នាំផ្លូវ​អ្នក​ជានិច្ច ហើយ​ចម្អែត​ព្រលឹង​របស់អ្នក​នៅក្នុង​ទីហួតហែង ក៏​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាំមួន​; អ្នក​នឹង​បាន​ដូចជា​សួនច្បារ​ដែលត្រូវបាន​ស្រោចស្រព ក៏​បាន​ដូចជា​ប្រភពទឹក​ដែល​មាន​ទឹក​មិនដែល​ខាន​។


គេ​នឹង​សង់​ផ្ទះ ហើយ​រស់នៅ​ក្នុងនោះ គេ​នឹង​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​ហូប​ផល​របស់វា​។


ចូរ​សុំ​ភ្លៀង ពី​ព្រះយេហូវ៉ា​នៅ​វេលា​ភ្លៀងចុងរដូវ ពី​ព្រះយេហូវ៉ា​ដែល​ធ្វើឲ្យមាន​ពពកព្យុះ​ចុះ នោះ​ព្រះអង្គ​នឹង​ប្រទាន​ភ្លៀងគំហុក​ដល់​អ្នក ក៏​ប្រទាន​ដំណាំបន្លែ​នៅ​ស្រែចម្ការ​ដល់​មនុស្ស​ផង​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ចូរ​នាំ​តង្វាយមួយភាគដប់​ទាំងអស់​មក​ក្នុង​ឃ្លាំងដំណាក់ ដើម្បីឲ្យ​មាន​ស្បៀងអាហារ​នៅក្នុង​ដំណាក់​របស់យើង រួច​ល្បងល​យើង​ក្នុង​ការនេះ​ចុះ ថា​តើ​យើង​មិន​បើក​បង្អួច​នៃ​មេឃ​ឲ្យ​អ្នករាល់គ្នា ហើយ​បង្ហូរ​ពរ​មកលើ​អ្នករាល់គ្នា​រហូតដល់​គ្មានកន្លែងល្មមទុកបាន ឬយ៉ាងណា”។


រីឯ​ចំពោះ​អ្នករាល់គ្នា​ដែល​កោតខ្លាច​នាម​របស់យើង​វិញ ព្រះអាទិត្យ​នៃ​សេចក្ដីសុចរិត​នឹង​រះឡើង​ដោយមាន​ការប្រោសឲ្យជា​ក្នុង​ស្លាប​របស់វា នោះ​អ្នករាល់គ្នា​នឹង​ចេញទៅ ហើយ​លោតកញ្ឆេង​ដូចជា​កូនគោ​នៅ​ក្រោល”។


ផ្ទុយទៅវិញ ចូរ​ស្វែងរក​អាណាចក្រ​របស់​ព្រះ​និង​សេចក្ដីសុចរិត​របស់​ព្រះអង្គ​ជាមុនសិន ហើយ​របស់​ទាំងអស់​នេះ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នករាល់គ្នា​។


ដ្បិត ការបង្វឹក​ខ្លួនប្រាណ​មានប្រយោជន៍​ខ្លះ​ដែរ ប៉ុន្តែ​ការគោរពព្រះ​មានប្រយោជន៍​ក្នុង​គ្រប់ជំពូក ទាំង​មាន​សេចក្ដីសន្យា​សម្រាប់​ជីវិត​បច្ចុប្បន្ននេះ និង​ជីវិត​ដែល​រៀបនឹងមក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម