Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 104:13 - ព្រះគម្ពីរខ្មែរសាកល

13 ព្រះអង្គ​ស្រោចទឹក​លើ​ភ្នំ​នានា ពី​បន្ទប់ខាងលើ​របស់ព្រះអង្គ​; ផែនដី​នឹង​ឆ្អែត​ដោយ​ផល​នៃ​ស្នាព្រះហស្ត​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌អង្គ​ស្រោច​ស្រព​ភ្នំ​ទាំង​ឡាយ​ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ផែនដី​ស្កប់‌ស្កល់​ដោយ​ផល នៃ​ស្នាព្រះ‌ហស្ត​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពី​ស្ថាន​ដ៏​ខ្ពស់ ព្រះអង្គ​បាន​ស្រោច​ស្រព ភ្នំ​ទាំង‌ឡាយ ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​ផែនដី មាន​ទឹក​យ៉ាង​បរិបូណ៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទ្រង់​ស្រោច​អស់​ទាំង​ភ្នំ​ពី​ដំណាក់​ទ្រង់ ហើយ​ផែនដី​បាន​ពេញ​ដោយ​ផល​នៃ​ស្នាដៃ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពី​ស្ថាន​ដ៏​ខ្ពស់ ទ្រង់​បាន​ស្រោច​ស្រព ភ្នំ​ទាំង‌ឡាយ ហើយ​ទ្រង់​ប្រទាន​ឲ្យ​ផែនដី មាន​ទឹក​យ៉ាង​បរិបូណ៌។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 104:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ដាក់ធ្នឹម​បន្ទប់ខាងលើ​របស់ព្រះអង្គ​លើ​ផ្ទៃទឹក ហើយ​យក​ពពក​ធ្វើជា​រទេះចម្បាំង​របស់ព្រះអង្គ ក៏​យាង​នៅលើ​ស្លាប​នៃ​ខ្យល់​។


ព្រះអង្គ​គ្របដណ្ដប់​ផ្ទៃមេឃ​ដោយ​ពពក ហើយ​រៀបចំ​ភ្លៀង​សម្រាប់​ផែនដី ក៏​ធ្វើឲ្យ​ស្មៅ​ដុះឡើង​នៅលើ​ភ្នំ​នានា​។


ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​កូន​របស់​ព្រះ​បិតា​ដែល​គង់នៅ​ស្ថានសួគ៌​។ ដ្បិត​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ថ្ងៃរះឡើង​ទាំង​លើ​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​បង្អុរភ្លៀង​ទាំង​លើ​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង​។


ក៏ប៉ុន្តែ​ព្រះអង្គ​មិន​បាន​ទុកឲ្យ​អង្គទ្រង់​គ្មានភស្តុតាង​ឡើយ គឺ​ព្រះអង្គ​បាន​ធ្វើល្អ​ដោយ​ប្រទាន​ភ្លៀង​ពីលើមេឃ និង​ប្រទាន​រដូវ​សម្បូរផលផ្លែ​ដល់​អ្នករាល់គ្នា ទាំង​ចម្អែត​ចិត្ត​របស់អ្នករាល់គ្នា​ដោយ​អាហារ និង​អំណរ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម