ព្រះករុណាដ៏ខ្លាំងពូកែអើយ សូមក្រវាត់ដាវរបស់ព្រះករុណានៅនឹងភ្លៅ ក្នុងសិរីរុងរឿង និងអានុភាពរបស់ព្រះករុណាទៅ!
វិវរណៈ 1:16 - ព្រះគម្ពីរខ្មែរសាកល លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំរបស់លោក ហើយមានដាវមុខពីរដ៏មុត ចេញពីមាត់របស់លោក; មុខលោកដូចជាព្រះអាទិត្យដែលបញ្ចេញពន្លឺពេលពេញកម្ដៅ។ Khmer Christian Bible លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ ក៏មានដាវមុខពីរដ៏មុត ចេញពីមាត់លោកមក ហើយមុខលោកដូចជាដួងអាទិត្យភ្លឺពេញកម្ដៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គកាន់ផ្កាយប្រាំពីរនៅព្រះហស្តស្តាំ ហើយមានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋរបស់ព្រះអង្គ ឯព្រះភក្ត្រព្រះអង្គដូចជាថ្ងៃភ្លឺពេញកម្ដៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់លោក ហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកម្ដៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច អាល់គីតាប គាត់កាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់គាត់ ហើយមុខគាត់ប្រៀបបីដូចជាថ្ងៃពេញកំដៅ។ |
ព្រះករុណាដ៏ខ្លាំងពូកែអើយ សូមក្រវាត់ដាវរបស់ព្រះករុណានៅនឹងភ្លៅ ក្នុងសិរីរុងរឿង និងអានុភាពរបស់ព្រះករុណាទៅ!
គឺលោកនឹងជំនុំជម្រះអ្នកក្រខ្សត់ដោយសេចក្ដីសុចរិតយុត្តិធម៌ ហើយសម្រេចសេចក្ដីឲ្យមនុស្សតូចទាបនៅផែនដីដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ ព្រមទាំងសម្លាប់មនុស្សអាក្រក់ដោយខ្យល់ដង្ហើមនៃបបូរមាត់ផង។
ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕
ព្រះអង្គបានធ្វើឲ្យមាត់របស់ខ្ញុំដូចជាដាវដ៏មុត ក៏បានលាក់ខ្ញុំនៅក្រោមម្លប់នៃព្រះហស្តរបស់ព្រះអង្គ ហើយបានធ្វើឲ្យខ្ញុំទៅជាព្រួញដែលត្រូវបានសម្រួច ព្រមទាំងលាក់ខ្ញុំនៅក្នុងបំពង់ព្រួញរបស់ព្រះអង្គ។
ពួកមនុស្សមានប្រាជ្ញានឹងភ្លឺត្រចះត្រចង់ដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិត នឹងបានដូចជាផ្កាយ គឺជារៀងរហូតអស់កល្បជានិច្ច។
វាបានជាធំរហូតដល់ពលបរិវារនៃមេឃ ហើយបានទម្លាក់ពលបរិវារខ្លះ និងផ្កាយខ្លះដល់ដី ព្រមទាំងជាន់ឈ្លីពួកវាផង។
រីឯចំពោះអ្នករាល់គ្នាដែលកោតខ្លាចនាមរបស់យើងវិញ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើងដោយមានការប្រោសឲ្យជាក្នុងស្លាបរបស់វា នោះអ្នករាល់គ្នានឹងចេញទៅ ហើយលោតកញ្ឆេងដូចជាកូនគោនៅក្រោល”។
ពេលនោះ ព្រះអង្គត្រូវបានប្ដូររូបរាងនៅមុខពួកគេ គឺព្រះភក្ត្ររបស់ព្រះអង្គភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្ររបស់ព្រះអង្គក៏ប្រែជាសដូចពន្លឺ។
ព្រះរាជាអើយ នៅពេលថ្ងៃត្រង់ កាលកំពុងធ្វើដំណើរតាមផ្លូវ ខ្ញុំព្រះបាទឃើញពន្លឺមួយពីលើមេឃដែលភ្លឺជាងព្រះអាទិត្យ ចាំងជុំវិញខ្ញុំព្រះបាទ និងពួកអ្នកដែលធ្វើដំណើរជាមួយខ្ញុំព្រះបាទ។
ចូរទទួលយកមួកសឹកនៃសេចក្ដីសង្គ្រោះ និងដាវនៃព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។
ព្រះបន្ទូលរបស់ព្រះមានជីវិតរស់ មានប្រសិទ្ធភាព ហើយមុតជាងអស់ទាំងដាវមុខពីរ ទាំងចាក់ទម្លុះរហូតដល់ទីខណ្ឌចែកនៃព្រលឹង និងវិញ្ញាណ រហូតដល់ទីខណ្ឌចែកនៃសន្លាក់ និងខួរឆ្អឹង ព្រមទាំងវិនិច្ឆ័យគំនិត និងបំណងនៃចិត្តផង។
រីឯអាថ៌កំបាំងនៃផ្កាយទាំងប្រាំពីរដែលអ្នកបានឃើញនៅដៃស្ដាំរបស់យើង និងជើងចង្កៀងមាសទាំងប្រាំពីរនោះ គឺដូច្នេះ: ផ្កាយទាំងប្រាំពីរជាទូតរបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរជាក្រុមជំនុំទាំងប្រាំពីរនោះឯង”៕
បន្ទាប់មក ខ្ញុំបានឃើញទូតសួគ៌ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃ ទាំងដណ្ដប់ដោយពពក ហើយមានឥន្ទធនូនៅលើក្បាលរបស់គាត់។ មុខគាត់ដូចព្រះអាទិត្យ ជើងគាត់ដូចសសរភ្លើង
ពេលនោះ មានទីសម្គាល់ដ៏ធំមួយលេចមកនៅលើមេឃ គឺស្ត្រីម្នាក់ស្លៀកពាក់ព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើងនាង ហើយនៅលើក្បាលនាងមានមកុដជាផ្កាយដប់ពីរ។
មានដាវមួយដ៏មុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ ដើម្បីប្រហារប្រជាជាតិនានា។ ព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រមទាំងជាន់ទីបញ្ជាន់ផ្លែទំពាំងបាយជូរនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះដ៏មានព្រះចេស្ដា។
រីឯអ្នកឯទៀត ត្រូវបានសម្លាប់ដោយដាវដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់លើសេះ នោះបក្សាបក្សីទាំងអស់ក៏ចម្អែតពោះដោយសាច់អ្នកទាំងនោះ៕
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅអេភេសូរថា: ‘ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្តស្ដាំរបស់ព្រះអង្គ គឺព្រះអង្គដែលយាងនៅកណ្ដាលចំណោមជើងចង្កៀងមាសទាំងប្រាំពីរ មានបន្ទូលដូច្នេះ:
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅពើកាម៉ុសថា: ‘ព្រះអង្គដែលមានដាវមុខពីរដ៏មុត មានបន្ទូលដូច្នេះ:
ដូច្នេះ ចូរកែប្រែចិត្ត បើមិនដូច្នោះទេ យើងនឹងមករកអ្នកភ្លាម ហើយច្បាំងនឹងពួកគេដោយដាវពីមាត់របស់យើង។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅសើដេសថា: ‘ព្រះអង្គដែលមានព្រះវិញ្ញាណប្រាំពីររបស់ព្រះ និងផ្កាយប្រាំពីរ មានបន្ទូលដូច្នេះ: យើងស្គាល់កិច្ចការរបស់អ្នក គឺអ្នកមានឈ្មោះថារស់ ប៉ុន្តែតាមពិតអ្នកជាមនុស្សស្លាប់។