Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 49:2 - ព្រះគម្ពីរខ្មែរសាកល

2 ព្រះអង្គ​បាន​ធ្វើឲ្យ​មាត់​របស់ខ្ញុំ​ដូចជា​ដាវ​ដ៏មុត ក៏​បាន​លាក់​ខ្ញុំ​នៅក្រោម​ម្លប់​នៃ​ព្រះហស្ត​របស់ព្រះអង្គ ហើយ​បាន​ធ្វើឲ្យ​ខ្ញុំ​ទៅជា​ព្រួញ​ដែល​ត្រូវបាន​សម្រួច ព្រមទាំង​លាក់​ខ្ញុំ​នៅក្នុង​បំពង់ព្រួញ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​បាន​ដូច​ជា​ដាវ​ដ៏​មុត ព្រះ‌អង្គបាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់ នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះអង្គ​បាន​ប្រទាន​ឲ្យ​មាត់​ខ្ញុំ​មុត​ដូច​ដាវ ព្រះអង្គ​លាត​ព្រះ‌ហស្ដ​ការពារ​ខ្ញុំ។ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​ព្រួញ​មួយ​ស្រួច ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទ្រង់​បាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​បាន​ដូច​ជា​ដាវ​ដ៏​មុត ក៏​បាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់​នៃ​ព្រះ‌ហស្ត​ទ្រង់ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​ភ្ជិត​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ទ្រង់​បាន​ប្រទាន​ឲ្យ​មាត់​ខ្ញុំ​មុត​ដូច​ដាវ ទ្រង់​លាត​ដៃ​ការពារ​ខ្ញុំ។ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​ព្រួញ​មួយ​ស្រួច ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




អេសាយ 49:2
20 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​រស់នៅ​ក្នុង​ទីលាក់កំបាំង​របស់​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ស្នាក់នៅ​ក្រោម​ម្លប់​របស់​ព្រះដ៏មានព្រះចេស្ដា​។


គឺ​លោក​នឹង​ជំនុំជម្រះ​អ្នកក្រខ្សត់​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​សម្រេចសេចក្ដី​ឲ្យ​មនុស្ស​តូចទាប​នៅ​ផែនដី​ដោយ​សេចក្ដីទៀងត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់ ព្រមទាំង​សម្លាប់​មនុស្ស​អាក្រក់​ដោយ​ខ្យល់ដង្ហើម​នៃ​បបូរមាត់​ផង​។


“មើល៍! អ្នកបម្រើ​របស់យើង​ដែល​យើង​ទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើស​របស់យើង ដែល​យើង​ពេញចិត្ត​។ យើង​បាន​ដាក់​វិញ្ញាណ​របស់យើង​លើ​គាត់ ហើយ​គាត់​នឹង​នាំមកនូវ​សេចក្ដីយុត្តិធម៌​ដល់​ប្រជាជាតិ​នានា​។


ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​ដែល​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​ស្ដាប់តាម​សំឡេង​របស់​បាវបម្រើ​ព្រះអង្គ​? ចូរឲ្យ​អ្នកដែល​ដើរ​ក្នុង​ភាពងងឹត ហើយ​គ្មាន​ពន្លឺ ទុកចិត្តលើ​ព្រះនាម​របស់​ព្រះយេហូវ៉ា ហើយ​ពឹងផ្អែក​លើ​ព្រះ​របស់ខ្លួន​ចុះ​!


ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​អណ្ដាត​របស់​អ្នកដែល​ទទួលការបង្រៀន ដើម្បីឲ្យ​ខ្ញុំ​ចេះ​ជួយ​មនុស្ស​ល្វើយ ដោយ​ពាក្យសម្ដី​។ ព្រះអង្គ​ដាស់​ខ្ញុំ​ឡើង ពីមួយព្រឹកទៅមួយព្រឹក គឺ​ព្រះអង្គ​ដាស់​ត្រចៀក​របស់​ខ្ញុំ ដើម្បីឲ្យ​ស្ដាប់ ដូចជា​អ្នកដែល​ទទួលការបង្រៀន​។


យើង​បាន​ដាក់​ពាក្យ​របស់យើង​នៅក្នុង​មាត់​របស់អ្នក ហើយ​បាន​គ្របបាំង​អ្នក​ដោយ​ម្លប់​នៃ​ដៃ​របស់យើង ដើម្បី​តាំង​ផ្ទៃមេឃ​ឡើង ហើយ​ចាក់គ្រឹះ​ផែនដី ព្រមទាំង​និយាយ​នឹង​ស៊ីយ៉ូន​ថា​: ‘អ្នក​ជា​ប្រជារាស្ត្រ​របស់យើង’”។


ព្រះយេស៊ូវ​ទ្រង់​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖“ព្រះ​បិតា​អើយ​!ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់ទូលបង្គំ​ទៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ”។ នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផុតដង្ហើម​ទៅ។


ចូរ​ទទួលយក​មួកសឹក​នៃ​សេចក្ដីសង្គ្រោះ និង​ដាវ​នៃ​ព្រះវិញ្ញាណ ដែល​ជា​ព្រះបន្ទូល​របស់​ព្រះ​។


ព្រះបន្ទូល​របស់​ព្រះ​មានជីវិតរស់ មានប្រសិទ្ធភាព ហើយ​មុត​ជាង​អស់ទាំង​ដាវ​មុខពីរ ទាំង​ចាក់ទម្លុះ​រហូតដល់​ទីខណ្ឌចែក​នៃ​ព្រលឹង និង​វិញ្ញាណ រហូតដល់​ទីខណ្ឌចែក​នៃ​សន្លាក់ និង​ខួរឆ្អឹង ព្រមទាំង​វិនិច្ឆ័យ​គំនិត និង​បំណង​នៃ​ចិត្ត​ផង​។


លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​របស់​លោក ហើយ​មាន​ដាវ​មុខពីរ​ដ៏មុត ចេញ​ពី​មាត់​របស់​លោក​; មុខ​លោក​ដូចជា​ព្រះអាទិត្យ​ដែល​បញ្ចេញពន្លឺ​ពេលពេញកម្ដៅ​។


មាន​ដាវ​មួយ​ដ៏មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ដើម្បី​ប្រហារ​ប្រជាជាតិ​នានា​។ ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក ព្រមទាំង​ជាន់​ទីបញ្ជាន់ផ្លែ​ទំពាំងបាយជូរ​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ពើកាម៉ុស​ថា​: ‘ព្រះអង្គ​ដែល​មាន​ដាវ​មុខពីរ​ដ៏មុត មានបន្ទូល​ដូច្នេះ​:


ដូច្នេះ ចូរ​កែប្រែចិត្ត បើមិនដូច្នោះទេ យើង​នឹង​មក​រក​អ្នក​ភ្លាម ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ពី​មាត់​របស់យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម