ព្រះអង្គមានបន្ទូលថា៖ “តើនរណាប្រាប់អ្នកថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបានហូបពីដើមឈើដែលយើងបានបង្គាប់អ្នកមិនឲ្យហូបពីវាឬ?”។
លោកុប្បត្តិ 3:17 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងអ័ដាមថា៖ “ដោយព្រោះអ្នកបានស្ដាប់តាមសំឡេងរបស់ប្រពន្ធអ្នក ហើយហូបពីដើមឈើដែលយើងបានបង្គាប់អ្នកថា: ‘កុំហូបពីវាឡើយ’ ដូច្នេះដីត្រូវបណ្ដាសាដោយសារតែអ្នកហើយ។ អ្នកនឹងហូបពីវាដោយការនឿយហត់ ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅអ័ដាមថា៖ «ដោយព្រោះអ្នកបានស្តាប់តាមពាក្យ ប្រពន្ធរបស់អ្នក ហើយបរិភោគផ្លែឈើ ដែលយើងបានហាមអ្នកថា "មិនត្រូវបរិភោគផ្លែឈើនោះឡើយ" នោះដីនឹងត្រូវបណ្ដាសាដោយសារអ្នក អ្នកនឹងរកស៊ីពីដីដោយនឿយហត់ អស់មួយជីវិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលមកលោកអដាំថា៖ «ដោយអ្នកបានស្ដាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ ដីនឹងត្រូវបណ្ដាសា ព្រោះតែអ្នក។ ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិតយ៉ាងវេទនា ជារៀងរាល់ថ្ងៃ អស់មួយជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ក៏មានបន្ទូលទៅអ័ដាមថា ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឲ្យស៊ីឡើយ នោះដីត្រូវបណ្តាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត អាល់គីតាប អុលឡោះមានបន្ទូលមកអាដាមថា៖ «ដោយអ្នកបានស្តាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ ដីនឹងត្រូវបណ្តាសា ព្រោះតែអ្នក។ ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិត យ៉ាងវេទនា ជារៀងរាល់ថ្ងៃអស់មួយជីវិត។ |
ព្រះអង្គមានបន្ទូលថា៖ “តើនរណាប្រាប់អ្នកថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបានហូបពីដើមឈើដែលយើងបានបង្គាប់អ្នកមិនឲ្យហូបពីវាឬ?”។
ដីនឹងធ្វើឲ្យគុម្ពបន្លា និងដើមបន្លាដុះឡើងសម្រាប់អ្នក; អ្នកត្រូវហូបតិណជាតិតាមទីវាល។
ស្ត្រីឃើញថាផ្លែរបស់ដើមឈើនោះល្អសម្រាប់ជាអាហារ ក៏ជាទីគាប់ដល់ភ្នែក ហើយឃើញថាដើមឈើនោះទាក់ទាញឲ្យចង់ទទួលប្រាជ្ញា នោះនាងក៏បេះផ្លែវា ហើយហូប ព្រមទាំងឲ្យទៅប្ដីរបស់នាងដែលនៅជាមួយនាង នោះគាត់ក៏ហូបដែរ។
ហើយដាក់ឈ្មោះកូននោះថាណូអេ ដោយនិយាយថា៖ “កូននេះនឹងផ្ដល់ភាពធូរស្បើយដល់យើងពីការងារដ៏ធ្ងន់របស់យើង និងពីការនឿយហត់នៃដៃរបស់យើង ដែលមកពីដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា”។
ព្រះយេហូវ៉ាទ្រង់ធុំក្លិនក្រអូបពិដោរ នោះព្រះយេហូវ៉ាមានបន្ទូលក្នុងព្រះហឫទ័យព្រះអង្គថា៖ “យើងនឹងមិនដាក់បណ្ដាសាដីដោយសារតែមនុស្សទៀតឡើយ ដ្បិតបំណងនៃចិត្តរបស់មនុស្សតែងតែអាក្រក់តាំងពីក្មេងមក ដូច្នេះយើងនឹងមិនសម្លាប់គ្រប់ទាំងអ្វីៗដែលមានជីវិតទៀត ដូចដែលយើងបានធ្វើនោះឡើយ។
ការដែលក្រោកឡើងពីព្រលឹម ការដែលក្រចូលគេង ការដែលហូបនំប៉័ងនៃការនឿយហត់ ជាការឥតប្រយោជន៍សម្រាប់អ្នករាល់គ្នា; ជាការពិត ព្រះអង្គប្រទានដំណេកដល់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
នៅពេលខ្ញុំបានបែរទៅមើលកិច្ចការទាំងអស់របស់ខ្ញុំដែលដៃរបស់ខ្ញុំបានធ្វើ និងការនឿយហត់ដែលខ្ញុំបានប្រឹងប្រែងធ្វើ នោះមើល៍! ការទាំងអស់សុទ្ធតែជាការឥតន័យ និងជាការដេញចាប់ខ្យល់ គឺគ្មានប្រយោជន៍នៅក្រោមថ្ងៃឡើយ។
ដោយហេតុនេះ ខ្ញុំបានស្អប់ជីវិត ពីព្រោះកិច្ចការដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គួរឲ្យព្រួយចិត្តសម្រាប់ខ្ញុំ។ ដ្បិតការទាំងអស់សុទ្ធតែជាការឥតន័យ និងជាការដេញចាប់ខ្យល់។
លើសពីនេះទៅទៀត អស់ទាំងថ្ងៃរបស់គេ គេហូបក្នុងភាពងងឹត ហើយមានទុក្ខព្រួយជាច្រើន ព្រមទាំងមានជំងឺ និងកំហឹងផង។
ក៏មានរាជឱង្ការនឹងគាត់ថា: ‘សម្លាញ់អើយ ម្ដេចក៏អ្នកចូលមកទីនេះដោយមិនស្លៀកសម្លៀកបំពាក់មង្គលការដូច្នេះ?’ ប៉ុន្តែគាត់គ្មានវាចាសោះ។
“ពេលនោះ ព្រះអង្គនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាមិនបានធ្វើដល់ម្នាក់ក្នុងចំណោមអ្នកតូចបំផុតទាំងនេះ អ្នករាល់គ្នាក៏មិនបានធ្វើដល់យើងដែរ’។
“ចៅហ្វាយនិយាយនឹងគាត់ថា: ‘បាវបម្រើដ៏អាក្រក់អើយ! យើងនឹងកាត់ទោសអ្នកតាមពាក្យសម្ដីរបស់អ្នក។ អ្នកបានដឹងថាយើងជាមនុស្សតឹងរ៉ឹង ដែលយកអ្វីដែលយើងមិនបានផ្ញើ ហើយច្រូតអ្វីដែលយើងមិនបានសាបព្រោះឬ?
ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងពិភពលោក អ្នករាល់គ្នាមានទុក្ខវេទនាមែន ប៉ុន្តែចូរក្លាហានឡើង! ខ្ញុំមានជ័យជម្នះលើពិភពលោកហើយ”៕
យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។
ប៉ុន្តែប្រសិនបើដីនោះបង្កើតតែគុម្ពបន្លា និងដើមបន្លាវិញ វាក៏គ្មានប្រយោជន៍អ្វីឡើយ ហើយរៀបនឹងត្រូវបណ្ដាសា។ នៅទីបំផុត វានឹងត្រូវបានដុតចោល។