Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:22 - ព្រះគម្ពីរខ្មែរសាកល

22 “ចៅហ្វាយ​និយាយ​នឹង​គាត់​ថា​: ‘បាវបម្រើ​ដ៏អាក្រក់​អើយ​! យើង​នឹង​កាត់ទោស​អ្នក​តាម​ពាក្យសម្ដី​របស់អ្នក​។ អ្នក​បាន​ដឹង​ថា​យើង​ជា​មនុស្ស​តឹងរ៉ឹង ដែល​យក​អ្វីដែល​យើង​មិន​បាន​ផ្ញើ ហើយ​ច្រូត​អ្វីដែល​យើង​មិន​បាន​សាបព្រោះ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 គាត់​ក៏​ប្រាប់​បាវបម្រើ​នោះ​ថា​ បាវបម្រើ​ដ៏​អាក្រក់​អើយ!​ ខ្ញុំ​នឹង​ជំនុំជម្រះ​អ្នក​ដោយសារ​សំដី​របស់​អ្នក​ បើ​អ្នក​ដឹង​ថា​ ខ្ញុំ​ជា​មនុស្ស​ម្នាក់​តឹង​រឹង​ ដក​យក​អ្វី​ដែល​មិន​បាន​ទុក​ ហើយ​ច្រូត​អ្វី​ដែល​មិន​បាន​សាប​ព្រោះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា "នែ៎​បាវ​បម្រើ​អាក្រក់! យើង​នឹង​ដាក់​ទោស​អ្នក តាម​សម្ដី​របស់​អ្នក។ ចុះ​បើអ្នក​ថា យើង​ជា​មនុស្ស​ប្រិត‌ប្រៀប ទាំង​ប្រមូល​យក​អ្វី​ដែល​យើង​មិន​បាន​ដាក់ ហើយ​ច្រូតអ្វី​ដែល​យើង​មិន​បាន​សាប​ព្រោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​បម្រើ​នោះ​ថា “នែ៎​អ្នក​បម្រើ​អាក្រក់! យើង​នឹង​កាត់​ទោស​អ្នក​ឲ្យ​ស្រប​តាម​ពាក្យ​សម្ដី​របស់​អ្នក។ អ្នក​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រិត‌ប្រៀង យើង​ប្រមូល​យក​អ្វីៗ​ដែល​មិន​មែន​ជា​របស់​យើង ហើយ​ច្រូត​យក​ផល​ពី​ស្រែ​ដែល​យើង​មិន​បាន​សាប​ព្រោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 នោះ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា បាវ​អាក្រក់​អើយ អញ​នឹង​ជំនុំ​ជំរះ​ឯង តាម​សំដី​ឯង ចុះ​បើ​ឯង​ដឹង​ថា អញ​ជា​មនុស្ស​ប្រិត‌ប្រៀប ទាំង​លើក​យក​របស់​ដែល​អញ​មិន​បាន​ដាក់ ហើយ​ច្រូត​ចំរូត​ដែល​អញ​មិន​បាន​សាប‌ព្រោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 គាត់​និយាយ​ទៅ​អ្នក​បម្រើ​នោះ​ថា “នែ៎​អ្នក​បម្រើ​អាក្រក់! យើង​នឹង​កាត់​ទោស​អ្នក ឲ្យ​ស្រប​តាម​ពាក្យ​សំដី​របស់​អ្នក។ អ្នក​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រិត‌ប្រៀង យើង​ប្រមូល​យក​អ្វីៗ​ដែល​មិន​មែន​ជា​របស់​យើង ហើយ​ច្រូត​យក​ផល​ពី​ស្រែ​ដែល​យើង​មិន​បាន​សាប​ព្រោះ

សូមមើលជំពូក ចម្លង




លូកា 19:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​នឹង​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ពាក្យសម្ដី​របស់អ្នក ហើយ​អ្នក​នឹង​ត្រូវបាន​ផ្ដន្ទាទោស​ក៏​ដោយ​ពាក្យសម្ដី​របស់អ្នក​ដែរ”។


ក៏​មានរាជឱង្ការ​នឹង​គាត់​ថា​: ‘សម្លាញ់​អើយ ម្ដេចក៏​អ្នក​ចូលមក​ទីនេះ​ដោយ​មិន​ស្លៀក​សម្លៀកបំពាក់​មង្គលការ​ដូច្នេះ​?’ ប៉ុន្តែ​គាត់​គ្មានវាចាសោះ​។


ខ្ញុំព្រះបាទ​ខ្លាច​ព្រះករុណា ពីព្រោះ​ទ្រង់​ជា​មនុស្ស​តឹងរ៉ឹង ទ្រង់​យក​អ្វីដែល​ទ្រង់​មិន​បាន​ផ្ញើ ហើយ​ច្រូត​អ្វីដែល​ទ្រង់​មិន​បាន​សាបព្រោះ’។


ចុះ​ម្ដេចក៏​អ្នក​មិន​បាន​ដាក់​ប្រាក់​របស់យើង​នៅ​ធនាគារ​? នោះ​ពេល​យើង​មកវិញ យើង​មុខជា​បាន​ប្រាក់របស់យើង​វិញ ព្រមទាំង​ការប្រាក់​ផង’។


យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម