Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 2:11 - ព្រះគម្ពីរខ្មែរសាកល

11 នៅពេល​ខ្ញុំ​បាន​បែរទៅមើល​កិច្ចការ​ទាំងអស់​របស់ខ្ញុំ​ដែល​ដៃ​របស់ខ្ញុំ​បាន​ធ្វើ និង​ការនឿយហត់​ដែល​ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើ នោះ​មើល៍! ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់ គឺ​គ្មាន​ប្រយោជន៍​នៅក្រោម​ថ្ងៃ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គ្រា​នោះ យើង​បាន​ត្រួត​មើល​គ្រប់​ទាំង​ការ​ដែល​ដៃ​យើង​បាន​ធ្វើ និង​ការ​នឿយ​ហត់​ដែល​យើង​បាន​ខំ​បង្កើត​នោះ ហើយ​មើល៍ សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ក៏​ឥត​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 បន្ទាប់​មក ខ្ញុំ​ពិចារណា​មើល​ស្នា‌ដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​ការ​នឿយ‌ហត់​របស់​ខ្ញុំ ដើម្បី​សម្រេច​កិច្ចការ​ទាំង​នេះ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ កិច្ចការ​ដែល​ធ្វើ​នៅ​លើ​ផែនដី គ្មាន​ប្រយោជន៍​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គ្រា​នោះ យើង​បាន​ត្រួត​មើល​គ្រប់​ទាំង​ការ​ដែល​ដៃ​យើង​បាន​ធ្វើ នឹង​ការ​នឿយ‌ហត់​ដែល​យើង​បាន​ខំ​បង្កើត​នោះ ហើយ​មើល សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ ឥត​មាន​ផល​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 បន្ទាប់​មក ខ្ញុំ​ពិចារណា​មើល​ស្នា‌ដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​ការ​នឿយ‌ហត់​របស់​ខ្ញុំ ដើម្បី​សម្រេច​កិច្ចការ​ទាំង​នេះ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ កិច្ចការ​ដែល​ធ្វើ​នៅ​លើ​ផែនដី គ្មាន​ប្រយោជន៍​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង




សាស្តា 2:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទត​ឃើញ​របស់សព្វសារពើ​ដែល​ព្រះអង្គ​បាន​បង្កើត នោះ​មើល៍! វា​ល្អ​ណាស់​។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីប្រាំមួយ​៕


សូម​នឹកចាំ​ថា​អាយុជីវិត​របស់​ទូលបង្គំ​ខ្លី​យ៉ាងណា​; ព្រះអង្គ​បាន​និម្មិតបង្កើត​មនុស្សលោក​ទាំងអស់​ជា​ការឥតប្រយោជន៍​យ៉ាងណាហ្ន៎​!


ខ្ញុំ​បាន​ឃើញ​កិច្ចការ​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​។


រួច​ខ្ញុំ​ដាក់ចិត្ត​ដើម្បី​ស្គាល់​ប្រាជ្ញា និង​ដើម្បី​ស្គាល់​ភាពចម្កួត និង​ភាពល្ងង់ នោះ​ខ្ញុំ​បាន​យល់ឃើញ​ថា នេះ​ក៏​ជា​ការដេញចាប់​ខ្យល់​ដែរ​។


តើ​មនុស្ស​បាន​ប្រយោជន៍​អ្វី​ពី​អស់ទាំង​ការនឿយហត់​របស់ខ្លួន ដែល​គេ​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ​?


តើ​អ្នក​ធ្វើការ​បាន​ប្រយោជន៍​អ្វី​ពី​ការប្រឹងប្រែងធ្វើការ​របស់ខ្លួន​?


អ្នកណា​ដែល​ស្រឡាញ់​ប្រាក់ មិន​ស្កប់ចិត្ត​នឹង​ប្រាក់​ឡើយ ហើយ​អ្នកណា​ដែល​ស្រឡាញ់​ភាពស្ដុកស្ដម្ភ ក៏​មិន​ស្កប់ចិត្ត​នឹង​ចំណូល​ដែរ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​!


នេះ​ក៏​ជា​ការអាក្រក់​គួរឲ្យឈឺចិត្ត​ដែរ គឺ​ដូចដែល​គេ​បាន​មក​យ៉ាងណា គេ​នឹង​ទៅវិញ​យ៉ាងនោះដែរ​; ការដែល​គេ​ប្រឹងប្រែងធ្វើការ​សម្រាប់​ខ្យល់ តើ​មាន​ប្រយោជន៍​អ្វី​ដល់​គេ​?


តាមពិត ការគោរពព្រះ​ដោយ​ចិត្តស្កប់ស្កល់ ជា​ការបានកម្រៃ​ដ៏ធំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម