Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 2:17 - ព្រះគម្ពីរខ្មែរសាកល

17 ដោយហេតុនេះ ខ្ញុំ​បាន​ស្អប់​ជីវិត ពីព្រោះ​កិច្ចការ​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គួរឲ្យព្រួយចិត្ត​សម្រាប់​ខ្ញុំ​។ ដ្បិត​ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ហេតុ​នោះ យើង​បាន​ស្អប់​ជីវិត ពី​ព្រោះ​ការ​ដែល​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ជា​ការ​លំបាក​ដល់​យើង ដ្បិត​ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចូល​ចិត្ត​ជីវិត​ទេ ហើយ​ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​អាក្រក់ ព្រោះ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហេតុ​នោះយើង​បាន​ស្អប់​ជីវិត ពី​ព្រោះ​ការ​ដែល​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ជា​ការ​លំបាក​ដល់​យើង ដ្បិត​ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ជា​អសារ​ឥត​ការ​ទទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចូល​ចិត្ត​ជីវិត​ទេ ហើយ​ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​អាក្រក់ ព្រោះ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

សូមមើលជំពូក ចម្លង




សាស្តា 2:17
20 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​នឹកចាំ​ថា​អាយុជីវិត​របស់​ទូលបង្គំ​ខ្លី​យ៉ាងណា​; ព្រះអង្គ​បាន​និម្មិតបង្កើត​មនុស្សលោក​ទាំងអស់​ជា​ការឥតប្រយោជន៍​យ៉ាងណាហ្ន៎​!


ខ្ញុំ​បាន​ឃើញ​កិច្ចការ​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​។


រួច​ខ្ញុំ​ដាក់ចិត្ត​ដើម្បី​ស្គាល់​ប្រាជ្ញា និង​ដើម្បី​ស្គាល់​ភាពចម្កួត និង​ភាពល្ងង់ នោះ​ខ្ញុំ​បាន​យល់ឃើញ​ថា នេះ​ក៏​ជា​ការដេញចាប់​ខ្យល់​ដែរ​។


នៅពេល​ខ្ញុំ​បាន​បែរទៅមើល​កិច្ចការ​ទាំងអស់​របស់ខ្ញុំ​ដែល​ដៃ​របស់ខ្ញុំ​បាន​ធ្វើ និង​ការនឿយហត់​ដែល​ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើ នោះ​មើល៍! ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់ គឺ​គ្មាន​ប្រយោជន៍​នៅក្រោម​ថ្ងៃ​ឡើយ​។


នៅចុងបញ្ចប់ តើ​មនុស្ស​ម្នាក់​បាន​អ្វី​ពី​អស់ទាំង​ការនឿយហត់​របស់ខ្លួន និង​ពី​ចិត្ត​ព្យាយាម​របស់ខ្លួន ដែល​គេ​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ​?


មួយវិញទៀត ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ​ថា នៅ​កន្លែង​កាត់ក្ដី​មាន​សេចក្ដីអាក្រក់​នៅ​ទីនោះ ហើយ​នៅ​កន្លែង​នៃ​សេចក្ដីយុត្តិធម៌​ក៏​មាន​សេចក្ដីអាក្រក់​នៅ​ទីនោះ​ដែរ​។


ដោយហេតុនេះ ខ្ញុំ​សូម​លើកសរសើរ​មនុស្ស​ស្លាប់​ដែល​បាន​ស្លាប់​ទៅហើយ ជាជាង​មនុស្ស​រស់​ដែល​នៅរស់​នៅឡើយ​;


ក៏ប៉ុន្តែ ប្រសើរ​ជាង​ពួកគេ​ទាំង​ពីរ គឺ​អ្នកដែល​មិនទាន់​មាននៅ ដែល​មិនទាន់​ឃើញ​កិច្ចការ​ដ៏អាក្រក់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ​នៅឡើយ​។


អ្វីដែល​ភ្នែក​មើលឃើញ ប្រសើរ​ជាង​ចិត្ត​ដែល​ស្រមើស្រមៃ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម