Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:12 - ព្រះគម្ពីរខ្មែរសាកល

12 ក៏​មានរាជឱង្ការ​នឹង​គាត់​ថា​: ‘សម្លាញ់​អើយ ម្ដេចក៏​អ្នក​ចូលមក​ទីនេះ​ដោយ​មិន​ស្លៀក​សម្លៀកបំពាក់​មង្គលការ​ដូច្នេះ​?’ ប៉ុន្តែ​គាត់​គ្មានវាចាសោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ស្ដេច​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា​ សម្លាញ់​អើយ‍!​ ដូច​ម្ដេច​បាន​ជា​អ្នក​ចូល​មក​ទី​នេះ​ ដោយ​គ្មាន​សម្លៀក​បំពាក់​សម្រាប់​ពិធី​មង្គលការ​ដូច្នេះ?​ តែ​បុរស​នោះ​មិន​ចេញ​ស្ដី​សោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា "សម្លាញ់​អើយ! ម្តេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ដោយ​មិន​ស្លៀក​ពាក់​សម្លៀក‌បំពាក់​សម្រាប់​ពិធី​មង្គលការ​ដូច្នេះ?" បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះរាជា​ក៏​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា “សម្លាញ់​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​មក​ទី​នេះ ដោយ​មិន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​មង្គល‌ការ​ដូច្នេះ” បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ក៏​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា សំឡាញ់​អើយ ដូច​ម្តេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ឥត​ពាក់​អាវ​ផាយ​ដូច្នេះ អ្នក​នោះ​រក​ឆ្លើយ​អ្វី​មិន​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ស្តេច​ក៏​និយាយ​ទៅ​អ្នក​នោះ​ថា “សម្លាញ់​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​មក​ទី​នេះ ដោយ​មិន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​មង្គល‌ការ​ដូច្នេះ” បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទៀងត្រង់​ឃើញ​ដូច្នេះ ក៏​អរសប្បាយ រីឯ​អស់ទាំង​មនុស្សទុច្ចរិត​ក៏​បិទ​មាត់​។


“រីឯ​ម្ចាស់ចម្ការ​តប​នឹង​ម្នាក់​ក្នុង​ពួកគេ​ថា​: ‘សម្លាញ់​អើយ ខ្ញុំ​មិន​បាន​ឆបោក​អ្នក​ទេ​។ តើ​អ្នក​មិន​បាន​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ក្នុងតម្លៃ​មួយ​ឌេណារី​ទេ​ឬ​?


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“សម្លាញ់​អើយ អ្នក​មក​ដើម្បី​អ្វី​?”។ ពេលនោះ ពួកគេ​ក៏​ចូលមកជិត លូក​ដៃ​ចាប់​ព្រះយេស៊ូវ​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា លុះត្រាតែ​សេចក្ដីសុចរិត​របស់អ្នករាល់គ្នា លើស​ជាង​សេចក្ដីសុចរិត​របស់​ពួកគ្រូវិន័យ និងពួកផារិស៊ី ពុំនោះទេ អ្នករាល់គ្នា​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​មិន​បាន​សោះឡើយ​។


យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។


ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


ដ្បិត​អ្នក​ដឹង​ថា មនុស្សបែបនេះ​បាន​ខូចសីលធម៌ និង​ប្រព្រឹត្តបាប ទាំង​ផ្ដន្ទាទោសខ្លួនឯង​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម