Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 8:21 - ព្រះគម្ពីរខ្មែរសាកល

21 ព្រះយេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ក្រអូបពិដោរ នោះ​ព្រះយេហូវ៉ា​មានបន្ទូល​ក្នុង​ព្រះហឫទ័យ​ព្រះអង្គ​ថា​៖ “យើង​នឹង​មិន​ដាក់បណ្ដាសា​ដី​ដោយសារតែ​មនុស្ស​ទៀត​ឡើយ ដ្បិត​បំណង​នៃ​ចិត្ត​របស់​មនុស្ស​តែងតែ​អាក្រក់​តាំងពី​ក្មេង​មក ដូច្នេះ​យើង​នឹង​មិន​សម្លាប់​គ្រប់ទាំង​អ្វីៗដែលមានជីវិត​ទៀត ដូចដែល​យើង​បាន​ធ្វើ​នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 កាល​ព្រះ‌យេហូវ៉ា​ធុំ​ក្លិន​ឈ្ងុយ ព្រះ‌អង្គ​សម្រេច​ក្នុង​ព្រះ‌ហឫ‌ទ័យ​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដា‌សា​ដី ព្រោះ​តែ​មនុស្ស​ទៀត​ទេ ដ្បិត​គំនិត​ក្នុង​ចិត្ត​មនុស្ស​អាក្រក់​តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​ជីវិត​ទាំង‌ឡាយ ដូច​យើង​បាន​ធ្វើ​មក​ហើយ​នោះ​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ក្លិន​ដ៏​ឈ្ងុយ‌ឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លម្អៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ព្រះ‌យេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ឈ្ងុយ រួច​ទ្រង់​សំរេច​ក្នុង​ព្រះ‌ហឫទ័យ​ថា អញ​នឹង​មិន​ដាក់​បណ្តាសា​ដី ដោយ​ព្រោះ​មនុស្ស​ទៀត​ទេ ពី​ព្រោះ​គំនិត​ក្នុង​ចិត្ត​មនុស្ស នោះ​អាក្រក់​តាំង​តែ​ពី​ក្មេង​មក អញ​ក៏​មិន​ធ្វើ​ទោស​ដល់​ជីវិត​ទាំង‌ឡាយ ដូច​ជា​អញ​ទើប​នឹង​ធ្វើ​នោះ​ទៀត​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ក្លិន​ដ៏​ឈ្ងុយ​ឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្តាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លំអៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 8:21
50 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មានបន្ទូល​នឹង​អ័ដាម​ថា​៖ “ដោយព្រោះ​អ្នក​បាន​ស្ដាប់តាម​សំឡេង​របស់​ប្រពន្ធ​អ្នក ហើយ​ហូប​ពី​ដើមឈើ​ដែល​យើង​បាន​បង្គាប់​អ្នក​ថា​: ‘កុំ​ហូប​ពី​វា​ឡើយ’ ដូច្នេះ​ដី​ត្រូវបណ្ដាសា​ដោយសារតែ​អ្នក​ហើយ​។ អ្នក​នឹង​ហូប​ពី​វា​ដោយ​ការនឿយហត់ ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់អ្នក​។


កាលណា​អ្នក​ភ្ជួររាស់​ដី វា​នឹង​លែង​ផ្ដល់​ភោគផល​របស់វា​ដល់​អ្នក​ទៀត​ហើយ​។ អ្នក​នឹង​ទៅជា​ជន​ដើរសាត់អណ្ដែត និង​ជា​ជន​ពនេចរ​នៅលើ​ផែនដី”។


ហើយ​ដាក់ឈ្មោះ​កូននោះ​ថា​ណូអេ ដោយ​និយាយថា​៖ “កូននេះ​នឹង​ផ្ដល់ភាពធូរស្បើយ​ដល់​យើង​ពី​ការងារដ៏ធ្ងន់​របស់យើង និង​ពី​ការនឿយហត់​នៃ​ដៃ​របស់យើង ដែល​មកពី​ដី​ដែល​ព្រះយេហូវ៉ា​បាន​ដាក់បណ្ដាសា”។


ព្រះ​មានបន្ទូល​នឹង​ណូអេ​ថា​៖ “ចុងបញ្ចប់​នៃ​មនុស្ស​ទាំងអស់​មក​នៅចំពោះ​យើង​ហើយ ដ្បិត​ផែនដី​ពោរពេញ​ទៅដោយ​អំពើហិង្សា​ដោយសារតែ​វត្តមាន​របស់ពួកគេ ដូច្នេះ មើល៍! យើង​នឹង​បំផ្លាញ​ពួកគេ​ជាមួយ​ផែនដី​។


“មើល៍! យើង​នឹង​នាំ​ទឹកជំនន់​មក​លើ​ផែនដី ដើម្បី​បំផ្លាញ​អ្វីៗ​ទាំងអស់​ដែល​មាន​រូបសាច់ ដែល​មាន​ដង្ហើម​ជីវិត នៅ​ក្រោមមេឃ​។ របស់សព្វសារពើ​ដែល​នៅលើ​ផែនដី​នឹង​ដាច់ដង្ហើម​។


ព្រះយេហូវ៉ា​ទត​ឃើញ​ថា​ការអាក្រក់​របស់​មនុស្ស​មាន​ច្រើន​នៅលើ​ផែនដី ហើយ​គ្រប់ទាំង​បំណង​នៃ​គំនិត​ក្នុង​ចិត្ត​គេ​សុទ្ធតែ​អាក្រក់​វាល់ព្រឹកវាល់ល្ងាច​។


ដូច្នេះ ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “យើង​នឹង​លុប​មនុស្ស​ដែល​យើង​បាន​និម្មិតបង្កើត ចេញ​ពី​ផ្ទៃ​ផែនដី គឺ​ចាប់ពី​មនុស្ស រហូតដល់​សត្វស្រុក សត្វលូនវារ និង​បក្សាបក្សីនៅលើអាកាស ដ្បិត​យើង​ស្ដាយ​ដែល​បាន​បង្កើត​ពួកគេ”។


មើល៍! ទូលបង្គំ​បាន​កើតមក​ក្នុង​សេចក្ដីទុច្ចរិត ហើយ​ម្ដាយ​របស់ទូលបង្គំ​មានទម្ងន់​ទូលបង្គំ ក្នុង​បាប​។


មនុស្ស​អាក្រក់​បាក់បែក​ចេញពីព្រះ​តាំងពី​ផ្ទៃម្ដាយ អ្នកដែល​និយាយ​ភូតភរ​វង្វេងបាត់​តាំងពី​ផ្ទៃម្ដាយ​។


ពិស​របស់ពួកគេ​ដូច​ពិស​របស់​ពស់ ពួកគេ​ខ្ទប់​ត្រចៀក​របស់ខ្លួន​ដូច​ពស់វែក​ថ្លង់


តើ​នរណា​អាច​និយាយ​បាន​ថា​៖ “ខ្ញុំ​បាន​រក្សា​ចិត្ត​របស់ខ្ញុំ​ឲ្យបរិសុទ្ធ ខ្ញុំ​បាន​ជ្រះស្អាត​ពី​បាប​របស់ខ្ញុំ​ហើយ”?


តាមពិត គ្មាន​មនុស្ស​សុចរិត​នៅលើ​ផែនដី ដែល​ធ្វើ​ការ​ល្អ ហើយ​មិន​ប្រព្រឹត្តបាប​នោះ​ឡើយ​។


ឥឡូវនេះ ចូរ​ឈរឡើង​ដោយ​វេទមន្ត និង​មន្តអាគម​ជាច្រើន​របស់អ្នក ដែល​អ្នក​បាន​ប្រព្រឹត្តយ៉ាងនឿយហត់​តាំងពី​យុវវ័យ​របស់អ្នក​ចុះ​! ប្រហែលជា​អ្នក​អាច​ទទួលប្រយោជន៍ ប្រហែលជា​អ្នក​អាច​ធ្វើឲ្យតក់ស្លុត​ទេដឹង​!


ពួក​អ្នកដែល​បាន​ធ្វើការនឿយហត់​ជាមួយអ្នក និង​ពួកអ្នកដែល​បាន​ធ្វើជំនួញ​ជាមួយ​អ្នក​តាំងពី​យុវវ័យ​របស់អ្នក ក៏​នឹង​បានជា​យ៉ាងនោះ​ដល់​អ្នក​ដែរ​; ពួកគេ​នឹង​ដើរសាត់អណ្ដែត​តាម​ផ្លូវ​របស់ពួកគេ​រៀងៗខ្លួន គ្មានអ្នកណា​សង្គ្រោះ​អ្នក​ឡើយ”៕


មែនហើយ អ្នក​មិនដែល​ឮ​ទេ មែនហើយ អ្នក​មិនដែល​ដឹង​ផង មែនហើយ តាំងពីដើម​ត្រចៀក​របស់អ្នក​មិនទាន់​បាន​បើក​នៅឡើយ​។ ដ្បិត​យើង​បាន​ដឹង​ថា​អ្នក​នឹង​ក្បត់ទាំងស្រុង ក៏​ដឹង​ថា​អ្នក​ត្រូវបាន​ហៅថា​មនុស្ស​បំពាន​តាំងពី​ផ្ទៃម្ដាយ​។


យើង​ទាំងអស់គ្នា​បាន​វង្វេង​ដូច​ចៀម ម្នាក់ៗ​បាន​បែរចេញ​ទៅតាម​ផ្លូវ​រៀងៗខ្លួន ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​ទម្លាក់​សេចក្ដីទុច្ចរិត​របស់យើង​ទាំងអស់គ្នា​ទៅលើ​លោក​។


មើល៍! មាន​សរសេរ​ទុក​នៅចំពោះ​យើង​ថា យើង​នឹង​មិន​នៅស្ងៀម​ឡើយ យើង​នឹង​តបសង​ជាប្រាកដ គឺ​យើង​នឹង​តបសង​ទៅលើ​ទ្រូង​របស់ពួកគេ


ដ្បិត​គំនិត​អាក្រក់​ចេញមក​ពី​ចិត្ត ដូចជា​ការកាប់សម្លាប់ ការផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើបន្ទាល់ភូតភរ និង​ការមួលបង្កាច់​។


អ្វី​ដែល​កើតមក​ពី​សាច់ឈាម គឺជា​សាច់ឈាម ហើយ​អ្វី​ដែល​កើតមក​ពី​ព្រះវិញ្ញាណ គឺជា​វិញ្ញាណ​។


ដូច្នេះ មនុស្ស​ស្គាល់​ព្រះ​ហើយ ប៉ុន្តែ​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់ព្រះអង្គ​ឲ្យសមជា​ព្រះ ហើយក៏មិន​អរព្រះគុណ​ដល់ព្រះអង្គ​ដែរ ផ្ទុយទៅវិញ ពួកគេ​ទៅជាឥតបានការ​ក្នុង​គំនិត ហើយ​ចិត្ត​ល្ងីល្ងើ​របស់​ពួកគេ​ទៅជាងងឹត​។


ដ្បិត​មនុស្ស​គ្រប់គ្នា​បាន​ប្រព្រឹត្តបាប ហើយ​ខ្វះមិនដល់​សិរីរុងរឿង​របស់​ព្រះ


ដ្បិត​យើង​ជា​ក្លិនពិដោរ​របស់​ព្រះ​គ្រីស្ទ​ដល់​ព្រះ ក្នុងចំណោម​អ្នក​ដែល​កំពុង​បាន​សង្គ្រោះ និង​ក្នុងចំណោម​អ្នក​ដែល​កំពុង​វិនាស​;


ព្រមទាំង​ដើរ​ក្នុង​សេចក្ដីស្រឡាញ់​ចុះ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង​ដែរ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​យើង​ទុកជា​តង្វាយ និង​យញ្ញបូជា ដើម្បី​ជា​ក្លិនក្រអូបពិដោរ​ដល់​ព្រះ​។


សព្វថ្ងៃនេះ ខ្ញុំ​មាន​គ្រប់គ្រាន់​ទាំងអស់ ហើយ​មានសម្បូរហូរហៀរ​ទៀតផង​។ ខ្ញុំ​បាន​ទទួល​គ្រប់គ្រាន់​ហើយ ដោយ​បាន​ទទួល​ពី​អេប៉ាប្រូឌីត​នូវ​អ្វីៗ​ដែល​មកពី​អ្នករាល់គ្នា​។ របស់ទាំងនោះជា​ក្លិនក្រអូបពិដោរ ជា​យញ្ញបូជា​នៃ​ការសន្ដោស និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។


យើង​ដឹង​ហើយ​ថា យើង​ជារបស់​ព្រះ រីឯ​ពិភពលោក​ទាំងមូល​ចុះចូល​នៅក្រោម​មេអាក្រក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម