Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 3:18 - ព្រះគម្ពីរខ្មែរសាកល

18 ដី​នឹង​ធ្វើឲ្យ​គុម្ពបន្លា និង​ដើមបន្លា​ដុះឡើង​សម្រាប់​អ្នក​; អ្នក​ត្រូវ​ហូប​តិណជាតិ​តាម​ទីវាល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បរិ‌ភោគ​តិណ‌ជាតិ​ទាំង​ឡាយ ដែល​ដុះ​នៅ​តាម​ទី​វាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ ហើយ​អ្នក​នឹង​បរិភោគ​តិណ‌ជាតិ​ទាំង‌ឡាយ ដែល​ដុះ​នៅ​តាម​ទី​វាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដី​នឹង​ដុះ​ជា​បន្លា ហើយ​នឹង​អញ្ចាញ​ឲ្យ​ឯង ឯង​ត្រូវ​ស៊ី​អស់​ទាំង​តិណ‌ជាតិ​ដែល​ដុះ​នៅ​ស្រែ​ចំការ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ ហើយ​អ្នក​នឹង​បរិភោគ​តិណ‌ជាតិ​ទាំង​ឡាយ ដែល​ដុះ​នៅ​តាម​ទី​វាល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 3:18
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មានបន្ទូល​នឹង​អ័ដាម​ថា​៖ “ដោយព្រោះ​អ្នក​បាន​ស្ដាប់តាម​សំឡេង​របស់​ប្រពន្ធ​អ្នក ហើយ​ហូប​ពី​ដើមឈើ​ដែល​យើង​បាន​បង្គាប់​អ្នក​ថា​: ‘កុំ​ហូប​ពី​វា​ឡើយ’ ដូច្នេះ​ដី​ត្រូវបណ្ដាសា​ដោយសារតែ​អ្នក​ហើយ​។ អ្នក​នឹង​ហូប​ពី​វា​ដោយ​ការនឿយហត់ ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់អ្នក​។


អ្នក​ត្រូវ​ហូប​អាហារ​ដោយ​បែកញើសមុខ រហូតដល់​អ្នក​ត្រឡប់​ជា​ដី​វិញ ពីព្រោះ​អ្នក​ត្រូវបាន​យក​ចេញពី​ដី​មក​។ ដ្បិត​អ្នក​ជា​ធូលីដី ដូច្នេះ​អ្នក​នឹង​ត្រឡប់​ជា​ធូលីដី​វិញ”។


ព្រះអង្គ​គ្របដណ្ដប់​អង្គទ្រង់​ដោយ​ពន្លឺ ដូច​សម្លៀកបំពាក់ ហើយ​លាត​ផ្ទៃមេឃ​ដូច​វាំងនន​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​មនុស្ស​ត្រឡប់​ទៅជា​ធូលីដី​វិញ ហើយ​មានបន្ទូលថា​៖ “មនុស្សលោក​អើយ ចូរ​ត្រឡប់ទៅវិញ​ទៅ​!”។


មាន​បន្លា និង​អន្ទាក់​នៅក្នុង​ផ្លូវ​របស់​មនុស្ស​វៀចវេរ អ្នកដែល​ការពារ​ព្រលឹង​របស់ខ្លួន នឹង​ចេញឆ្ងាយ​ពី​ផ្លូវនោះ​។


នោះ​មើល៍! មាន​គុម្ពបន្លា​ដុះឡើង​ពាសពេញ ដើមកន្ទេចអាល​ក៏​គ្របដណ្ដប់​ផ្ទៃដី ហើយ​របង​ថ្ម​ក៏​រលំ​ដែរ​។


ចំពោះ​ទឹកដី​របស់​ប្រជាជន​ខ្ញុំ​ដែល​មាន​ដុះ​បន្លា និង​អញ្ចាញ មែនហើយ ចំពោះ​អស់ទាំង​ផ្ទះ​នៃ​សេចក្ដីរីករាយ​នៅ​ទីក្រុង​ដ៏រីករាយ​ផង​!


យើង​នឹង​ធ្វើឲ្យ​វា​ហិនហោច​។ វា​នឹង​មិន​ត្រូវបាន​លួសកាត់ ក៏​មិន​ត្រូវបាន​ជ្រួយដី​ដែរ នោះ​អញ្ចាញ និង​បន្លា​នឹង​ដុះឡើង ហើយ​យើង​នឹង​បង្គាប់​ពពក​មិនឲ្យ​បង្អុរ​ភ្លៀង​លើ​ចម្ការនោះ​ឡើយ​។


នៅ​ថ្ងៃ​នោះ កន្លែង​ទាំងអស់​ដែល​ធ្លាប់​មាន​ដើមទំពាំងបាយជូរ​មួយពាន់​ដើម ដែល​មានតម្លៃ​ជា​កាក់ប្រាក់​មួយពាន់ នឹង​ត្រឡប់ជា​អញ្ចាញ និង​បន្លា​វិញ​។


គេ​នឹង​ចូលទៅ​ទីនោះ ដោយ​កាន់​ព្រួញ និង​ធ្នូ ពីព្រោះ​ទឹកដី​ទាំងមូល​មាន​សុទ្ធតែ​អញ្ចាញ និង​បន្លា​។


គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​ក្នុង​គុម្ពបន្លា មែកបន្លា​ក៏​លូតលាស់ ហើយ​រួបរឹត​វា​។


ទោះបីជា​មាន​ម្នាក់​ជឿ​ថា​ហូប​អ្វី​ក៏​បាន ក៏ប៉ុន្តែ​អ្នក​ខ្សោយ​ហូប​តែ​បន្លែ​ប៉ុណ្ណោះ​។


ប៉ុន្តែ​ប្រសិនបើ​ដីនោះ​បង្កើត​តែ​គុម្ពបន្លា និង​ដើមបន្លា​វិញ វាក៏​គ្មានប្រយោជន៍អ្វីឡើយ ហើយ​រៀបនឹង​ត្រូវ​បណ្ដាសា​។ នៅទីបំផុត វា​នឹងត្រូវបាន​ដុតចោល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម