Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 3:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ័ដាម​ថា៖ «ដោយ​ព្រោះ​អ្នក​បាន​ស្តាប់​តាម​ពាក្យ ប្រពន្ធ​របស់​អ្នក ហើយ​បរិ‌ភោគ​ផ្លែ​ឈើ ដែល​យើង​បាន​ហាម​អ្នក​ថា "មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​នោះ​ឡើយ" នោះ​ដី​នឹង​ត្រូវ​បណ្ដា‌សា​ដោយ​សារ​អ្នក អ្នក​នឹង​រកស៊ី​ពី​ដី​ដោយ​នឿយ‌ហត់ អស់​មួយ​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ព្រះអង្គ​មានបន្ទូល​នឹង​អ័ដាម​ថា​៖ “ដោយព្រោះ​អ្នក​បាន​ស្ដាប់តាម​សំឡេង​របស់​ប្រពន្ធ​អ្នក ហើយ​ហូប​ពី​ដើមឈើ​ដែល​យើង​បាន​បង្គាប់​អ្នក​ថា​: ‘កុំ​ហូប​ពី​វា​ឡើយ’ ដូច្នេះ​ដី​ត្រូវបណ្ដាសា​ដោយសារតែ​អ្នក​ហើយ​។ អ្នក​នឹង​ហូប​ពី​វា​ដោយ​ការនឿយហត់ ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​អដាំ​ថា៖ «ដោយ​អ្នក​បាន​ស្ដាប់​តាម​ពាក្យ​ប្រពន្ធ ហើយ​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម‌ប្រាម​នោះ ដី​នឹង​ត្រូវ​បណ្ដាសា ព្រោះ​តែ​អ្នក។ ដូច្នេះ អ្នក​នឹង​កាប់​គាស់​ដី​ចិញ្ចឹម​ជីវិត​យ៉ាង​វេទនា ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ័ដាម​ថា ដោយ​ព្រោះ​ឯង​បាន​ស្តាប់​តាម​ប្រពន្ធ​ឯង ហើយ​ស៊ី​ផ្លែ​ឈើ​នោះ ដែល​អញ​បាន​ហាម​មិន​ឲ្យ​ស៊ី​ឡើយ នោះ​ដី​ត្រូវ​បណ្តាសា​ដោយ​ព្រោះ​ឯង ឯង​ត្រូវ​រក​ស៊ី​ពី​ដី​ដោយ​នឿយ‌ហត់​អស់​១​ជីវិត

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អុលឡោះ​មាន​បន្ទូល​មក​អាដាម​ថា៖ «ដោយ​អ្នក​បាន​ស្តាប់​តាម​ពាក្យ​ប្រពន្ធ ហើយ​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​ប្រាម​នោះ ដី​នឹង​ត្រូវ​បណ្តាសា ព្រោះ​តែ​អ្នក។ ដូច្នេះ អ្នក​នឹង​កាប់​គាស់​ដី​ចិញ្ចឹម​ជីវិត យ៉ាង​វេទនា ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 3:17
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​ណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បាន​បរិ‌ភោគ​ផ្លែ​ឈើ​ដែល​យើង​បាន​ហាមមិន​ឲ្យ​បរិភោគ​នោះ​ឬ?»។


ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បរិ‌ភោគ​តិណ‌ជាតិ​ទាំង​ឡាយ ដែល​ដុះ​នៅ​តាម​ទី​វាល។


ដូច្នេះ ពេល​ស្ត្រី​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិ‌ភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ថា ដើម​ឈើ​នោះគួរ​ឲ្យចង់​បាន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា នាង​ក៏​បេះ​ផ្លែ​ឈើ​នោះ​មក​បរិ‌ភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្តីដែល​នៅ​ជា‌មួយ ហើយ​ប្តី​ក៏​បរិ‌ភោគ​ដែរ។


លោក​ដាក់​ឈ្មោះ​កូននោះ​ថា "ណូ‌អេ" ដោយ​ពោល​ថា៖ «កូន​នេះ​នឹង​ជួយ​សម្រាលទុក្ខ​លំបាក​របស់​យើង ដែល​យើង​ធ្វើ​យ៉ាង​នឿយ‌ហត់​ដោយ​ដៃ ព្រោះ​តែ​ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​បណ្ដា‌សា»។


កាល​ព្រះ‌យេហូវ៉ា​ធុំ​ក្លិន​ឈ្ងុយ ព្រះ‌អង្គ​សម្រេច​ក្នុង​ព្រះ‌ហឫ‌ទ័យ​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដា‌សា​ដី ព្រោះ​តែ​មនុស្ស​ទៀត​ទេ ដ្បិត​គំនិត​ក្នុង​ចិត្ត​មនុស្ស​អាក្រក់​តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​ជីវិត​ទាំង‌ឡាយ ដូច​យើង​បាន​ធ្វើ​មក​ហើយ​នោះ​ទៀត​ទេ។


មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជា‌និច្ច


តើ​ប៉ុន្មាន​ដង​ហើយ ដែល​ចង្កៀង​របស់​មនុស្ស​អាក្រក់​រលត់? តើ​ប៉ុន្មាន​ដង​ហើយ ដែល​មាន​សេចក្ដី​លំបាក​កើត​ដល់​គេ? តើ​ប៉ុន្មាន​ដង​ហើយ ដែល​ព្រះ​ចែក​សេចក្ដី​វេទនា ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ?


ការ​ដែល​អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ហើយ​ក្រ​ចូល​ដេក​នៅ​ពេល​យប់ ព្រម​ទាំង​ខំ​ប្រឹង​រក​ស៊ីចិញ្ចឹម​ជីវិត​យ៉ាង​ពិបាក នោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិតព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន‌ភ្ងា របស់​ព្រះ‌អង្គបាន​ដេក​លក់ ។


គ្រា​នោះ យើង​បាន​ត្រួត​មើល​គ្រប់​ទាំង​ការ​ដែល​ដៃ​យើង​បាន​ធ្វើ និង​ការ​នឿយ​ហត់​ដែល​យើង​បាន​ខំ​បង្កើត​នោះ ហើយ​មើល៍ សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ក៏​ឥត​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ។


ហេតុ​នោះ យើង​បាន​ស្អប់​ជីវិត ពី​ព្រោះ​ការ​ដែល​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ជា​ការ​លំបាក​ដល់​យើង ដ្បិត​ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។


គ្រប់​មួយ​ជីវិត ត្រូវ​រោយ‌រៀវ​ទៅ​ក្នុង​សេចក្ដី​ងងឹត ក៏​កើត​មាន​ទុក្ខ​ព្រួយ​ច្រើន ព្រម​ទាំង​មាន​ជំងឺ​បៀត‌បៀន និង​ក្រហល់‌ក្រហាយ​ចិត្ត​ផង។


ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា "សម្លាញ់​អើយ! ម្តេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ដោយ​មិន​ស្លៀក​ពាក់​សម្លៀក‌បំពាក់​សម្រាប់​ពិធី​មង្គលការ​ដូច្នេះ?" បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។


ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា "ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពេល​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ចំណោម​អ្នក​ទាំង​នេះ នោះ​អ្នក​រាល់​គ្នា​ក៏​មិន​បាន​ធ្វើ​ដល់​យើង​ដែរ"។


ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា "នែ៎​បាវ​បម្រើ​អាក្រក់! យើង​នឹង​ដាក់​ទោស​អ្នក តាម​សម្ដី​របស់​អ្នក។ ចុះ​បើអ្នក​ថា យើង​ជា​មនុស្ស​ប្រិត‌ប្រៀប ទាំង​ប្រមូល​យក​អ្វី​ដែល​យើង​មិន​បាន​ដាក់ ហើយ​ច្រូតអ្វី​ដែល​យើង​មិន​បាន​សាប​ព្រោះ


ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ខ្ញុំ។ នៅ​ក្នុង​លោកីយ៍​នេះ អ្នក​រាល់​គ្នា​នឹង​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​នេះ​ហើយ»។


ឥឡូវ​នេះ យើង​ដឹង​ថា សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ គឺ​ចែង​សម្រាប់​ពួក​អ្នក​ដែល​សិ្ថត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បិទ​មាត់ ហើយ​ឲ្យ​ពិភព‌លោក​ទាំង​មូល ស្ថិត​នៅ​ក្រោម​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។


ផ្ទុយ​ទៅ​វិញ ប្រសិន‌បើ​ដី​ណា​ដែល​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ ដី​នោះ​ឥត​ប្រយោជន៍​អ្វី​ឡើយ ក៏​ជិត​នឹង​ត្រូវ​បណ្តាសា​ដែរ ហើយ​ចុង​បំផុត​នឹង​ត្រូវ​ដុត​ចោល​មិន​ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម