នេះជាដើមកំណើតរបស់បណ្ដាមេឃ និងផែនដី នៅគ្រាដែលត្រូវបាននិម្មិតបង្កើត គឺនៅថ្ងៃដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើតផែនដី និងបណ្ដាមេឃ
លោកុប្បត្តិ 1:3 - ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺ” នោះក៏មានពន្លឺ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានពន្លឺ» នោះពន្លឺក៏មានឡើង ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានពន្លឺ!» ពន្លឺក៏កើតមានឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះពន្លឺក៏មានឡើង អាល់គីតាប អុលឡោះមានបន្ទូលថា៖ «ចូរមានពន្លឺ!» ពន្លឺក៏កើតមានឡើង។ |
នេះជាដើមកំណើតរបស់បណ្ដាមេឃ និងផែនដី នៅគ្រាដែលត្រូវបាននិម្មិតបង្កើត គឺនៅថ្ងៃដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើតផែនដី និងបណ្ដាមេឃ
ព្រះយេហូវ៉ាជាព្រះ ហើយព្រះអង្គបានចាំងមកលើយើង។ ចូរចងយញ្ញបូជានៃពិធីបុណ្យ ភ្ជាប់នឹងស្នែងអាសនាដោយខ្សែ។
ចូរឲ្យរបស់ទាំងនោះសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា ដ្បិតព្រះអង្គបានបង្គាប់ នោះវាក៏ត្រូវបាននិម្មិតបង្កើត។
បណ្ដាមេឃត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយអស់ទាំងពលបរិវារនៃមេឃត្រូវបានបង្កើតឡើងដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ។
ពន្លឺត្រូវបានសាបព្រោះសម្រាប់មនុស្សសុចរិត ហើយអំណរត្រូវបានសាបព្រោះសម្រាប់អ្នកដែលមានចិត្តទៀងត្រង់។
យើងបានសូនពន្លឺឡើង ហើយនិម្មិតបង្កើតភាពងងឹត; យើងបានធ្វើឲ្យមានសេចក្ដីសុខសាន្ត ហើយនិម្មិតបង្កើតមហន្តរាយ។ គឺយើងជាយេហូវ៉ា បានធ្វើគ្រប់ការទាំងនេះ។
ព្រះអាទិត្យនឹងលែងធ្វើជាពន្លឺដល់អ្នកទៀតនៅពេលថ្ងៃ ព្រះចន្ទនឹងលែងផ្ដល់ពន្លឺដល់អ្នកទៀតសម្រាប់ជាភាពចែងចាំង គឺព្រះយេហូវ៉ានឹងបានជាពន្លឺដ៏អស់កល្បដល់អ្នកវិញ ហើយព្រះរបស់អ្នកនឹងបានជាសិរីរុងរឿងដល់អ្នកដែរ។
ព្រះយេស៊ូវក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានបន្ទូលថា៖“ខ្ញុំសុខចិត្ត! ចូរឲ្យបានបរិសុទ្ធចុះ”។ ភ្លាមនោះ គាត់បានបរិសុទ្ធពីជំងឺឃ្លង់។
នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“ឡាសារអើយ ចេញមក!”។
“នេះជាការកាត់ទោស គឺថាពន្លឺបានមកក្នុងពិភពលោកហើយ ប៉ុន្តែមនុស្សបានស្រឡាញ់សេចក្ដីងងឹតជាងពន្លឺ ពីព្រោះការប្រព្រឹត្តរបស់ពួកគេគឺអាក្រក់។
ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។
ពីមុន អ្នករាល់គ្នាជាសេចក្ដីងងឹត ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរឲ្យដូចជាកូននៃពន្លឺ
ជាព្រះអង្គតែមួយអង្គគត់ដ៏មានអមតភាព ដែលស្ថិតនៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន ជាព្រះអង្គដែលគ្មានមនុស្សណាបានឃើញ ហើយក៏មិនអាចមើលឃើញបានដែរ។ សូមឲ្យកិត្តិយស និងព្រះចេស្ដាដ៏អស់កល្បជានិច្ច មានដល់ព្រះអង្គ! អាម៉ែន។
នេះជាសារដែលយើងបានឮពីព្រះគ្រីស្ទមក ហើយប្រកាសដល់អ្នករាល់គ្នា គឺថាព្រះជាពន្លឺ ហើយក្នុងព្រះអង្គគ្មានសេចក្ដីងងឹតណាឡើយ។
យ៉ាងណាមិញ ខ្ញុំសូមសរសេរមកអ្នករាល់គ្នាជាសេចក្ដីបង្គាប់ថ្មីវិញ។ សេចក្ដីបង្គាប់នេះគឺពិតនៅក្នុងព្រះអង្គ និងនៅក្នុងអ្នករាល់គ្នា ពីព្រោះសេចក្ដីងងឹតកំពុងផុតទៅ ហើយពន្លឺពិតបានភ្លឺឡើងហើយ។